Check out the new design

د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه * - د ژباړو فهرست (لړلیک)


د معناګانو ژباړه سورت: نساء   آیت:

អាន់នីសាក

د سورت د مقصدونو څخه:
تنظيم المجتمع المسلم وبناء علاقاته، وحفظ الحقوق، والحث على الجهاد، وإبطال دعوى قتل المسيح.
ការរៀបចំសណ្តាប់ធ្នាប់ និងកសាងទំនាក់ទំនងសង្គមឥស្លាម រក្សាការពារសិទ្ធិនានា និងជំរុញលើការតស៊ូក្នុងមាគ៌ាអល់ឡោះ ព្រមទាំងបដិសេធមិនទទួលស្គាល់ចំពោះការអះអាងថា ព្យាការអ៊ីសា(យេស៊ូគ្រឹស្ត)ត្រូវបានគេសម្លាប់។

يَٰٓأَيُّهَا ٱلنَّاسُ ٱتَّقُواْ رَبَّكُمُ ٱلَّذِي خَلَقَكُم مِّن نَّفۡسٖ وَٰحِدَةٖ وَخَلَقَ مِنۡهَا زَوۡجَهَا وَبَثَّ مِنۡهُمَا رِجَالٗا كَثِيرٗا وَنِسَآءٗۚ وَٱتَّقُواْ ٱللَّهَ ٱلَّذِي تَسَآءَلُونَ بِهِۦ وَٱلۡأَرۡحَامَۚ إِنَّ ٱللَّهَ كَانَ عَلَيۡكُمۡ رَقِيبٗا
ឱមនុស្សលោកទាំងឡាយ ចូរពួកអ្នកកោតខ្លាចទៅចំពោះម្ចាស់របស់ពួកអ្នក ពីព្រោះទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកចេញអំពីខ្លួនមនុស្សតែមួយ គឺឪពុករបស់ពួកអ្នក ព្យាការីអាហ្ទាំ ហើយទ្រង់បានបង្កើតចេញអំពីព្យាការីអាហ្ទាំនោះនូវភរិយារបស់គាត់ គឺហាវ៉ាក(នាងអេវ៉ា) ដែលជាម្តាយរបស់ពួកអ្នកទាំងអស់គ្នា។ ហើយទ្រង់បានបង្កើតចេញអំពីពួកគាត់ទាំងពីរនោះនូវមនុស្សជាច្រើន មានប្រុស មានស្រី ពាសពេញផែនដី។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលពួកអ្នកទាមទារសិទ្ធិគ្នាទៅវិញទៅមកក្នុងនាមរបស់ទ្រង់ ដោយការពោលថា: ជាមួយនឹងព្រះនាមរបស់អល់ឡោះ! ខ្ញុំសុំឲ្យអ្នកធ្វើបែបនេះ។ ហើយចូរពួកអ្នកកោតខ្លាចចំពោះការកាត់ផ្ដាច់ចំណងសាច់សាលោហិតដែលផ្សាភ្ជាប់រវាងពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលឃ្លាំមើលពួកអ្នក។ ដូចនេះ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចរំលងផុតពីទ្រង់បានឡើយ។ ផ្ទុយទៅវិញ ទ្រង់ដឹងចំនួនវាទាំងអស់ ហើយទ្រង់នឹងតបស្នងឲ្យពួកអ្នកលើទង្វើទាំងនោះ។
عربي تفسیرونه:
وَءَاتُواْ ٱلۡيَتَٰمَىٰٓ أَمۡوَٰلَهُمۡۖ وَلَا تَتَبَدَّلُواْ ٱلۡخَبِيثَ بِٱلطَّيِّبِۖ وَلَا تَأۡكُلُوٓاْ أَمۡوَٰلَهُمۡ إِلَىٰٓ أَمۡوَٰلِكُمۡۚ إِنَّهُۥ كَانَ حُوبٗا كَبِيرٗا
ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលទទួលពាក្យបណ្តាំ)ប្រគល់ជូនក្មេងកំព្រា(គឺសំដៅលើក្មេងកំព្រាដែលឪពុករបស់ពួកគេបានស្លាប់ ហើយពួកគេមិនទាន់ពេញវ័យ)នូវទ្រព្យសម្បត្តិរបស់ពួកគេឲ្យបានគ្រប់ចំនួនទាំងអស់ បើកាលណាពួកគេគ្រប់អាយុ ហើយដឹងក្តីអាចវែកញែកល្អអាក្រក់បានហើយនោះ។ ហើយចូរពួកអ្នកកុំប្តូររបស់ដែលគេហាមឃាត់ជាមួយនឹងរបស់ដែលគេអនុញ្ញាត ដោយពួកអ្នកយកទ្រព្យសម្បត្តិល្អៗនិងមានតម្លៃរបស់ក្មេងកំព្រា ហើយជំនួសមកវិញដោយទ្រព្យសម្បត្តិរបស់ពួកអ្នកដែលអន់និងគ្មានតម្លៃនោះឲ្យសោះ។ ហើយចូរពួកអ្នកកុំយកទ្រព្យសម្បត្តិរបស់ក្មេងកំព្រាមកដាក់លាយឡំបញ្ចូលគ្នាជាមួយនឹងទ្រព្យសម្បត្តិរបស់ពួកអ្នក។ ពិតប្រាកដណាស់ ការធ្វើដូច្នោះ គឺជាបាបកម្មដ៏ធំធេងបំផុតចំពោះអល់ឡោះជាម្ចាស់។
عربي تفسیرونه:
وَإِنۡ خِفۡتُمۡ أَلَّا تُقۡسِطُواْ فِي ٱلۡيَتَٰمَىٰ فَٱنكِحُواْ مَا طَابَ لَكُم مِّنَ ٱلنِّسَآءِ مَثۡنَىٰ وَثُلَٰثَ وَرُبَٰعَۖ فَإِنۡ خِفۡتُمۡ أَلَّا تَعۡدِلُواْ فَوَٰحِدَةً أَوۡ مَا مَلَكَتۡ أَيۡمَٰنُكُمۡۚ ذَٰلِكَ أَدۡنَىٰٓ أَلَّا تَعُولُواْ
ហើយប្រសិនបើពួកអ្នកបារម្ភខ្លាចមិនអាចផ្ដល់ភាពយុត្តិធម៌បើកាលណាពួកអ្នករៀបការជាមួយនឹងក្មេងកំព្រាជាស្ត្រីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអ្នក ដោយពួកអ្នកបារម្ភខ្លាចផ្តល់ប្រាក់ខាន់ស្លាមិនគ្រប់ឲ្យពួកនាង ឬក៏បារម្ភខ្លាចមិនអាចផ្តល់សុភមង្គលឲ្យពួកនាងបានទេនោះ ចូរពួកអ្នកដោះលែងពួកនាងចុះ ហើយចូរពួកអ្នករៀបការជាមួយនឹងស្ត្រីដែលល្អផ្សេងក្រៅពីពួកនាង(ក្មេងកំព្រា) ប្រសិនបើពួកអ្នកចង់ ដោយពួកអ្នកអាចរៀបការជាមួយនឹងស្ត្រីពីរនាក់ ឬបីនាក់ ឬបួននាក់។ តែប្រសិនបើពួកអ្នកបារម្ភខ្លាចមិនអាចផ្ដល់ភាពយុត្តិធម៌ដល់ពួកនាង(ភរិយាទាំងឡាយ)បានទេនោះ ចូរពួកអ្នករៀបការជាមួយស្ត្រីតែម្នាក់បានហើយ ឬក៏ពួកអ្នកអាចរួមរស់ជាមួយស្រ្តីបម្រើដាច់ថ្លៃដែលស្ថិតក្នុងកម្មសិទ្ធិរបស់ពួកអ្នកក៏បាន ពីព្រោះចំពោះពួកនាង(ស្រ្តីបម្រើដាច់ថ្លៃ)មិនចាំបាច់ផ្ដល់នូវខាន់ស្លា និងសិទ្ធិផ្សេងៗឲ្យពួកនាងដូចប្រពន្ធពេញសិទ្ធិនោះទេ។ បញ្ហាទាក់ទងនឹងក្មេងកំព្រា និងការយកប្រពន្ធតែម្នាក់ ឬក៏រួមរស់ជាមួយនឹងស្ត្រីបម្រើដាច់ថ្លៃដែលជាកម្មសិទ្ធិរបស់ពួកអ្នក ដែលបានលើកឡើងនៅក្នុងវាក្យខណ្ឌនេះ គឺវាល្អប្រសើរបំផុតដើម្បីការពារពួកអ្នកប្រព្រឹត្តអំពើអយុត្តិធម៌ និងការពារកុំឲ្យពួកអ្នកមានភាពលម្អៀង។
