Check out the new design

د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه * - د ژباړو فهرست (لړلیک)


د معناګانو ژباړه آیت: (73) سورت: نساء
وَلَئِنۡ أَصَٰبَكُمۡ فَضۡلٞ مِّنَ ٱللَّهِ لَيَقُولَنَّ كَأَن لَّمۡ تَكُنۢ بَيۡنَكُمۡ وَبَيۡنَهُۥ مَوَدَّةٞ يَٰلَيۡتَنِي كُنتُ مَعَهُمۡ فَأَفُوزَ فَوۡزًا عَظِيمٗا
ក៏ប៉ុន្តែប្រសិនបើពួកអ្នក(ឱជនមូស្លីមទាំងឡាយ)ទទួលបានការប្រោសប្រទានពីអល់ឡោះ ដោយទទួលបានជ័យជម្នះ ឬក៏ទទួលបានទ្រព្យជ័យភណ្ឌវិញនោះ អ្នកដែលមិនបានទៅចូលរួមធ្វើសង្គ្រាមរូបនោះនឹងនិយាយ ហាក់ដូចជារូបគេមិនស្ថិតក្នុងចំណោមក្រុមរបស់ពួកអ្នក ហើយរវាងពួកអ្នកនឹងរូបគេហាក់ដូចជាគ្មានមនោសញ្ចេតនានឹងគ្នា និងគ្មានចំណងមិត្តភាពជាមួយគ្នាដូច្នោះ ដោយគេពិតជានឹងនិយាយថាៈ ខ្ញុំសោកស្ដាយណាស់! ប្រសិនបើខ្ញុំស្ថិតនៅជាមួយពួកគេក្នុងការធ្វើសង្រ្គាមរបស់ពួកគេនោះ ខ្ញុំពិតជានឹងទទួលបានជោគជ័យដ៏ធំធេងដូចដែលពួកគេបានទទួលជោគជ័យដែរជាមិនខាន។
عربي تفسیرونه:
په دې مخ کې د ایتونو د فایدو څخه:
• فعل الطاعات من أهم أسباب الثبات على الدين.
• ការគោរពប្រតិបត្តិអល់ឡោះ គឺជាកត្តាសំខាន់បំផុតដែលធ្វើឱ្យគេមានស្ថេរភាពនឹងនរលើសាសនា(ឥស្លាម)។

• أخذ الحيطة والحذر باتخاذ جميع الأسباب المعينة على قتال العدو، لا بالقعود والتخاذل.
• ត្រូវមានការប្រុងប្រយ័ត្នដោយការស្វែងរកគ្រប់មធ្យោបាយដើម្បីយកឈ្នះក្នុងការធ្វើសង្គ្រាមជាមួយសត្រូវ មិនមែនដោយភាពខ្ជិលច្រអូសឬដេកស្ងៀមឡើយ។

• الحذر من التباطؤ عن الجهاد وتثبيط الناس عنه؛ لأن الجهاد أعظم أسباب عزة المسلمين ومنع تسلط العدو عليهم.
• ការព្រមានអំពីការបង្អែបង្អង់ រារែកក្នុងការធ្វើសង្រ្គាម និងការធ្វើឲ្យមនុស្សមានការរារែកអំពីវា ពីព្រោះការធ្វើសង្រ្គាមគឺជាហេតុផលដែលធ្វើឲ្យជនមូស្លីមទាំងឡាយមានភាពរឹងមាំ និងមិនឱ្យសត្រូវអាចត្រួតត្រាពួកគេបាន។

 
د معناګانو ژباړه آیت: (73) سورت: نساء
د سورتونو فهرست (لړلیک) د مخ نمبر
 
د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه - د ژباړو فهرست (لړلیک)

د مرکز تفسیر للدراسات القرآنیة لخوا خپور شوی.

بندول