Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമീർ ഭാഷാ പരിഭാഷ - മർകസ് റുവാദ് അൽ-തർജമാ * - വിവർത്തനങ്ങളുടെ സൂചിക

XML CSV Excel API
Please review the Terms and Policies

പരിഭാഷ അദ്ധ്യായം: സ്വാദ്   ആയത്ത്:
وَوَهَبۡنَا لَهُۥٓ أَهۡلَهُۥ وَمِثۡلَهُم مَّعَهُمۡ رَحۡمَةٗ مِّنَّا وَذِكۡرَىٰ لِأُوْلِي ٱلۡأَلۡبَٰبِ
ហើយយើងបានប្រទានឱ្យគេនូវក្រុមគ្រួសាររបស់គេវិញ ព្រមទាំងបានបន្ថែមលើសពីនោះដល់រូបគេថែមទៀត ជាក្តីមេត្តាករុណាអំពីយើង និងជាការដាស់រំលឹកសម្រាប់បញ្ញាជនទាំងឡាយ។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَخُذۡ بِيَدِكَ ضِغۡثٗا فَٱضۡرِب بِّهِۦ وَلَا تَحۡنَثۡۗ إِنَّا وَجَدۡنَٰهُ صَابِرٗاۚ نِّعۡمَ ٱلۡعَبۡدُ إِنَّهُۥٓ أَوَّابٞ
(យើងបានមានបន្ទូលថា៖) ចូរអ្នក(ព្យាការីអៃយ៉ូប)យកស្មៅមួយកណ្តាប់ដៃ រួចវាយ(ទៅលើភរិយាអ្នក)ចុះ ហើយចូរអ្នកកុំបំពានពាក្យសម្បថ។ ពិតប្រាកដណាស់ យើងបានឃើញរូបគេជាអ្នកដែលអត់ធ្មត់។ (រូបគេ)ជាខ្ញុំបម្រើដ៏ល្អប្រពៃម្នាក់។ ពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលតែងតែសារភាពកំហុស(ចំពោះអល់ឡោះ)។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَٱذۡكُرۡ عِبَٰدَنَآ إِبۡرَٰهِيمَ وَإِسۡحَٰقَ وَيَعۡقُوبَ أُوْلِي ٱلۡأَيۡدِي وَٱلۡأَبۡصَٰرِ
ហើយចូរអ្នករំឭកអំពី(រឿងរ៉ាវ)ខ្ញុំបម្រើទាំងឡាយរបស់យើង គឺព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប។ ពួកគេជាអ្នកដែលមានភាពខ្លាំងក្លា និងមានប្រាជ្ញាឈ្លាសវៃ។
അറബി ഖുർആൻ വിവരണങ്ങൾ:
إِنَّآ أَخۡلَصۡنَٰهُم بِخَالِصَةٖ ذِكۡرَى ٱلدَّارِ
ពិតប្រាកដណាស់ យើងបានប្រទានឱ្យពួកគេជាពិសេសដោយឱ្យដួងចិត្តរបស់ពួកគេគិតគូរជានិច្ចចំពោះថ្ងៃបរលោក។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَإِنَّهُمۡ عِندَنَا لَمِنَ ٱلۡمُصۡطَفَيۡنَ ٱلۡأَخۡيَارِ
ហើយពិតប្រាកដណាស់ ពួកគេស្ថិតក្នុងចំណោមបណ្តាអ្នកដែលយើងបានជ្រើសរើស(ជាអ្នកនាំសារ និងជាអ្នកដែលគោរពប្រតិបត្តិ)។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَٱذۡكُرۡ إِسۡمَٰعِيلَ وَٱلۡيَسَعَ وَذَا ٱلۡكِفۡلِۖ وَكُلّٞ مِّنَ ٱلۡأَخۡيَارِ
ហើយចូរអ្នករំឭកអំពី(រឿងរ៉ាវ)ព្យាការីអ៊ីស្មាអែល ព្យាការីអ៊ិលយ៉ាសាក់ និងព្យាការីហ្ស៊ុលគីហ្វលី។ រាល់អ្នកទាំងនោះ គឺសុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេជ្រើសរើស។
അറബി ഖുർആൻ വിവരണങ്ങൾ:
هَٰذَا ذِكۡرٞۚ وَإِنَّ لِلۡمُتَّقِينَ لَحُسۡنَ مَـَٔابٖ
នេះគឺជាការរំលឹក(នៅក្នុងគម្ពីរគួរអាន)។ ហើយពិតប្រាកដណាស់ សម្រាប់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) ពិតជានឹងទទួលបាននូវកន្លែងវិលត្រឡប់ដ៏ល្អប្រពៃ។
അറബി ഖുർആൻ വിവരണങ്ങൾ:
جَنَّٰتِ عَدۡنٖ مُّفَتَّحَةٗ لَّهُمُ ٱلۡأَبۡوَٰبُ
គឺឋានសួគ៌អាត់និនដែលបណ្តាទ្វារទាំងឡាយរបស់វាត្រូវបានគេបើកសម្រាប់(ទទួលសា្វគមន៍)ពួកគេ។
അറബി ഖുർആൻ വിവരണങ്ങൾ:
مُتَّكِـِٔينَ فِيهَا يَدۡعُونَ فِيهَا بِفَٰكِهَةٖ كَثِيرَةٖ وَشَرَابٖ
