Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (2) ជំពូក​: ម៉ារយុាំ
ذِكۡرُ رَحۡمَتِ رَبِّكَ عَبۡدَهُۥ زَكَرِيَّآ
នេះគឺជាការរំលឹកពីក្ដីមេត្តាករុណានៃម្ចាស់របស់អ្នកចំពោះខ្ញុំបម្រើរបស់ទ្រង់ គឺព្យាការីហ្សាការីយ៉ា ដោយយើងនឹងនិទានវាប្រាប់ដល់អ្នក(ព្យាការីមូហាំម៉ាត់)ដើម្បីយកវាទុកជាមេរៀន។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• الضعف والعجز من أحب وسائل التوسل إلى الله؛ لأنه يدل على التَّبَرُّؤِ من الحول والقوة، وتعلق القلب بحول الله وقوته.
• ការលើកឡើងពីភាពទន់ខ្សោយ និងការអសមត្ថភាពរបស់គេនៅពេលបួងសួងសុំពីអល់ឡោះជាម្ចាស់នោះ គឺស្ថិតក្នុងចំណោមមធ្យោបាយដ៏ល្អប្រសើរបំផុត ពីព្រោះវាបង្ហាញថា រូបគេមិនមានអានុភាព និងអំណាចអ្វីទាំងអស់ ហើយគេភ្ជាប់ដួងចិត្តរបស់គេទៅនឹងអានុភាព និងអំណាចរបស់អល់ឡោះជាម្ចាស់តែមួយគត់។

• يستحب للمرء أن يذكر في دعائه نعم الله تعالى عليه، وما يليق بالخضوع.
• គេពេញចិត្តឲ្យបុគ្គលនោះរំលឹកនៅក្នុងការបួងសួងរបស់គេពីឧបការគុណរបស់អល់ឡោះចំពោះរូបគេ និងអ្វីដែលសក្តិសមចំពោះទ្រង់ប្រកបដោយភាពឱនលំទោន។

• الحرص على مصلحة الدين وتقديمها على بقية المصالح.
• យកចិត្តទុកដាក់ក្នុងការបម្រើសាសនា និងផ្តល់អាទិភាពដល់វាមុនអ្វីៗផ្សេងទៀត។

• تستحب الأسماء ذات المعاني الطيبة.
• គប្បីដាក់ឈ្មោះកូននូវឈ្មោះដែលមានអត្ថន័យល្អ។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (2) ជំពូក​: ម៉ារយុាំ
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