Check out the new design

《古兰经》译解 - 古兰经简要注释高棉语翻译 * - 译解目录


含义的翻译 段: (1) 章: 奴尔

អាន់នូរ

每章的意义:
الدعوة إلى العفاف وحماية الأعراض.
អំពាវនាវទៅកាន់ការរក្សានូវភាពបរិសុទ្ធ(ចាកផុតពីទង្វើអសីលធម៌នានា) និងការពារកិត្តិយស។

سُورَةٌ أَنزَلۡنَٰهَا وَفَرَضۡنَٰهَا وَأَنزَلۡنَا فِيهَآ ءَايَٰتِۭ بَيِّنَٰتٖ لَّعَلَّكُمۡ تَذَكَّرُونَ
នេះគឺជាជំពូកមួយដែលយើងបានបញ្ចុះវា និងបានដាក់កាតព្វកិច្ចឲ្យអនុវត្តតាមក្បួនច្បាប់របស់វា ហើយយើងបានបញ្ចុះនៅក្នុងវានោះនូវបណ្តាវាក្យខណ្ឌយ៉ាងជាក់ច្បាស់ ដើម្បីឲ្យពួកអ្នកចងចាំនូវអ្វីដែលមានចែងនៅក្នុងវាអំពីបណ្តាក្បួនច្បាប់នានា ហើយនិងអនុវត្តតាមក្បួនច្បាប់ទាំងនោះ។
阿拉伯语经注:
这业中每段经文的优越:
• التمهيد للحديث عن الأمور العظام بما يؤذن بعظمها.
• ចាប់ផ្តើមនិយាយពីកិច្ចការដែលធំធេងដោយការប្រកាស(ប្រាប់)ពីភាពធំធេងរបស់វា។

• الزاني يفقد الاحترام والرحمة في المجتمع المسلم.
• អ្នកដែលប្រព្រឹត្តអំពើហ្ស៊ីណា(មិនថាបុរសឬស្ត្រី) គឺបាត់បង់នូវការឲ្យតម្លៃ និងអាណិតអាសូរនៅក្នុងសង្គមឥស្លាម។

• الحصار الاجتماعي على الزناة وسيلة لتحصين المجتمع منهم، ووسيلة لردعهم عن الزنى.
• ការចូលរួមរបស់មហាជននៅក្នុងការដាក់ទោសអ្នកដែលប្រព្រឹត្តហ្ស៊ីណា គឺជាមធ្យោបាយមួយដើម្បីការពារសង្គមពីពួកគេ និងជាមធ្យោបាយមួយធ្វើឲ្យពួកគេកោតញញើតក្នុងការប្រព្រឹត្តអំពើហ្ស៊ីណា។

• تنويع عقوبة القاذف إلى عقوبة مادية (الحد)، ومعنوية (رد شهادته، والحكم عليه بالفسق) دليل على خطورة هذا الفعل.
• ការដាក់ទោសទណ្ឌជាច្រើនប្រភេទទៅលើអ្នកដែលចោទប្រកាន់(អ្នកដទៃថាបានប្រព្រឹត្តហ្ស៊ីណា) ទាំងទណ្ឌកម្មរូបី(ដាក់ទោសដោយវាយប៉ែតសិបរំពាត់) និងទណ្ឌកម្មអរូបី(មិនទទួលយកការធ្វើសាក្សីរបស់គេ និងកំណត់ថាគេជាមនុស្សដែលអាក្រក់ ល្មើសច្បាប់) គឺជាភស្តុតាងបញ្ជាក់អំពីគ្រោះថ្នាក់នៃទង្វើនេះ។

• لا يثبت الزنى إلا ببينة، وادعاؤه دونها قذف.
• គេមិនអាចចាត់ទុកបុគ្គលម្នាក់ថាបានប្រព្រឹត្តអំពើហ្ស៊ីណាបានទេ លុះត្រាតែបានឃើញច្បាស់ ហើយការអះអាងដោយមិនច្បាស់លាស់នោះ គឺចាត់ទុកជាការចោទប្រកាន់។

 
含义的翻译 段: (1) 章: 奴尔
章节目录 页码
 
《古兰经》译解 - 古兰经简要注释高棉语翻译 - 译解目录

古兰经注释研究中心发行。

关闭