ពួកគេទម្រេតខ្លួន(នៅលើគ្រែ)ក្នុងឋានសួគ៌នោះ។ ពួកគេស្នើសុំ(ពីអ្នកបម្រើ)នូវផ្លែឈើ និងភេសជ្ជៈជាច្រើនប្រភេទនៅក្នុងវា។
അറബി ഖുർആൻ വിവരണങ്ങൾ:
۞ وَعِندَهُمۡ قَٰصِرَٰتُ ٱلطَّرۡفِ أَتۡرَابٌ
ហើយពួកគេមានស្រ្តីទេពអប្សរជាច្រើនដែលមិនសម្លឹងទៅកាន់បុរសណាក្រៅពីស្វាមីរបស់ពួកនាងនោះឡើយ ហើយពួកនាងមានអាយុស្មើៗគ្នា។
അറബി ഖുർആൻ വിവരണങ്ങൾ:
هَٰذَا مَا تُوعَدُونَ لِيَوۡمِ ٱلۡحِسَابِ
នេះគឺជាអ្វីដែលគេបានសន្យាចំពោះពួកអ្នក(អ្នកដែលកោតខ្លាច)ក្នុងថ្ងៃជំនុំជម្រះ។
അറബി ഖുർആൻ വിവരണങ്ങൾ:
إِنَّ هَٰذَا لَرِزۡقُنَا مَا لَهُۥ مِن نَّفَادٍ
ពិតប្រាកដណាស់ នេះគឺជាលាភសក្ការៈរបស់យើង។ វាគ្មានទីបញ្ចប់នោះឡើយ។
അറബി ഖുർആൻ വിവരണങ്ങൾ:
هَٰذَاۚ وَإِنَّ لِلطَّٰغِينَ لَشَرَّ مَـَٔابٖ
ទាំងនេះ(គឺជាការតបស្នងសម្រាប់អ្នកដែលកោតខ្លាច)។ រីឯសម្រាប់ពួកដែលបំពានវិញនឹងទទួលបានកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
അറബി ഖുർആൻ വിവരണങ്ങൾ:
جَهَنَّمَ يَصۡلَوۡنَهَا فَبِئۡسَ ٱلۡمِهَادُ
គឺនរកជើហាន់ណាំដែលហ៊ុមព័ទ្ធពួកគេ។ ពិតណាស់ វាជាកន្លែងដ៏អាក្រក់បំផុត។
അറബി ഖുർആൻ വിവരണങ്ങൾ:
هَٰذَا فَلۡيَذُوقُوهُ حَمِيمٞ وَغَسَّاقٞ
នេះគឺជាទឹកដ៏ក្តៅបំផុត ហើយនិងខ្ទុះឈាម។ ដូច្នេះ ចូរឱ្យពួកគេភ្លក់វាចុះ។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَءَاخَرُ مِن شَكۡلِهِۦٓ أَزۡوَٰجٌ
ហើយទណ្ឌកម្មផ្សេងទៀតក៏មានលក្ខណៈស្រដៀងនឹងទណ្ឌកម្មនេះដែរ។
അറബി ഖുർആൻ വിവരണങ്ങൾ:
هَٰذَا فَوۡجٞ مُّقۡتَحِمٞ مَّعَكُمۡ لَا مَرۡحَبَۢا بِهِمۡۚ إِنَّهُمۡ صَالُواْ ٱلنَّارِ
(ពួកឋាននរកបានប្រកែកគ្នាថា៖) នេះគឺជាក្រុមមួយដែលបានចូលឋាននរកជាមួយពួកអ្នក។ (អ្នកទាំងនោះក៏បានឆ្លើយតបវិញថា៖) គ្មានការស្វាគមន៍អ្វីចំពោះពួកគេឡើយ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលត្រូវចូលឋាននរក។
അറബി ഖുർആൻ വിവരണങ്ങൾ:
قَالُواْ بَلۡ أَنتُمۡ لَا مَرۡحَبَۢا بِكُمۡۖ أَنتُمۡ قَدَّمۡتُمُوهُ لَنَاۖ فَبِئۡسَ ٱلۡقَرَارُ
ពួកគេក៏បាននិយាយ(ទៅកាន់មេដឹកនាំរបស់ខ្លួន)ថា៖ ផ្ទុយទៅវិញ ពួកអ្នកទៅវិញទេដែលគ្មានការស្វាគមន៍អ្វីសម្រាប់ពួកអ្នកនោះ។ ពួកអ្នកជាមូលហេតុនាំឱ្យពួកយើងត្រូវទទួលទណ្ឌកម្មនេះ។ ពិតប្រាកដណាស់ វាជាកន្លែងស្នាក់អាស្រ័យដ៏អាក្រក់បំផុត។
അറബി ഖുർആൻ വിവരണങ്ങൾ:
قَالُواْ رَبَّنَا مَن قَدَّمَ لَنَا هَٰذَا فَزِدۡهُ عَذَابٗا ضِعۡفٗا فِي ٱلنَّارِ
ពួកគេ(ពួកដែលដើរតាមគេ)បានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ជនណាដែលធ្វើឲ្យយើងខ្ញុំវង្វេង សូមព្រះអង្គមេត្តាដាក់ទណ្ឌកម្មទ្វេដងដល់រូបគេផងចុះនៅក្នុងឋាននរកនេះ។
അറബി ഖുർആൻ വിവരണങ്ങൾ:
 
പരിഭാഷ അദ്ധ്യായം: സ്വാദ്
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമീർ ഭാഷാ പരിഭാഷ - മർകസ് റുവാദ് അൽ-തർജമാ - വിവർത്തനങ്ങളുടെ സൂചിക

റബ്‌വ ഇസ്‌ലാമിക് ദഅ്വാ ആൻഡ് ഗൈഡൻസ് സെൻററിൻ്റെയും കോൺടെന്റ് ഇൻ ലാംഗ്വേജസ് സർവീസ് അസോസിയേഷൻ്റെയും സഹകരണത്തോടെ മർകസ് റുവാദ് തർജമ വിഭാഗം വിവർത്തനം ചെയ്തത്.

അടക്കുക