Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമീർ ഭാഷാ പരിഭാഷ - മർകസ് റുവാദ് അൽ-തർജമാ * - വിവർത്തനങ്ങളുടെ സൂചിക

XML CSV Excel API
Please review the Terms and Policies

പരിഭാഷ അദ്ധ്യായം: സ്വാദ്   ആയത്ത്:

សទ

صٓۚ وَٱلۡقُرۡءَانِ ذِي ٱلذِّكۡرِ
សទ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ (អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដែលផ្ទុកទៅដោយការរំឭក។
അറബി ഖുർആൻ വിവരണങ്ങൾ:
بَلِ ٱلَّذِينَ كَفَرُواْ فِي عِزَّةٖ وَشِقَاقٖ
ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿស្ថិតក្នុងភាពក្រអឺតក្រទម និងប្រឆាំង។
അറബി ഖുർആൻ വിവരണങ്ങൾ:
كَمۡ أَهۡلَكۡنَا مِن قَبۡلِهِم مِّن قَرۡنٖ فَنَادَواْ وَّلَاتَ حِينَ مَنَاصٖ
មានប្រជាជាតិជំនាន់មុនពួកគេជាច្រើនរួចមកហើយដែលយើងបានបំផ្លាញ។ ពេលនោះ ពួកគេបានស្រែក(សុំការសារភាពកំហុស) ខណៈដែលពេលនោះ ពុំមែនជាពេលដែលអាចរួចផុត(ពីទណ្ឌកម្ម)នោះឡើយ។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَعَجِبُوٓاْ أَن جَآءَهُم مُّنذِرٞ مِّنۡهُمۡۖ وَقَالَ ٱلۡكَٰفِرُونَ هَٰذَا سَٰحِرٞ كَذَّابٌ
ហើយពួកគេមានការភ្ញាក់ផ្អើលនៅពេលដែលអ្នកដាស់តឿនព្រមានម្នាក់អំពីពួកគេ(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ។ ហើយពួកគ្មានជំនឿបាននិយាយថា៖ ម្នាក់នេះជាគ្រូមន្តអាគម ជាជនដែលកុហកបោកប្រាស់។
അറബി ഖുർആൻ വിവരണങ്ങൾ:
أَجَعَلَ ٱلۡأٓلِهَةَ إِلَٰهٗا وَٰحِدًاۖ إِنَّ هَٰذَا لَشَيۡءٌ عُجَابٞ
តើរូបគេចាត់ទុកព្រះដ៏ច្រើនថាជាព្រះតែមួយឬ? ពិតប្រាកដណាស់ នេះពិតជារឿងមួយដ៏ចម្លែក។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَٱنطَلَقَ ٱلۡمَلَأُ مِنۡهُمۡ أَنِ ٱمۡشُواْ وَٱصۡبِرُواْ عَلَىٰٓ ءَالِهَتِكُمۡۖ إِنَّ هَٰذَا لَشَيۡءٞ يُرَادُ
ហើយពួកមេដឹកនាំនៃពួកគេក៏បានដើរចេញ (ហើយនិយាយថា៖) ចូរពួកអ្នកប្រកាន់ខ្ជាប់ និងអត់ធ្មត់លើ(ការគោរពសក្ការៈ)ព្រះទាំងឡាយរបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ នេះគ្រាន់តែជាអ្វីដែលគេ(ព្យាការីមូហាំម៉ាត់)ចង់បានប៉ុណ្ណោះ។
അറബി ഖുർആൻ വിവരണങ്ങൾ:
مَا سَمِعۡنَا بِهَٰذَا فِي ٱلۡمِلَّةِ ٱلۡأٓخِرَةِ إِنۡ هَٰذَآ إِلَّا ٱخۡتِلَٰقٌ
ពួកយើងមិនធ្លាប់បានឮបែបនេះពីសាសនាចុងក្រោយនោះឡើយ។ នេះគ្រាន់តែជាការប្រឌិតកុហកប៉ុណ្ណោះ។
അറബി ഖുർആൻ വിവരണങ്ങൾ:
أَءُنزِلَ عَلَيۡهِ ٱلذِّكۡرُ مِنۢ بَيۡنِنَاۚ بَلۡ هُمۡ فِي شَكّٖ مِّن ذِكۡرِيۚ بَل لَّمَّا يَذُوقُواْ عَذَابِ
តើគេបញ្ចុះគម្ពីរគួរអានឱ្យគាត់(ព្យាការីមូហាំម៉ាត់)ដោយរំលងពួកយើងឬ? ផ្ទុយទៅវិញ ពួកទាំងនោះស្ថិតនៅក្នុងភាពសង្ស័យចំពោះការរំលឹក(វ៉ាហ៊ី)របស់យើង។ (ផ្ទុយទៅវិញ)ដោយសារតែពួកគេមិនទាន់បានភ្លក់នូវទណ្ឌកម្ម។
