Check out the new design

আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ * - অনুবাদসমূহৰ সূচীপত্ৰ


অৰ্থানুবাদ আয়াত: (50) ছুৰা: আলে ইমৰাণ
وَمُصَدِّقٗا لِّمَا بَيۡنَ يَدَيَّ مِنَ ٱلتَّوۡرَىٰةِ وَلِأُحِلَّ لَكُم بَعۡضَ ٱلَّذِي حُرِّمَ عَلَيۡكُمۡۚ وَجِئۡتُكُم بِـَٔايَةٖ مِّن رَّبِّكُمۡ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ
ហើយម្យ៉ាងទៀត ខ្ញុំមកកាន់ពួកអ្នកដើម្បីបញ្ជាក់អំពីគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ដែលគេបានបញ្ចុះមកមុនខ្ញុំ ហើយខ្ញុំមកកាន់ពួកអ្នក គឺដើម្បីអនុញ្ញាតឱ្យពួកអ្នកនូវប្រការមួយចំនួនដែលគេធ្លាប់បានហាមឃាត់មកលើពួកអ្នកកាលពីមុន ដើម្បីជាការសម្រួលនិងជាការបន្ធូរបន្ថយដល់ពួកអ្នក។ ហើយខ្ញុំបាននាំមកនូវភស្តុតាងដ៏ច្បាស់លាស់មកកាន់ពួកអ្នកដែលបញ្ជាក់ទៅលើភាពត្រឹមត្រូវនៃអ្វីដែលខ្ញុំបាននិយាយទៅកាន់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសឲ្យឆ្ងាយពីប្រការហាមឃាត់ទាំងឡាយរបស់ទ្រង់ ហើយចូរពួកអ្នកប្រតិបត្ដិតាមខ្ញុំនូវអ្វីដែលខ្ញុំបានអំពាវនាវពួកអ្នកទៅកាន់វា។
আৰবী তাফছীৰসমূহ:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• شرف الكتابة والخط وعلو منزلتهما، حيث بدأ الله تعالى بذكرهما قبل غيرهما.
• ឧត្តមភាពនៃការកត់ត្រានិងការឆ្លាក់ចារ និងឋានៈដ៏ខ្ពង់ខ្ពស់របស់វាទាំងពីរ ដោយអល់ឡោះបានចាប់ផ្តើមដោយការរំលឹកអំពីវាទាំងពីរមុននឹងលើកឡើងពីអ្វីផ្សេង។

• من سنن الله تعالى أن يؤيد رسله بالآيات الدالة على صدقهم، مما لا يقدر عليه البشر.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះជាម្ចាស់ គឺទ្រង់បានពង្រឹងបណ្តាអ្នកនាំសាររបស់ទ្រង់នូវបណ្ដាភស្តុតាងនានាដែលបញ្ជាក់ទៅលើសច្ចភាពរបស់ពួកគេ ដែលមនុស្សធម្មតាមិនអាចធ្វើបានឡើយ។

• جاء عيسى بالتخفيف على بني إسرائيل فيما شُدِّد عليهم في بعض شرائع التوراة، وفي هذا دلالة على وقوع النسخ بين الشرائع.
ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)បាននាំមកនូវការបន្ធូរបន្ថយដល់អម្បូរអ៊ីស្រាអែលនូវអ្វីដែលជាការរឹតបន្តឹងទៅលើពួកគេនៃច្បាប់មួយចំនួនដែលមានក្នុងគម្ពីរតាវរ៉ត ហើយនេះជាភស្តុតាងបង្ហាញថា មានការកែប្រែ ឬផ្លាស់ប្តូររវាងច្បាប់ទាំងឡាយផងដែរ។• ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)បាននាំមកនូវការបន្ធូរបន្ថយដល់អម្បូរអ៊ីស្រាអែលនូវអ្វីដែលជាការរឹតបន្តឹងទៅលើពួកគេនៃច្បាប់មួយចំនួនដែលមានក្នុងគម្ពីរតាវរ៉ត ហើយនេះជា ភស្តុតាងបង្ហាញថា មានការកែប្រែ ឬផ្លាស់ប្តូររវាងច្បាប់ទាំងឡាយផងដែរ។

 
অৰ্থানুবাদ আয়াত: (50) ছুৰা: আলে ইমৰাণ
ছুৰাৰ তালিকা পৃষ্ঠা নং
 
আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ - অনুবাদসমূহৰ সূচীপত্ৰ

তাফছীৰ চেণ্টাৰ ফৰ কোৰানিক ষ্টাডিজৰ ফালৰ পৰা প্ৰচাৰিত।

বন্ধ