Check out the new design

قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - خەمىرىچە تەرجىمىسى - روۋاد تەرجىمە مەركىزى * - تەرجىمىلەر مۇندەرىجىسى

XML CSV Excel API
Please review the Terms and Policies

مەنالار تەرجىمىسى سۈرە: ھۇد   ئايەت:
أَمۡ يَقُولُونَ ٱفۡتَرَىٰهُۖ قُلۡ فَأۡتُواْ بِعَشۡرِ سُوَرٖ مِّثۡلِهِۦ مُفۡتَرَيَٰتٖ وَٱدۡعُواْ مَنِ ٱسۡتَطَعۡتُم مِّن دُونِ ٱللَّهِ إِن كُنتُمۡ صَٰدِقِينَ
ឬមួយពួកគេ(ពួកមុស្ហរីគីន)នឹងនិយាយថា៖ គាត់(ព្យាការីមូហាំម៉ាត់)បានប្រឌិតនូវគម្ពីរគួរអាននេះឡើង។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកនាំយកដប់ជំពូកដែលដូចនឹងវាដែលពួកអ្នកចោទថា វាត្រូវបានគេប្រឌិតឡើងនេះមក ហើយចូរពួកអ្នកកោះហៅអ្នកណាដែលពួកអ្នកអាចហៅមកបានក្រៅពីអល់ឡោះ(ដើម្បីជួយពួកអ្នក) ប្រសិនបើពួកអ្នក ជាអ្នកដែលទៀងត្រង់មែននោះ។
ئەرەپچە تەپسىرلەر:
فَإِلَّمۡ يَسۡتَجِيبُواْ لَكُمۡ فَٱعۡلَمُوٓاْ أَنَّمَآ أُنزِلَ بِعِلۡمِ ٱللَّهِ وَأَن لَّآ إِلَٰهَ إِلَّا هُوَۖ فَهَلۡ أَنتُم مُّسۡلِمُونَ
តែប្រសិនបើពួកគេមិនអាចឆ្លើយតបចំពោះពួកអ្នក(ឱអ្នកដែលមានជំនឿ)បានទេនោះ ចូរពួកអ្នកដឹងចុះថា៖ តាមពិត គេបានបញ្ចុះវា(គម្ពីរគួរអាន)មកដោយចំណេះដឹងរបស់អល់ឡោះ។ ហើយពិតណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ ដូច្នេះ តើពួកអ្នកនឹងប្រគល់ខ្លួនចំពោះទ្រង់(ក្លាយខ្លួនជាអ្នកមូស្លីម)ដែរឬទេ?
ئەرەپچە تەپسىرلەر:
مَن كَانَ يُرِيدُ ٱلۡحَيَوٰةَ ٱلدُّنۡيَا وَزِينَتَهَا نُوَفِّ إِلَيۡهِمۡ أَعۡمَٰلَهُمۡ فِيهَا وَهُمۡ فِيهَا لَا يُبۡخَسُونَ
ជនណាដែលប្រាថ្នាចង់បានជីវិតរស់នៅក្នុងលោកិយ និងភាពស្រស់បំព្រងរបស់វា នោះយើងនឹងប្រទានឱ្យពួកគេនូវផលបុណ្យនៃទង្វើរបស់ពួកគេ(ក្នុងលោកិយនេះ)យ៉ាងពេញលេញ ដោយពួកគេមិនត្រូវបានគេបំបាត់ឡើយ។
ئەرەپچە تەپسىرلەر:
أُوْلَٰٓئِكَ ٱلَّذِينَ لَيۡسَ لَهُمۡ فِي ٱلۡأٓخِرَةِ إِلَّا ٱلنَّارُۖ وَحَبِطَ مَا صَنَعُواْ فِيهَا وَبَٰطِلٞ مَّا كَانُواْ يَعۡمَلُونَ
ពួកទាំងនោះ សម្រាប់ពួកគេនៅថ្ងៃបរលោកគឺគ្មានអ្វីក្រៅពីភ្លើងនរកឡើយ ហើយផលនៃអ្វីដែលគេបានសាងបានរលាយសាបសូន្យអំពីពួកគេ ហើយទង្វើ(កុសល)ដែលពួកគបានប្រព្រឹត្តត្រូវក្លាយជាអសារបង់។
ئەرەپچە تەپسىرلەر:
أَفَمَن كَانَ عَلَىٰ بَيِّنَةٖ مِّن رَّبِّهِۦ وَيَتۡلُوهُ شَاهِدٞ مِّنۡهُ وَمِن قَبۡلِهِۦ كِتَٰبُ مُوسَىٰٓ إِمَامٗا وَرَحۡمَةًۚ أُوْلَٰٓئِكَ يُؤۡمِنُونَ بِهِۦۚ وَمَن يَكۡفُرۡ بِهِۦ مِنَ ٱلۡأَحۡزَابِ فَٱلنَّارُ مَوۡعِدُهُۥۚ فَلَا تَكُ فِي مِرۡيَةٖ مِّنۡهُۚ إِنَّهُ ٱلۡحَقُّ مِن رَّبِّكَ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يُؤۡمِنُونَ