عربي تفسیرونه:
وَءَاتُواْ ٱلنِّسَآءَ صَدُقَٰتِهِنَّ نِحۡلَةٗۚ فَإِن طِبۡنَ لَكُمۡ عَن شَيۡءٖ مِّنۡهُ نَفۡسٗا فَكُلُوهُ هَنِيٓـٔٗا مَّرِيٓـٔٗا
ចូរពួកអ្នកផ្ដល់ឲ្យស្ត្រីទាំងឡាយនូវប្រាក់ខាន់ស្លារបស់ពួកនាងដែលជាកាតព្វកិច្ចលើពួកអ្នក(ត្រូវផ្តល់ឲ្យពួកនាង)។ តែប្រសិនបើពួកនាងស្ម័គ្រចិត្តប្រគល់ជូននូវចំណែកណាមួយនៃប្រាក់ខាន់ស្លានោះទៅឲ្យពួកអ្នកដោយគ្មានការបង្ខិតបង្ខំទេនោះ ចូរពួកអ្នកទទួលយកវាដោយរីករាយចុះ មិនបាច់រុញរាអ្វីឡើយ។
عربي تفسیرونه:
وَلَا تُؤۡتُواْ ٱلسُّفَهَآءَ أَمۡوَٰلَكُمُ ٱلَّتِي جَعَلَ ٱللَّهُ لَكُمۡ قِيَٰمٗا وَٱرۡزُقُوهُمۡ فِيهَا وَٱكۡسُوهُمۡ وَقُولُواْ لَهُمۡ قَوۡلٗا مَّعۡرُوفٗا
ហើយចូរពួកអ្នក(ឱអាណាព្យាបាលទាំងឡាយ)កុំផ្តល់នូវទ្រព្យសម្បត្តិទៅឲ្យអ្នកដែលមិនទាន់ចេះចំណាយចាយវាយ(បានត្រឹមត្រូវ)ឲ្យសោះ ពីព្រោះទ្រព្យសម្បត្តិទាំងនេះ អល់ឡោះបានឲ្យពួកអ្នកគ្រប់គ្រងវាដើម្បីជាប្រយោជន៍ដល់ខ្ញុំបម្រើរបស់ទ្រង់ និងកិច្ចការរស់នៅរបស់ពួកគេ ហើយពួកគេទាំងនោះគ្មានសមត្ថភាពគ្រប់គ្រងនិងថែរក្សាទុកដាក់ទ្រព្យសម្បត្តិទាំងនោះឡើយ។ ហើយចូរពួកអ្នកផ្ដល់ការហូបចុក និងការស្លៀកពាក់ដល់ពួកគេអំពីទ្រព្យសម្បត្ដិទាំងនោះចុះ ហើយចូរនិយាយទៅកាន់ពួកគេនូវពាក្យសម្ដីដែលល្អប្រពៃ។ ហើយចូរពួកអ្នកសន្យានឹងពួកគេនូវការសន្យាមួយដ៏ល្អថា នឹងប្រគល់ឲ្យពួកគេនូវទ្រព្យសម្បត្តិរបស់ពួកគេនៅពេលណាដែលពួកគេធំដឹងក្តី និងចេះចាត់ចែងទ្រព្យសម្បត្តិ។
عربي تفسیرونه:
وَٱبۡتَلُواْ ٱلۡيَتَٰمَىٰ حَتَّىٰٓ إِذَا بَلَغُواْ ٱلنِّكَاحَ فَإِنۡ ءَانَسۡتُم مِّنۡهُمۡ رُشۡدٗا فَٱدۡفَعُوٓاْ إِلَيۡهِمۡ أَمۡوَٰلَهُمۡۖ وَلَا تَأۡكُلُوهَآ إِسۡرَافٗا وَبِدَارًا أَن يَكۡبَرُواْۚ وَمَن كَانَ غَنِيّٗا فَلۡيَسۡتَعۡفِفۡۖ وَمَن كَانَ فَقِيرٗا فَلۡيَأۡكُلۡ بِٱلۡمَعۡرُوفِۚ فَإِذَا دَفَعۡتُمۡ إِلَيۡهِمۡ أَمۡوَٰلَهُمۡ فَأَشۡهِدُواْ عَلَيۡهِمۡۚ وَكَفَىٰ بِٱللَّهِ حَسِيبٗا
