Check out the new design

আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ * - অনুবাদসমূহৰ সূচীপত্ৰ


অৰ্থানুবাদ আয়াত: (89) ছুৰা: আন-নিছা
وَدُّواْ لَوۡ تَكۡفُرُونَ كَمَا كَفَرُواْ فَتَكُونُونَ سَوَآءٗۖ فَلَا تَتَّخِذُواْ مِنۡهُمۡ أَوۡلِيَآءَ حَتَّىٰ يُهَاجِرُواْ فِي سَبِيلِ ٱللَّهِۚ فَإِن تَوَلَّوۡاْ فَخُذُوهُمۡ وَٱقۡتُلُوهُمۡ حَيۡثُ وَجَدتُّمُوهُمۡۖ وَلَا تَتَّخِذُواْ مِنۡهُمۡ وَلِيّٗا وَلَا نَصِيرًا
ពួកពុតត្បុតប៉ងប្រាថ្នាថា ប្រសិនបើពួកអ្នកប្រឆាំងនឹងអ្វីដែលគេបានបញ្ចុះមកឲ្យពួកអ្នក ដូចអ្វីដែលពួកគេបានប្រឆាំងនោះ ពួកអ្នកនឹងក្លាយជាអ្នកដែលប្រឆាំងដូចពួកគេដែរ។ ដូច្នេះ ចូរពួកអ្នកកុំយកនរណាម្នាក់ក្នុងចំណោមពួកគេធ្វើជាអ្នកគាំពារឱ្យសោះ ដោយសារតែភាពជាសត្រូវរបស់ពួកគេ លុះត្រាតែពួកគេភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ (ដោយភៀសខ្លួន)ពីទឹកដីនៃភាពស្ហ៊ីរិក(ពហុទេពនិយម) ទៅកាន់ប្រទេសឥស្លាម ដែលជាភស្តុតាងមួយបញ្ជាក់ពីសេចក្តីជំនឿរបស់ពួកគេ។ តែប្រសិនបើពួកគេបដិសេធ ហើយនៅតែបន្តស្ថិតនៅក្នុងស្ថានភាពរបស់ពួកគេដដែលទៀតនោះ ចូរពួកអ្នក(អ្នកមានជំនឿ)ចាប់ពួកគេ និងសម្លាប់ពួកគេនៅទីណាក៏ដោយដែលពួកអ្នកបានជួបប្រទះពួកគេចុះ។ ហើយចូរពួកអ្នកកុំយកនរណាម្នាក់ក្នុងចំណោមពួកគេធ្វើជាអ្នកគាំពារដែលមើលការខុសត្រូវលើកិច្ចការរបស់ពួកអ្នក និងជាអ្នកជួយដែលជួយពួកអ្នកប្រឆាំងនឹងសត្រូវរបស់ពួកអ្នកឱ្យសោះ។
আৰবী তাফছীৰসমূহ:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• خفاء حال بعض المنافقين أوقع الخلاف بين المؤمنين في حكم التعامل معهم.
• ការលាក់បាំងពីស្ថានភាពរបស់ពួកពុតត្បុតមួយចំនួនបានធ្វើឱ្យមានការខ្វែងគំនិតគ្នារវាងអ្នកមានជំនឿក្នុងការប្រាស្រ័យទាក់ទងជាមួយពួកគេ។

• بيان كيفية التعامل مع المنافقين بحسب أحوالهم ومقتضى المصلحة معهم.
• បញ្ជាក់ពីរបៀបនៃការប្រាស្រ័យទាក់ទងជាមួយនឹងពួកពុតត្បុត ដោយអាស្រ័យទៅតាមស្ថានភាពរបស់ពួកគេ និងលទ្ធភាពនៃការផ្សះផ្សាជាមួយពួកគេ។

• عدل الإسلام في الكف عمَّن لم تقع منه أذية متعدية من المنافقين.
• ភាពយុត្តិធម៌របស់សាសនាឥស្លាមក្នុងការបញ្ឈប់សង្គ្រាមជាមួយអ្នកដែលមិនបង្កគ្រោះថ្នាក់ក្នុងចំណោមពួកពុតត្បុត។

• يكشف الجهاد في سبيل الله أهل النفاق بسبب تخلفهم عنه وتكلُّف أعذارهم.
• ការចេញធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះបានលាតត្រដាងឲ្យឃើញក្រុមដែលពុតត្បុត តាមរយៈការប្រឆាំង និងការសុំមិនទៅចូលរួមប្រយុទ្ធរបស់ពួកគេ។

 
অৰ্থানুবাদ আয়াত: (89) ছুৰা: আন-নিছা
ছুৰাৰ তালিকা পৃষ্ঠা নং
 
আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ - অনুবাদসমূহৰ সূচীপত্ৰ

তাফছীৰ চেণ্টাৰ ফৰ কোৰানিক ষ্টাডিজৰ ফালৰ পৰা প্ৰচাৰিত।

বন্ধ