តើអ្នកដែលស្ថិតនៅលើភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់គេ(ព្យាការីមូហាំម៉ាត់) ហើយមានសាក្សីម្នាក់ពីទ្រង់(ម៉ាឡាអ៊ីកាត់ជីព្រីល)បានសូត្រវា ព្រមទាំងមានពីមុនវាផងដែរនូវគម្ពីររបស់ព្យាការីមូសា(គម្ពីរតាវរ៉ត) ដែលជាប្រមុខដឹកនាំ និងជាក្តីអាណិតស្រលាញ់ផងនោះ(ដូចគ្នានឹងពួកដែលប្រាថ្នាចង់បានជីវិតរស់នៅក្នុងលោកិយដែលនឹងសាបសូន្យឬ?) អ្នកទាំងនោះ ពួកគេមានជំនឿនឹងវា(គម្ពីរគួរអាន)។ ហើយជនណាដែលគ្មានជំនឿនឹងវា(គម្ពីរគួរអាន)ក្នុងចំណោមក្រុមទាំងឡាយនោះ ពិតណាស់ ឋាននរកគឺជាកន្លែងសន្យាសម្រាប់គេ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានការមន្ទិលសង្ស័យចំពោះវាឱ្យសោះ។ ពិតប្រាកដណាស់ វាជាសេចក្តីពិតពីព្រះជាម្ចាស់របស់អ្នក។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនមានជំនឿឡើយ។
ئەرەپچە تەپسىرلەر:
وَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًاۚ أُوْلَٰٓئِكَ يُعۡرَضُونَ عَلَىٰ رَبِّهِمۡ وَيَقُولُ ٱلۡأَشۡهَٰدُ هَٰٓؤُلَآءِ ٱلَّذِينَ كَذَبُواْ عَلَىٰ رَبِّهِمۡۚ أَلَا لَعۡنَةُ ٱللَّهِ عَلَى ٱلظَّٰلِمِينَ
ហើយគ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលបានប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់ឡើយ។ ពួកទាំងនោះ នឹងត្រូវគេយកទៅបង្ហាញនៅចំពោះមុខព្រះជាម្ចាស់របស់ពួកគេ(នៅថ្ងៃបរលោក)។ ហើយមានសាក្សីជាច្រើនបាននិយាយថា៖ ពួកទាំងនោះ គឺជាពួកដែលបានភូតកុហកទៅលើព្រះជាម្ចាស់របស់ពួកគេ។ តើពុំមែនទេឬ បណ្តាសារបស់អល់ឡោះ គឺធ្លាក់ទៅលើពួកដែលបំពាន?
ئەرەپچە تەپسىرلەر:
ٱلَّذِينَ يَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبۡغُونَهَا عِوَجٗا وَهُم بِٱلۡأٓخِرَةِ هُمۡ كَٰفِرُونَ
គឺពួកដែលរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ និងចង់ឱ្យមាគ៌ានោះមានភាពវៀចវេរ ហើយពួកគេគឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក។
ئەرەپچە تەپسىرلەر:
 
مەنالار تەرجىمىسى سۈرە: ھۇد
سۈرە مۇندەرىجىسى بەت نومۇرى
 
قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - خەمىرىچە تەرجىمىسى - روۋاد تەرجىمە مەركىزى - تەرجىمىلەر مۇندەرىجىسى

رۇۋاد تەرجىمە مەركىزىدىكى بىر گۇرۇپ ئالىملار رىبۋە دەۋەت جەمئىيىتى ۋە ئىسلامىي مەزمۇنلارنى تەمىنلەش جەمئىيىتى بىلەن ھەمكارلىشىپ تەرجىمە قىلغان.

تاقاش