Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമീർ ഭാഷാ പരിഭാഷ - മർകസ് റുവാദ് അൽ-തർജമാ * - വിവർത്തനങ്ങളുടെ സൂചിക

XML CSV Excel API
Please review the Terms and Policies

പരിഭാഷ അദ്ധ്യായം: ത്തഹ്രീം   ആയത്ത്:
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ تُوبُوٓاْ إِلَى ٱللَّهِ تَوۡبَةٗ نَّصُوحًا عَسَىٰ رَبُّكُمۡ أَن يُكَفِّرَ عَنكُمۡ سَيِّـَٔاتِكُمۡ وَيُدۡخِلَكُمۡ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ يَوۡمَ لَا يُخۡزِي ٱللَّهُ ٱلنَّبِيَّ وَٱلَّذِينَ ءَامَنُواْ مَعَهُۥۖ نُورُهُمۡ يَسۡعَىٰ بَيۡنَ أَيۡدِيهِمۡ وَبِأَيۡمَٰنِهِمۡ يَقُولُونَ رَبَّنَآ أَتۡمِمۡ لَنَا نُورَنَا وَٱغۡفِرۡ لَنَآۖ إِنَّكَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ
ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកសារភាពកំហុសចំពោះអល់ឡោះនូវការសារភាពមួយដ៏ស្មោះស សង្ឃឹមថាព្រះជាម្ចាស់របស់ពួកអ្នកនឹងលុបបំបាត់ពីពួកអ្នកនូវប្រការអាក្រក់ទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងបញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីវា(នៅថ្ងៃបរលោក) គឺនៅថ្ងៃដែលអល់ឡោះនឹងមិនធ្វើឱ្យព្យាការី និងបណ្ដាអ្នកដែលមានជំនឿជាមួយគាត់អាម៉ាស់ឡើយ។ ពន្លឺរបស់ពួកគេភ្លឺចែងចាំងពីខាងមុខ និងខាងស្ដាំពួកគេ(ពេលឆ្លងស្ពានស៊ីរ៉ត)។ ពួកគេបួងសួងថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្ដាបំពេញនូវពន្លឺសម្រាប់យើងខ្ញុំ (រហូតឆ្លងផុតស្ពានស៊ីរ៉ត) និងសូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំផង។ ពិតប្រាកដណាស់ ព្រះអង្គមានអានុភាពលើអ្វីៗទាំងអស់។
അറബി ഖുർആൻ വിവരണങ്ങൾ:
يَٰٓأَيُّهَا ٱلنَّبِيُّ جَٰهِدِ ٱلۡكُفَّارَ وَٱلۡمُنَٰفِقِينَ وَٱغۡلُظۡ عَلَيۡهِمۡۚ وَمَأۡوَىٰهُمۡ جَهَنَّمُۖ وَبِئۡسَ ٱلۡمَصِيرُ
ឱព្យាការី(មូហាំម៉ាត់)! ចូរអ្នកតស៊ូប្រឆាំងនឹងពួកគ្មានជំនឿ និងពួកពុតត្បុត និងត្រូវធ្វើឱ្យបានតឹងរ៉ឹងបំផុតចំពោះពួកគេ។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺនរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
അറബി ഖുർആൻ വിവരണങ്ങൾ:
ضَرَبَ ٱللَّهُ مَثَلٗا لِّلَّذِينَ كَفَرُواْ ٱمۡرَأَتَ نُوحٖ وَٱمۡرَأَتَ لُوطٖۖ كَانَتَا تَحۡتَ عَبۡدَيۡنِ مِنۡ عِبَادِنَا صَٰلِحَيۡنِ فَخَانَتَاهُمَا فَلَمۡ يُغۡنِيَا عَنۡهُمَا مِنَ ٱللَّهِ شَيۡـٔٗا وَقِيلَ ٱدۡخُلَا ٱلنَّارَ مَعَ ٱلدَّٰخِلِينَ