അറബി ഖുർആൻ വിവരണങ്ങൾ:
أَمۡ عِندَهُمۡ خَزَآئِنُ رَحۡمَةِ رَبِّكَ ٱلۡعَزِيزِ ٱلۡوَهَّابِ
ឬមួយក៏ពួកគេមានឃ្លាំងនៃក្តីមេត្តាករុណារបស់ព្រះជាម្ចាស់របស់អ្នកដ៏មហាខ្លាំងពូកែ និងជាអ្នកដែលប្រទានឲ្យ?
അറബി ഖുർആൻ വിവരണങ്ങൾ:
أَمۡ لَهُم مُّلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَاۖ فَلۡيَرۡتَقُواْ فِي ٱلۡأَسۡبَٰبِ
ឬមួយក៏ពួកគេមានអំណាចគ្រប់គ្រងមេឃជាច្រើននិងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ? បើដូច្នោះមែននោះ ចូរឱ្យពួកគេរកវិធី(ឡើងទៅលើមេឃចុះ)។
അറബി ഖുർആൻ വിവരണങ്ങൾ:
جُندٞ مَّا هُنَالِكَ مَهۡزُومٞ مِّنَ ٱلۡأَحۡزَابِ
ពួកទាំងនោះគឺជាកងទ័ពដែលបរាជ័យ ដូចជាក្រុមអ្នកជំនាន់មុនដូច្នោះដែរ។
അറബി ഖുർആൻ വിവരണങ്ങൾ:
كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٖ وَعَادٞ وَفِرۡعَوۡنُ ذُو ٱلۡأَوۡتَادِ
(អ្នកជំនាន់មុនពួកគេ)បានបដិសេធមុនពួកគេទៅទៀត (ដូចជា)ក្រុមរបស់ព្យាការីនួហ ក្រុមអាទ និងហ្វៀរអោនដែលមានអំណាចខ្លាំងពូកែ
അറബി ഖുർആൻ വിവരണങ്ങൾ:
وَثَمُودُ وَقَوۡمُ لُوطٖ وَأَصۡحَٰبُ لۡـَٔيۡكَةِۚ أُوْلَٰٓئِكَ ٱلۡأَحۡزَابُ
ហើយនិងពួកសាមូទ ក្រុមរបស់ព្យាការីលូត ព្រមទាំងក្រុមអៃកះ(ក្រុមព្យាការីស៊្ហូអែប)។ ពួកទាំងនោះ គឺជាក្រុម(ដែលប្រឆាំង)។
അറബി ഖുർആൻ വിവരണങ്ങൾ:
إِن كُلٌّ إِلَّا كَذَّبَ ٱلرُّسُلَ فَحَقَّ عِقَابِ
រាល់ក្រុមទាំងនោះ សុទ្ធតែបានបដិសេធនឹងបណ្តាអ្នកនាំសារ(របស់ពួកគេ)។ ដូច្នេះ ទណ្ឌកម្ម គឺសក្តិសមបំផុត(សម្រាប់ពួកគេ)។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَمَا يَنظُرُ هَٰٓؤُلَآءِ إِلَّا صَيۡحَةٗ وَٰحِدَةٗ مَّا لَهَا مِن فَوَاقٖ
ហើយពួកទាំងនោះ ពួកគេគ្មានរង់ចាំអ្វីក្រៅពីសម្រែកតែមួយប៉ុណ្ណោះ ដោយគ្មានការត្រឡប់ក្រោយនោះឡើយ។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَقَالُواْ رَبَّنَا عَجِّل لَّنَا قِطَّنَا قَبۡلَ يَوۡمِ ٱلۡحِسَابِ
ហើយពួកគេបាននិយាយ(ផ្គើន)ថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាផ្តល់ឱ្យមួយចំណែកអំពីទណ្ឌកម្មដល់ពួកយើងភ្លាមៗមុននឹងថ្ងៃជំនុំជម្រះមកដល់ផង។
അറബി ഖുർആൻ വിവരണങ്ങൾ:
 
പരിഭാഷ അദ്ധ്യായം: സ്വാദ്
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമീർ ഭാഷാ പരിഭാഷ - മർകസ് റുവാദ് അൽ-തർജമാ - വിവർത്തനങ്ങളുടെ സൂചിക

റബ്‌വ ഇസ്‌ലാമിക് ദഅ്വാ ആൻഡ് ഗൈഡൻസ് സെൻററിൻ്റെയും കോൺടെന്റ് ഇൻ ലാംഗ്വേജസ് സർവീസ് അസോസിയേഷൻ്റെയും സഹകരണത്തോടെ മർകസ് റുവാദ് തർജമ വിഭാഗം വിവർത്തനം ചെയ്തത്.

അടക്കുക