ហើយចូរពួកអ្នក(ឱអាណាព្យាបាលទាំងឡាយ)ធ្វើការសាកល្បងក្មេងកំព្រាទាំងនោះនៅពេលណាដែលពួកគេគ្រប់អាយុពេញវ័យ ដោយត្រូបវប្រគល់ឲ្យពួកគេមួយចំណែកនៃទ្រព្យសម្បត្តិរបស់ពួកគេ(ក្មេងកំព្រា)ដើម្បីឲ្យពួកគេចាត់ចែងទ្រព្យសម្បត្តិនោះ។ ប្រសិនបើពួកគេចេះចាត់ចែងទ្រព្យសម្បត្តិទាំងនោះ និងបានបង្ហាញឲ្យពួកអ្នកបានដឹងថា ពួកគេពិតជាចេះបែងចែកខុសត្រូវប្រាកដហើយនោះ ចូរពួកអ្នកប្រគល់ឲ្យពួកគេនូវទ្រព្យសម្បត្តិទាំងអស់របស់ពួកគេឲ្យបានគ្រប់ចំនួនដោយមិនត្រូវឲ្យខ្វះបន្តិចណាឡើយ។ ហើយចូរពួកអ្នកកុំយកទ្រព្យសម្បត្តិរបស់ពួកគេដោយបំពានហួសពីព្រំដែនដែលអល់ឡោះបានអនុញ្ញាតឲ្យពួកអ្នកនៃការយកទ្រព្យសម្បត្តិរបស់ពួកគេនៅពេលមានការចាំបាច់ឲ្យសោះ។ ហើយចូរពួកអ្នកកុំប្រញាប់ប្រញាល់ក្នុងការយកទ្រព្យសម្បត្តិនោះដោយសារតែបារម្ភខ្លាចពួកគេ(ក្មេងកំព្រា)យកទ្រព្យសម្បត្តិរបស់ពួកគេវិញនៅពេលពួកគេធំពេញវ័យនោះ។ ហើយប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកអ្នកដែលមានជីវភាពធូរធារនោះ ចូរឲ្យគេឈប់យកទ្រព្យសម្បត្តិរបស់ក្មេងកំព្រា។ តែប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកអ្នកមានជីវភាពខ្វះខាត គ្មានទ្រព្យសម្បត្តិទេនោះ ចូរឲ្យគេយកទ្រព្យសម្បត្តិរបស់ពួកគេ(ក្មេងកំព្រា)នោះទៅតាមការចាំបាច់របស់គេ។ ហើយនៅពេលដែលពួកអ្នកប្រគល់ទ្រព្យសម្បត្តិរបស់ពួកគេ(ក្មេងកំព្រា)ឲ្យពួកគេវិញក្រោយពីពួកគេគ្រប់អាយុពេញវ័យ និងបានបង្ហាញថា ពួកគេចេះបែងចែកខុសត្រូវហើយនោះ ចូរពួកអ្នករកសាក្សីដើម្បីធ្វើសាក្សីលើការប្រគល់ទ្រព្យសម្បត្តិ(របស់ក្មេងកំព្រា)នោះផង ដើម្បីការពារទ្រព្យសម្បត្តិនោះ និងការពារកុំឲ្យមានការខ្វែងយោបល់គ្នា។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកធ្វើសាក្សីលើរឿងនោះ និងគ្រប់គ្រាន់ហើយដែលទ្រង់ជាអ្នកជំនុំជម្រះលើទង្វើរបស់ខ្ញុំបម្រើទ្រង់។
عربي تفسیرونه:
په دې مخ کې د ایتونو د فایدو څخه:
• الأصل الذي يرجع إليه البشر واحد، فالواجب عليهم أن يتقوا ربهم الذي خلقهم، وأن يرحم بعضهم بعضًا.
• ធាតុដើមនៃមនុស្សទាំងអស់ គឺកើតចេញពីមនុស្សតែម្នាក់គត់។ ដូច្នេះ កាតព្វកិច្ចលើពួកគេត្រូវគោរពកោតខ្លាចទៅចំពោះម្ចាស់របស់ពួកគេដែលបានបង្កើតពួកគេ ហើយពួកគេត្រូវមានការអាណិតស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។

