Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമീർ ഭാഷാ പരിഭാഷ - മർകസ് റുവാദ് അൽ-തർജമാ * - വിവർത്തനങ്ങളുടെ സൂചിക

XML CSV Excel API
Please review the Terms and Policies

പരിഭാഷ അദ്ധ്യായം: ത്തഹ്രീം   ആയത്ത്:

អាត់តះរីម

يَٰٓأَيُّهَا ٱلنَّبِيُّ لِمَ تُحَرِّمُ مَآ أَحَلَّ ٱللَّهُ لَكَۖ تَبۡتَغِي مَرۡضَاتَ أَزۡوَٰجِكَۚ وَٱللَّهُ غَفُورٞ رَّحِيمٞ
ឱព្យាការី(មូហាំម៉ាត់)! ហេតុអ្វីបានជាអ្នកដាក់បម្រាម(លើខ្លួនឯង)នូវអ្វីដែលអល់ឡោះទ្រង់អនុញ្ញាតដល់អ្នកព្រោះតែចង់បានការពេញចិត្ដពីភរិយាទាំងឡាយរបស់អ្នក? ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។
അറബി ഖുർആൻ വിവരണങ്ങൾ:
قَدۡ فَرَضَ ٱللَّهُ لَكُمۡ تَحِلَّةَ أَيۡمَٰنِكُمۡۚ وَٱللَّهُ مَوۡلَىٰكُمۡۖ وَهُوَ ٱلۡعَلِيمُ ٱلۡحَكِيمُ
ពិតប្រាកដណាស់ អល់ឡោះទ្រង់បានដាក់កាតព្វកិច្ចលើពួកអ្នកក្នុងការដោះ(លុបលាង)ពាក្យសម្បថរបស់ពួកអ្នក។ ហើយអល់ឡោះជាអ្នកគាំពាររបស់ពួកអ្នក។ ហើយទ្រង់មហាដឹង មហាគតិបណ្ឌិត។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَإِذۡ أَسَرَّ ٱلنَّبِيُّ إِلَىٰ بَعۡضِ أَزۡوَٰجِهِۦ حَدِيثٗا فَلَمَّا نَبَّأَتۡ بِهِۦ وَأَظۡهَرَهُ ٱللَّهُ عَلَيۡهِ عَرَّفَ بَعۡضَهُۥ وَأَعۡرَضَ عَنۢ بَعۡضٖۖ فَلَمَّا نَبَّأَهَا بِهِۦ قَالَتۡ مَنۡ أَنۢبَأَكَ هَٰذَاۖ قَالَ نَبَّأَنِيَ ٱلۡعَلِيمُ ٱلۡخَبِيرُ
ហើយ(ចូរនឹកឃើញ)នៅពេលដែលព្យាការី(មូហាំម៉ាត់)បានប្រាប់រឿងសម្ងាត់មួយដល់ភរិយាមួយចំនួនរបស់គាត់(ហាហ្វសោះ)។ ដូច្នេះ នៅពេលដែលនាង(ហាហ្វសោះ)បានប្រាប់រឿងរ៉ាវនោះ(ដល់អាអ៊ីស្ហះ) ហើយអល់ឡោះបានលាតត្រដាងរឿងនោះឲ្យគាត់បានដឹង គាត់ក៏បានប្រាប់(ហាហ្វសោះ)ឱ្យដឹងនូវរឿងមួយចំនួន និងលាក់បាំងរឿងមួយចំនួន។ នៅពេលដែលគាត់បានប្រាប់នាងពីរឿងនោះ នាងក៏បានសួរថា៖ តើអ្នកណាប្រាប់រឿងនេះដល់អ្នក? គាត់បានឆ្លើយថា៖ គឺព្រះជាម្ចាស់ដ៏មហាដឹងជ្រួតជ្រាបបំផុតបានប្រាប់ខ្ញុំ។
അറബി ഖുർആൻ വിവരണങ്ങൾ:
إِن تَتُوبَآ إِلَى ٱللَّهِ فَقَدۡ صَغَتۡ قُلُوبُكُمَاۖ وَإِن تَظَٰهَرَا عَلَيۡهِ فَإِنَّ ٱللَّهَ هُوَ مَوۡلَىٰهُ وَجِبۡرِيلُ وَصَٰلِحُ ٱلۡمُؤۡمِنِينَۖ وَٱلۡمَلَٰٓئِكَةُ بَعۡدَ ذَٰلِكَ ظَهِيرٌ
