Check out the new design

আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ * - অনুবাদসমূহৰ সূচীপত্ৰ


অৰ্থানুবাদ আয়াত: (129) ছুৰা: আন-নিছা
وَلَن تَسۡتَطِيعُوٓاْ أَن تَعۡدِلُواْ بَيۡنَ ٱلنِّسَآءِ وَلَوۡ حَرَصۡتُمۡۖ فَلَا تَمِيلُواْ كُلَّ ٱلۡمَيۡلِ فَتَذَرُوهَا كَٱلۡمُعَلَّقَةِۚ وَإِن تُصۡلِحُواْ وَتَتَّقُواْ فَإِنَّ ٱللَّهَ كَانَ غَفُورٗا رَّحِيمٗا
ហើយពួកអ្នក(ឱស្វាមីទាំងឡាយ)ពិតជាមិនអាចផ្ដល់ភាពយុត្តិធម៌ពេញលេញរវាងបណ្ដាភរិយាទាំងឡាយក្នុងការមានទំនោរចិត្តទៅកាន់នរណាម្នាក់(ពេញចិត្ត និងស្រឡាញ់ភរិយាស្មើៗគ្នា)បានជាដាច់ខាត បើទោះបីជាពួកអ្នកព្យាយាមយ៉ាងណាក៏ដោយ ដោយហេតុថា កិច្ចការនោះ វាហួសពីសមត្ថភាពរបស់ពួកអ្នក។ ដូចនេះ ចូរពួកអ្នកកុំលម្អៀងម្ខាងៗ(ស្រឡាញ់ភរិយាណាម្នាក់)ហួសហេតុពេក ដោយពួកអ្នកបោះបង់ភរិយាដែលពួកអ្នកមិនពេញចិត្តដូចវត្ថុដែលគេព្យួរចោល ហាក់ដូចជានាងគ្មានប្តីដែលត្រូវបំពេញសិទ្ធិរបស់នាង និងដូចជានាងគ្មានប្តី ដែលត្រូវរកដៃគូដើម្បីរៀបការនោះដែរ។ ហើយប្រសិនបើពួកអ្នកផ្សះផ្សាគ្នា ដោយអ្នក(ប្តី)ព្យាយាមអនុវត្តនូវអ្វីដែលខ្លួនមិនពេញចិត្តក្នុងការបំពេញសិទ្ធិរបស់ភរិយា និងកោតខ្លាចអល់ឡោះនៅក្នុងរឿងនោះ ពិតប្រាកណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់ចំពោះពួកអ្នក។
আৰবী তাফছীৰসমূহ:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• استحباب المصالحة بين الزوجين عند المنازعة، وتغليب المصلحة بالتنازل عن بعض الحقوق إدامة لعقد الزوجية.
• ច្បាប់ឥស្លាមតម្រូវឲ្យមានការផ្សះផ្សារវាងប្ដីប្រពន្ធនៅពេលមានការឈ្លោះទាស់ទែងគ្នា និងត្រូវយកប្រយោជន៍រួមជាចម្បង ដោយកាត់បន្ថយសិទ្ធិមួយចំនួនរបស់ប្តីប្រពន្ធ ដើម្បីជាថែរក្សានូវចំណងប្តីប្រពន្ធបន្តទៀត។

• أوجب الله تعالى العدل بين الزوجات خاصة في الأمور المادية التي هي في مقدور الأزواج، وتسامح الشرع حين يتعذر العدل في الأمور المعنوية، كالحب والميل القلبي.
• អល់ឡោះបានដាក់កាតព្វកិច្ចឲ្យមានភាពយុត្តិធម៌រវាងភរិយាទាំងឡាយ ជាពិសេសនៅក្នុងបញ្ហាទ្រព្យសម្បត្តិដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ស្វាមី ហើយច្បាប់បានអនុគ្រោះចំពោះការលម្អៀងក្នុងបញ្ហាមនោសញ្ចេតនា ដូចជាក្តីស្រឡាញ់ និងការមានទំនោរចិត្តទៅកាន់នរណាម្នាក់ខ្លាំងជាង(ដែលវាហួសពីអ្វីដែលគេអាចធ្វើបាន)។

• لا حرج على الزوجين في الفراق إذا تعذرت العِشْرة بينهما.
• គ្មានទោសពៃរ៍អ្វីឡើយចំពោះប្ដីប្រពន្ធចំពោះការបែកបាក់គ្នា(លែងលះ) ប្រសិនបើការរស់នៅមិនចុះសម្រុងគ្នា។

• الوصية الجامعة للخلق جميعًا أولهم وآخرهم هي الأمر بتقوى الله تعالى بامتثال الأوامر واجتناب النواهي.
• ការផ្តាំផ្ញើរួមចំពោះមនុស្សលោកទាំងអស់ទាំងអ្នកជំនាន់មុននិងជំនាន់ក្រោយ នោះគឺការបង្គាប់ប្រើឲ្យកោតខ្លាចអល់ឡោះ ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងឱ្យឆ្ងាយពីបម្រាមទាំងឡាយរបស់ទ្រង់។

 
অৰ্থানুবাদ আয়াত: (129) ছুৰা: আন-নিছা
ছুৰাৰ তালিকা পৃষ্ঠা নং
 
আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ - অনুবাদসমূহৰ সূচীপত্ৰ

তাফছীৰ চেণ্টাৰ ফৰ কোৰানিক ষ্টাডিজৰ ফালৰ পৰা প্ৰচাৰিত।

বন্ধ