• أوصى الله تعالى بالإحسان إلى الضعفة من النساء واليتامى، بأن تكون المعاملة معهم بين العدل والفضل.
• អល់ឡោះបានផ្តាំផ្ញើឲ្យធ្វើល្អចំពោះអ្នកដែលទន់ខ្សោយដូចជាស្ត្រី និងក្មេងកំព្រា ដោយត្រូវទំនាក់ទំនងជាមួយពួកគេប្រកបយុត្តិធម៌ និងគុណធម៌។

• جواز تعدد الزوجات إلى أربع نساء، بشرط العدل بينهن، والقدرة على القيام بما يجب لهن.
• អនុញ្ញាតឲ្យបុរសយកប្រពន្ធចំនួនបួននាក់ ដោយត្រូវភ្ជាប់ជាមួយនឹងលក្ខខណ្ឌ គឺត្រូវមានភាពយុត្តិធម៌រវាងពួកនាង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញនូវកាតព្វកិច្ចទាំងឡាយដែលបុរសជាស្វាមីត្រូវផ្តល់ជូនពួកនាង។

• مشروعية الحَجْر على السفيه الذي لا يحسن التصرف، لمصلحته، وحفظًا للمال الذي تقوم به مصالح الدنيا من الضياع.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យថែរក្សាទុកដាក់ទ្រព្យសម្បត្តិរបស់អ្នកដែលមិនទាន់ចេះចាត់ចែងទ្រព្យសម្បត្តិដើម្បីការពារផលប្រយោជន៍របស់ពួកគេ និងដើម្បីជាការការពារទ្រព្យសម្បត្តិរបស់ពួកគេពីការបាត់បង់ ព្រោះវាជាទ្រព្យដែលគេត្រូវការដើម្បីបំពេញនូវផលប្រយោជន៍លោកិយ។

 
د معناګانو ژباړه سورت: نساء
د سورتونو فهرست (لړلیک) د مخ نمبر
 
د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه - د ژباړو فهرست (لړلیک)

د مرکز تفسیر للدراسات القرآنیة لخوا خپور شوی.

بندول