អល់ឡោះទ្រង់បានលើកយកភរិយារបស់ព្យាការីនួហ និងភរិយារបស់ព្យាការីលូតធ្វើជាឧទាហរណ៍មួយសម្រាប់ពួកដែលគ្មានជំនឿ។ នាងទាំងពីរស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំបម្រើទាំងពីរក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់យើងដែលជាអ្នកសាងទង្វើកុសល។ ប៉ុន្តែ នាងទាំងពីរបានក្បត់នឹងពួកគេទាំងពីរ(ស្វាមីពួកនាង)។ ដូច្នេះ គាត់ទាំងពីរមិនអាចជួយការពារពួកនាងទាំងពីរពី(ទណ្ឌកម្ម)អល់ឡោះបន្តិចណាឡើយ។ ហើយមានគេនិយាយទៅកាន់ពួកនាងទាំងពីរថា៖ ចូរអ្នកទាំងពីរចូលទៅក្នុងឋាននរកជាមួយនឹងពួកដែលបានចូលទាំងឡាយចុះ។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَضَرَبَ ٱللَّهُ مَثَلٗا لِّلَّذِينَ ءَامَنُواْ ٱمۡرَأَتَ فِرۡعَوۡنَ إِذۡ قَالَتۡ رَبِّ ٱبۡنِ لِي عِندَكَ بَيۡتٗا فِي ٱلۡجَنَّةِ وَنَجِّنِي مِن فِرۡعَوۡنَ وَعَمَلِهِۦ وَنَجِّنِي مِنَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ
ហើយអល់ឡោះក៏បានលើកយកភរិយារបស់ហ្វៀរអោនធ្វើជាឧទាហរណ៍សម្រាប់បណ្តាអ្នកដែលមានជំនឿផងដែរ ខណៈដែលនាងបានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្ដាសង់លំនៅឋានមួយសម្រាប់ខ្ញុំនៅក្បែរនឹងព្រះអង្គក្នុងឋានសួគ៌ផង។ ហើយសូមព្រះអង្គមេត្ដាសង្គ្រោះរូបខ្ញុំពីហ្វៀរអោន និងទង្វើ(អាក្រក់)របស់គេ ព្រមទាំងសង្គ្រោះរូបខ្ញុំពីក្រុមដែលបំពានផងចុះ។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَمَرۡيَمَ ٱبۡنَتَ عِمۡرَٰنَ ٱلَّتِيٓ أَحۡصَنَتۡ فَرۡجَهَا فَنَفَخۡنَا فِيهِ مِن رُّوحِنَا وَصَدَّقَتۡ بِكَلِمَٰتِ رَبِّهَا وَكُتُبِهِۦ وَكَانَتۡ مِنَ ٱلۡقَٰنِتِينَ
ហើយ(ទ្រង់ក៏បានលើកជាឧទាហរណ៍សម្រាប់បណ្តាអ្នកដែលមានជំនឿផងដែរ គឺ)ម៉ារយ៉ាំ កូនស្រីរបស់អ៊ិមរ៉ន ដែលនាងបានរក្សាភាពបរិសុទ្ធរបស់នាង(ពីប្រការហ្ស៊ីណា)។ ពេលនោះ យើងបានឲ្យជីព្រីលផ្លុំវិញ្ញាណទៅក្នុងស្បូនរបស់នាង។ ហើយនាងបានជឿជាក់ចំពោះពាក្យបន្ទូលនៃព្រះជាម្ចាស់របស់នាង និងបណ្ដាគម្ពីររបស់ទ្រង់។ ហើយនាងគឺស្ថិតក្នុងចំណោមអ្នកដែលគោរពប្រតិបត្ដិ(ចំពោះអល់ឡោះ)។
അറബി ഖുർആൻ വിവരണങ്ങൾ:
 
പരിഭാഷ അദ്ധ്യായം: ത്തഹ്രീം
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമീർ ഭാഷാ പരിഭാഷ - മർകസ് റുവാദ് അൽ-തർജമാ - വിവർത്തനങ്ങളുടെ സൂചിക

റബ്‌വ ഇസ്‌ലാമിക് ദഅ്വാ ആൻഡ് ഗൈഡൻസ് സെൻററിൻ്റെയും കോൺടെന്റ് ഇൻ ലാംഗ്വേജസ് സർവീസ് അസോസിയേഷൻ്റെയും സഹകരണത്തോടെ മർകസ് റുവാദ് തർജമ വിഭാഗം വിവർത്തനം ചെയ്തത്.

അടക്കുക