ចូរអ្នកទាំងពីរ(ហាហ្វសោះនិងអាអ៊ីស្ហះ)សារភាពកំហុសចំពោះអល់ឡោះ ព្រោះដួងចិត្តរបស់អ្នកទាំងពីរ គឺលម្អៀង(ទៅរកការស្រឡាញ់ប្រការដែលព្យាការីមិនពេញចិត្ត)ហើយ។ តែប្រសិនបើអ្នកទាំងពីរនៅតែបន្តរួមគ្នាប្រឆាំងនឹងគាត់ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកគាំពារដល់គាត់ ហើយម៉ាឡាអ៊ីកាត់ជីព្រីល និងអ្នកដែលសាងទង្វើកុសលនៃបណ្ដាអ្នកមានជំនឿ ព្រមទាំងម៉ាឡាអ៊ីកាត់ទាំងឡាយ ក៏ជាអ្នកជួយ(ដល់គាត់)បន្ទាប់ពីនោះដែរ។
അറബി ഖുർആൻ വിവരണങ്ങൾ:
عَسَىٰ رَبُّهُۥٓ إِن طَلَّقَكُنَّ أَن يُبۡدِلَهُۥٓ أَزۡوَٰجًا خَيۡرٗا مِّنكُنَّ مُسۡلِمَٰتٖ مُّؤۡمِنَٰتٖ قَٰنِتَٰتٖ تَٰٓئِبَٰتٍ عَٰبِدَٰتٖ سَٰٓئِحَٰتٖ ثَيِّبَٰتٖ وَأَبۡكَارٗا
ប្រសិនបើគាត់លែងលះពួកនាង សង្ឃឹមថាព្រះជាម្ចាស់របស់គាត់នឹងផ្លាស់ប្ដូរឱ្យគាត់នូវភរិយាជាច្រើនទៀតដែលល្អជាងពួកនាង ជាស្រ្តីមូស្លីម ជាស្ត្រីដែលមានជំនឿ ជាស្ត្រីដែលគោរពប្រតិបត្តិ(ចំពោះអល់ឡោះ) ជាស្ត្រីដែលសារភាពកំហុស ជាស្ត្រីដែលគោរពសក្ការៈ ជាស្ត្រីដែលកាន់អំណត់បួស (ដែលមួយចំនួន)ជាស្រ្តីមេម៉ាយ (និងមួយចំនួនទៀត)ជាស្រ្តីក្រមុំ។
അറബി ഖുർആൻ വിവരണങ്ങൾ:
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ قُوٓاْ أَنفُسَكُمۡ وَأَهۡلِيكُمۡ نَارٗا وَقُودُهَا ٱلنَّاسُ وَٱلۡحِجَارَةُ عَلَيۡهَا مَلَٰٓئِكَةٌ غِلَاظٞ شِدَادٞ لَّا يَعۡصُونَ ٱللَّهَ مَآ أَمَرَهُمۡ وَيَفۡعَلُونَ مَا يُؤۡمَرُونَ
ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកការពារខ្លួនប្រាណពួកអ្នក និងក្រុមគ្រួសាររបស់ពួកអ្នកពីភ្លើងនរក ដែលវត្ថុសម្រាប់ដុត(បញ្ឆេះ)វា គឺមនុស្សនិងដុំថ្ម។ នៅពីលើឋាននរកនោះ គឺមានម៉ាឡាអ៊ីកាត់ជាច្រើនដែលមានទឹកមុខម៉ឺងម៉ាត់។ ពួកគេមិនល្មើសនឹងអល់ឡោះចំពោះអ្វីដែលទ្រង់ដាក់បទបញ្ជាដល់ពួកគេឡើយ ហើយពួកគេធ្វើនូវអ្វីដែលគេបង្គាប់ប្រើចំពោះពួកគេ។
അറബി ഖുർആൻ വിവരണങ്ങൾ:
يَٰٓأَيُّهَا ٱلَّذِينَ كَفَرُواْ لَا تَعۡتَذِرُواْ ٱلۡيَوۡمَۖ إِنَّمَا تُجۡزَوۡنَ مَا كُنتُمۡ تَعۡمَلُونَ
ឱពួកដែលគ្មានជំនឿ! ពួកអ្នកមិនចាំបាច់ដោះសារអ្វីនោះទេនៅថ្ងៃនេះ។ តាមពិត គេតបស្នងដល់ពួកអ្នកចំពោះតែអ្វីដែលពួកអ្នកធ្លាប់បានសាងប៉ុណ្ណោះ។
അറബി ഖുർആൻ വിവരണങ്ങൾ:
 
പരിഭാഷ അദ്ധ്യായം: ത്തഹ്രീം
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമീർ ഭാഷാ പരിഭാഷ - മർകസ് റുവാദ് അൽ-തർജമാ - വിവർത്തനങ്ങളുടെ സൂചിക

റബ്‌വ ഇസ്‌ലാമിക് ദഅ്വാ ആൻഡ് ഗൈഡൻസ് സെൻററിൻ്റെയും കോൺടെന്റ് ഇൻ ലാംഗ്വേജസ് സർവീസ് അസോസിയേഷൻ്റെയും സഹകരണത്തോടെ മർകസ് റുവാദ് തർജമ വിഭാഗം വിവർത്തനം ചെയ്തത്.

അടക്കുക