Check out the new design

আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ * - অনুবাদসমূহৰ সূচীপত্ৰ


অৰ্থানুবাদ আয়াত: (39) ছুৰা: গাফিৰ
يَٰقَوۡمِ إِنَّمَا هَٰذِهِ ٱلۡحَيَوٰةُ ٱلدُّنۡيَا مَتَٰعٞ وَإِنَّ ٱلۡأٓخِرَةَ هِيَ دَارُ ٱلۡقَرَارِ
ឱក្រុមរបស់ខ្ញុំ! តាមពិត ជីវិតរស់នៅលើលោកិយនេះ គ្រាន់តែជាការសើយសុខមួយរយៈពេលខ្លីប៉ុណ្ណោះ។ ដូច្នេះ ចូរកុំឲ្យការសប្បាយរីករាយមួយរយៈពេលដ៏ខ្លីនេះបោកបញ្ឆោតពួកអ្នកបានឲ្យសោះ។ រីឯឋានបរលោកដែលពោរពេញទៅដោយឧបការគុណជាអមតៈដែលមិនទីបញ្ចប់នោះ ទើបជាទីកន្លែងដែលស្ថិតស្ថេរ និងអមតៈ។ ដូច្នេះ ចូរពួកអ្នកសាងអំពើល្អសម្រាប់ថ្ងៃនោះដោយការគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់ ហើយចូរពួកអ្នកប្រុងប្រយ័ត្នកុំឲ្យការរស់នៅលោកិយនេះ រំខានពួកអ្នកអំពីការសាងទង្វើល្អសម្រាប់ថ្ងៃបរលោកឲ្យសោះ។
আৰবী তাফছীৰসমূহ:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• الجدال لإبطال الحق وإحقاق الباطل خصلة ذميمة، وهي من صفات أهل الضلال.
• ការជជែកដេញដោលដើម្បីធ្វើឲ្យប្រការត្រឹមត្រូវក្លាយជាប្រការដែលមិនត្រឹមត្រូវ និងធ្វើឲ្យប្រការដែលមិនត្រឹមត្រូវក្លាយជាប្រការដែលត្រឹមត្រូវនោះ គឺជាលក្ខណៈដែលគួរឲ្យស្អប់ខ្ពើមបំផុត ហើយវាជាលក្ខណៈសម្បត្តិរបស់ពួកដែលវង្វេង។

• التكبر مانع من الهداية إلى الحق.
• ភាពក្រអឺតក្រទម គឺរារាំងអំពីការទទួលបាននូវការចង្អុលបង្ហាញទៅកាន់ការពិត។

• إخفاق حيل الكفار ومكرهم لإبطال الحق.
• ការបរាជ័យរបស់ពួកប្រឆាំងក្នុងការព្យាយាមប្រើឧបាយកលដើម្បីធ្វើឲ្យប្រការត្រឹមត្រូវក្លាយជាប្រការដែលមិនត្រឹមត្រូវ ។

• وجوب الاستعداد للآخرة، وعدم الانشغال عنها بالدنيا.
• ចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់ថ្ងៃបរលោក ហើយមិនត្រូវឲ្យជីវិតលោកិយរំខានរូបគេអំពីការត្រៀមខ្លួនសម្រាប់ថ្ងៃបរលោកនោះទេ។

 
অৰ্থানুবাদ আয়াত: (39) ছুৰা: গাফিৰ
ছুৰাৰ তালিকা পৃষ্ঠা নং
 
আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ - অনুবাদসমূহৰ সূচীপত্ৰ

তাফছীৰ চেণ্টাৰ ফৰ কোৰানিক ষ্টাডিজৰ ফালৰ পৰা প্ৰচাৰিত।

বন্ধ