Check out the new design

قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - خەمىرىچە تەرجىمىسى - روۋاد تەرجىمە مەركىزى * - تەرجىمىلەر مۇندەرىجىسى

XML CSV Excel API
Please review the Terms and Policies

مەنالار تەرجىمىسى سۈرە: ساد   ئايەت:
وَمَا خَلَقۡنَا ٱلسَّمَآءَ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا بَٰطِلٗاۚ ذَٰلِكَ ظَنُّ ٱلَّذِينَ كَفَرُواْۚ فَوَيۡلٞ لِّلَّذِينَ كَفَرُواْ مِنَ ٱلنَّارِ
ហើយយើងមិនបានបង្កើតមេឃនិងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរដោយឥតប្រយោជន៍នោះឡើយ។ នោះគឺជាការគិតស្មានរបស់ពួកប្រឆាំងប៉ុណ្ណោះ។ ដូច្នេះ ភាពអន្តរាយនៃឋាននរក គឺសម្រាប់ពួកប្រឆាំង។
ئەرەپچە تەپسىرلەر:
أَمۡ نَجۡعَلُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ كَٱلۡمُفۡسِدِينَ فِي ٱلۡأَرۡضِ أَمۡ نَجۡعَلُ ٱلۡمُتَّقِينَ كَٱلۡفُجَّارِ
តើយើងចាត់ទុកបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលដូចគ្នាទៅនឹងពួកដែលបង្កវិនាសកម្មនៅលើផែនដី ឬក៏ចាត់ទុកបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)ដូចទៅនឹងពួកដែលប្រព្រឹត្តបាបកម្មឬ?
ئەرەپچە تەپسىرلەر:
كِتَٰبٌ أَنزَلۡنَٰهُ إِلَيۡكَ مُبَٰرَكٞ لِّيَدَّبَّرُوٓاْ ءَايَٰتِهِۦ وَلِيَتَذَكَّرَ أُوْلُواْ ٱلۡأَلۡبَٰبِ
(គម្ពីរគួរអាននេះ)ជាគម្ពីរមួយដែលយើងបានបញ្ចុះវាទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលប្រកបដោយពរជ័យ ដើម្បីឱ្យពួកគេត្រិះរិះពិចារណាចំពោះបណ្តាវាក្យខណ្ឌទាំងឡាយរបស់វា និងដើម្បីឱ្យបណ្តាបញ្ញាជនទាំងឡាយឈ្វេងយល់។
ئەرەپچە تەپسىرلەر:
وَوَهَبۡنَا لِدَاوُۥدَ سُلَيۡمَٰنَۚ نِعۡمَ ٱلۡعَبۡدُ إِنَّهُۥٓ أَوَّابٌ
ហើយយើងបានប្រទានឱ្យព្យាការីហ្ទាវូទនូវព្យាការីសូឡៃម៉ាន។ រូបគេ(ព្យាការីស៊ូឡៃម៉ាន)ជាខ្ញុំបម្រើដ៏ល្អម្នាក់។ ពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលតែងតែសារភាពកំហុស(ចំពោះអល់ឡោះ)។
ئەرەپچە تەپسىرلەر:
إِذۡ عُرِضَ عَلَيۡهِ بِٱلۡعَشِيِّ ٱلصَّٰفِنَٰتُ ٱلۡجِيَادُ
(ចូរអ្នកនឹកឃើញ)នៅពេលដែលគេបានបង្ហាញឱ្យគាត់(ព្យាការីស៊ូឡៃម៉ាន)បានឃើញនៅពេលរសៀលនូវសត្វសេះដែលរត់លឿនដែលអាចឈរជើងបី ហើយលើកជើងមួយបាន។
ئەرەپچە تەپسىرلەر:
فَقَالَ إِنِّيٓ أَحۡبَبۡتُ حُبَّ ٱلۡخَيۡرِ عَن ذِكۡرِ رَبِّي حَتَّىٰ تَوَارَتۡ بِٱلۡحِجَابِ
ពេលនោះ គាត់បាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំបានផ្តល់អាទិភាពលើការស្រលាញ់របស់ល្អ(សត្វសេះ)ជាងការរំឭកចំពោះព្រះជាម្ចាស់របស់ខ្ញុំ រហូតដល់ថ្ងៃបានលិច(ធ្វើឱ្យខ្ញុំខកខានមិនបានសឡាតអាសើរ)។
ئەرەپچە تەپسىرلەر:
رُدُّوهَا عَلَيَّۖ فَطَفِقَ مَسۡحَۢا بِٱلسُّوقِ وَٱلۡأَعۡنَاقِ
ចូរពួកអ្នកនាំសេះនោះត្រឡប់មកកាន់យើងវិញ។ ពេលនោះ គាត់ក៏បានកាប់ជើង និងកសេះនោះនឹងផ្លែដាវ។
ئەرەپچە تەپسىرلەر:
وَلَقَدۡ فَتَنَّا سُلَيۡمَٰنَ وَأَلۡقَيۡنَا عَلَىٰ كُرۡسِيِّهِۦ جَسَدٗا ثُمَّ أَنَابَ
ហើយពិតប្រាកដណាស់ យើង(អល់ឡោះ)បានសាកល្បងព្យាការីស៊ូឡៃម៉ាន ហើយយើងបានដាក់រូបកាយមួយនៅលើបល្ល័ង្គ(កៅអីស្តេច)របស់គេ។ ក្រោយមក គេក៏បានសារភាពកំហុស(មកចំពោះយើង)។
ئەرەپچە تەپسىرلەر:
قَالَ رَبِّ ٱغۡفِرۡ لِي وَهَبۡ لِي مُلۡكٗا لَّا يَنۢبَغِي لِأَحَدٖ مِّنۢ بَعۡدِيٓۖ إِنَّكَ أَنتَ ٱلۡوَهَّابُ
គេបានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាអភ័យទោសដល់រូបខ្ញុំផងចុះ ហើយសូមព្រះអង្គមេត្តាប្រទាននូវអំណាច(ជាពិសេស)ដល់ខ្ញុំដែលគ្មាននរណាម្នាក់អាចទទួលបានវាបន្ទាប់ពីខ្ញុំឡើយ។ ពិតប្រាកដណាស់ ព្រះអង្គគឺជាអ្នកដែលប្រទានដ៏លើសលប់បំផុត។
ئەرەپچە تەپسىرلەر:
فَسَخَّرۡنَا لَهُ ٱلرِّيحَ تَجۡرِي بِأَمۡرِهِۦ رُخَآءً حَيۡثُ أَصَابَ
ហើយយើងបានសម្រួលដល់គេដោយឲ្យខ្យល់បក់បោកបានយ៉ាងល្អទៅតាមបទបញ្ជារបស់គេដោយអាចនាំរូបគេទៅកាន់ទីណាដែលគេប្រាថ្នា។
ئەرەپچە تەپسىرلەر:
وَٱلشَّيَٰطِينَ كُلَّ بَنَّآءٖ وَغَوَّاصٖ
ហើយចំពោះស្ហៃតន(ក៏ដូចគ្នាដែរ)។ ក្នុងចំណោមពួកវា មានអ្នកដែលសាងសង់ មានអ្នកដែលជ្រមុជទឹក(រាវរកវត្ថុមានតម្លៃក្នុងសមុទ្រឱ្យព្យាការីស៊ូឡៃម៉ាន)។
ئەرەپچە تەپسىرلەر:
وَءَاخَرِينَ مُقَرَّنِينَ فِي ٱلۡأَصۡفَادِ
ហើយមានក្រុមផ្សេងទៀត គឺត្រូវបានដាក់ច្រវ៉ាក់ជាប់។
ئەرەپچە تەپسىرلەر:
هَٰذَا عَطَآؤُنَا فَٱمۡنُنۡ أَوۡ أَمۡسِكۡ بِغَيۡرِ حِسَابٖ
នេះគឺជាការប្រទានរបស់យើង(ដែលបានប្រទានដល់អ្នក)។ ដូច្នេះ ចូរអ្នកផ្តល់វា ឬមិនផ្តល់វា(ចំពោះជនណាដែលអ្នកប្រាថ្នាចុះ) ដោយអ្នកមិនត្រូវបានគេយកទោសពៃរ៍អ្វីឡើយ។
ئەرەپچە تەپسىرلەر:
وَإِنَّ لَهُۥ عِندَنَا لَزُلۡفَىٰ وَحُسۡنَ مَـَٔابٖ
ហើយពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលមានឋានៈជិតបំផុតចំពោះយើង និងមានកន្លែងវិលត្រឡប់ដ៏ប្រសើរបំផុត(នៅថ្ងៃបរលោក)។
ئەرەپچە تەپسىرلەر:
وَٱذۡكُرۡ عَبۡدَنَآ أَيُّوبَ إِذۡ نَادَىٰ رَبَّهُۥٓ أَنِّي مَسَّنِيَ ٱلشَّيۡطَٰنُ بِنُصۡبٖ وَعَذَابٍ
ហើយចូរអ្នករំឭកអំពី(រឿងរ៉ាវ)ខ្ញុំបម្រើរបស់យើង ព្យាការីអៃយ៉ូប នៅពេលដែលគេបានបួងសួងទៅកាន់ព្រះជាម្ចាស់របស់គេថា៖ ពិតប្រាកដណាស់ ស្ហៃតនជាមូលហេតុធ្វើឱ្យខ្ញុំលំបាក និងឈឺចាប់។
ئەرەپچە تەپسىرلەر:
ٱرۡكُضۡ بِرِجۡلِكَۖ هَٰذَا مُغۡتَسَلُۢ بَارِدٞ وَشَرَابٞ
(យើងក៏បានមានបន្ទូលថា៖) ចូរអ្នកទន្ទ្រាំជើងរបស់អ្នកនឹងដីចុះ។ នេះជាទឹកត្រជាក់សម្រាប់ងូត និងផឹក(ព្យាបាលជំងឺរបស់អ្នក)។
ئەرەپچە تەپسىرلەر:
 
مەنالار تەرجىمىسى سۈرە: ساد
سۈرە مۇندەرىجىسى بەت نومۇرى
 
قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - خەمىرىچە تەرجىمىسى - روۋاد تەرجىمە مەركىزى - تەرجىمىلەر مۇندەرىجىسى

رۇۋاد تەرجىمە مەركىزىدىكى بىر گۇرۇپ ئالىملار رىبۋە دەۋەت جەمئىيىتى ۋە ئىسلامىي مەزمۇنلارنى تەمىنلەش جەمئىيىتى بىلەن ھەمكارلىشىپ تەرجىمە قىلغان.

تاقاش