Check out the new design

Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran * - Translations’ Index


Translation of the meanings Ayah: (97) Surah: Al-Anbiyā’
وَٱقۡتَرَبَ ٱلۡوَعۡدُ ٱلۡحَقُّ فَإِذَا هِيَ شَٰخِصَةٌ أَبۡصَٰرُ ٱلَّذِينَ كَفَرُواْ يَٰوَيۡلَنَا قَدۡ كُنَّا فِي غَفۡلَةٖ مِّنۡ هَٰذَا بَلۡ كُنَّا ظَٰلِمِينَ
ហើយថ្ងៃបរលោកបានខិតជិតមកដល់តាមរយៈការចេញមករបស់ពួកវា(យ៉ាក់ជូចនិងម៉ាក់ជូច) ហើយភាពរន្ធត់ និងភាពតានតឹង(នៃថ្ងៃបរលោក)ក៏បានស្តែងចេញ(ឲ្យពួកគេបានឃើញ)។ ពេលនោះ ពួកគ្មានជំនឿបានបើកភ្នែក(ធំៗ)ដោយសារតែភាពរន្ធត់ និងភាពតានតឹង(នៅក្នុងថ្ងៃនោះ) ដោយពួកគេនិយាយថាៈ វិនាសអន្តរាយហើយពួកយើង! កាលពួកយើងនៅក្នុងលោកិយ ពួកយើងស្ថិតនៅក្នុងការលេងសើច និងមិនរវីរវល់ពីការត្រៀមខ្លួនសម្រាប់ថ្ងៃដ៏ធំធេងនេះនោះទេ។ ផ្ទុយទៅវិញ ពួកយើងគឺជាពួកដែលបំពានដោយការប្រឆាំង និងការប្រព្រឹត្តល្មើស(ចំពោះអល់ឡោះ)។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• التنويه بالعفاف وبيان فضله.
• ថែរក្សាភាពបរិសុទ្ធ(មិនប្រព្រឹត្តហ្ស៊ីណា និងទង្វើអសីលធម៌នានា) និងបញ្ជាក់ពីឧត្តមភាពរបស់វា។

• اتفاق الرسالات السماوية في التوحيد وأسس العبادات.
• ការឯកភាពគ្នានៃរាជសារ(វ៉ាហ៊ី)ដែលត្រូវបានបញ្ចុះពីលើមេឃពាក់ព័ន្ធនឹងជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់(ឯកទេពនិយម) និងមូលដ្ឋាននៃការគោរពសក្ការៈ។

• فَتْح سد يأجوج ومأجوج من علامات الساعة الكبرى.
• ការបើករនាំងរបស់យ៉ាក់ជូច និងម៉ាក់ជូច គឺស្ថិតក្នុងចំណោមសញ្ញាធំៗនៃសញ្ញាថ្ងៃបរលោក។

• الغفلة عن الاستعداد ليوم القيامة سبب لمعاناة أهوالها.
• ការធ្វេសប្រហែស ព្រងើយកន្តើយមិនត្រៀមខ្លួនសម្រាប់ថ្ងៃបរលោក គឺជាមូលហេតុដែលនាំឲ្យរូបគេទទួលនូវភាពភ័យរន្ធត់របស់វា។

 
Translation of the meanings Ayah: (97) Surah: Al-Anbiyā’
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran - Translations’ Index

Issued by Tafsir Center for Quranic Studies

close