Check out the new design

د قرآن کریم د معناګانو ژباړه - خمیري ژباړه - د رواد الترجمة مرکز * - د ژباړو فهرست (لړلیک)

XML CSV Excel API
Please review the Terms and Policies

د معناګانو ژباړه سورت: ذاریات   آیت:
وَٱلسَّمَآءِ ذَاتِ ٱلۡحُبُكِ
(ទ្រង់)ស្បថនឹងមេឃដែលមានភាពស្រស់ស្អាត។
عربي تفسیرونه:
إِنَّكُمۡ لَفِي قَوۡلٖ مُّخۡتَلِفٖ
ជាការពិតណាស់ ពួកអ្នកស្ថិតនៅលើពាក្យសម្តីខុសៗគ្នា(ចំពោះគម្ពីរគួរអាន និងព្យាការីមូហាំម៉ាត់)។
عربي تفسیرونه:
يُؤۡفَكُ عَنۡهُ مَنۡ أُفِكَ
គេបង្វែរចេញអំពីវានូវជនដែលត្រូវបានគេបង្វែរចេញ(ពីការមានជំនឿ)។
عربي تفسیرونه:
قُتِلَ ٱلۡخَرَّٰصُونَ
ពួកដែលភូតកុហកត្រូវបានគេដាក់បណ្តាសា។
عربي تفسیرونه:
ٱلَّذِينَ هُمۡ فِي غَمۡرَةٖ سَاهُونَ
គឺពួកដែលស្ថិតក្នុងភាពគ្មានជំនឿ ជាអ្នកដែលព្រងើយកន្តើយ។
عربي تفسیرونه:
يَسۡـَٔلُونَ أَيَّانَ يَوۡمُ ٱلدِّينِ
ពួកគេសួរថា៖ តើថ្ងៃជំនុំជម្រះនឹងកើតឡើងនៅពេលណា?
عربي تفسیرونه:
يَوۡمَ هُمۡ عَلَى ٱلنَّارِ يُفۡتَنُونَ
គឺនៅថ្ងៃដែលពួកគេត្រូវបានគេដាក់ទណ្ឌកម្មនៅលើភ្លើងនរក។
عربي تفسیرونه:
ذُوقُواْ فِتۡنَتَكُمۡ هَٰذَا ٱلَّذِي كُنتُم بِهِۦ تَسۡتَعۡجِلُونَ
(មានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នកភ្លក់ទណ្ឌកម្មរបស់ពួកអ្នកចុះ។ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់សុំឱ្យវាឆាប់មកដល់នោះ។
عربي تفسیرونه:
إِنَّ ٱلۡمُتَّقِينَ فِي جَنَّٰتٖ وَعُيُونٍ
ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) ពួកគេស្ថិតក្នុងឋានសួគ៌ និងប្រភពទឹកជាច្រើន។
عربي تفسیرونه:
ءَاخِذِينَ مَآ ءَاتَىٰهُمۡ رَبُّهُمۡۚ إِنَّهُمۡ كَانُواْ قَبۡلَ ذَٰلِكَ مُحۡسِنِينَ
ពួកគេទទួលយកនូវអ្វីដែលព្រះជាម្ចាស់របស់ពួកគេបានប្រទានឱ្យពួកគេ។ ពិតប្រាកដណាស់ កាលពីមុននោះ ពួកគេធ្លាប់ជាអ្នកដែលសាងអំពើល្អ។
عربي تفسیرونه:
كَانُواْ قَلِيلٗا مِّنَ ٱلَّيۡلِ مَا يَهۡجَعُونَ
ពួកគេធ្លាប់គេងយប់តិចតួចប៉ុណ្ណោះ។
عربي تفسیرونه:
وَبِٱلۡأَسۡحَارِ هُمۡ يَسۡتَغۡفِرُونَ
ហើយនៅពេលទៀបភ្លឺ(មុនហ្វាជើររះ) ពួកគេសុំការអភ័យទោស(ពីអល់ឡោះ)។
عربي تفسیرونه:
وَفِيٓ أَمۡوَٰلِهِمۡ حَقّٞ لِّلسَّآئِلِ وَٱلۡمَحۡرُومِ
ហើយចំពោះទ្រព្យសម្បត្តិរបស់ពួកគេវិញ គឺមានចំណែកសម្រាប់អ្នកសុំទាន និងអ្នកក្រដែលមិនហ៊ានសុំ។
عربي تفسیرونه:
وَفِي ٱلۡأَرۡضِ ءَايَٰتٞ لِّلۡمُوقِنِينَ
ហើយចំពោះផែនដី គឺជាសញ្ញាភស្តុតាងសម្រាប់បណ្តាអ្នកដែលជឿជាក់។
عربي تفسیرونه:
وَفِيٓ أَنفُسِكُمۡۚ أَفَلَا تُبۡصِرُونَ
និងនៅក្នុងខ្លួនរបស់ពួកអ្នក(ក៏ដូចគ្នាដែរ)។ ដូច្នេះ តើពួកអ្នកមិនឃើញទេឬ?
عربي تفسیرونه:
وَفِي ٱلسَّمَآءِ رِزۡقُكُمۡ وَمَا تُوعَدُونَ
ចំណែកឯនៅលើមេឃ គឺមានលាភសក្ការៈរបស់ពួកអ្នក និងអ្វីដែលគេបានសន្យាចំពោះពួកអ្នក។
عربي تفسیرونه:
فَوَرَبِّ ٱلسَّمَآءِ وَٱلۡأَرۡضِ إِنَّهُۥ لَحَقّٞ مِّثۡلَ مَآ أَنَّكُمۡ تَنطِقُونَ
ទ្រង់បានស្បថនឹងខ្លួនទ្រង់ដែលជាព្រះជាម្ចាស់នៃមេឃនិងផែនដីថា៖ ជាការពិតណាស់ វា(ការសន្យានោះ) គឺជាការពិតដូចជាការដែលពួកអ្នកនិយាយនោះដែរ។
عربي تفسیرونه:
هَلۡ أَتَىٰكَ حَدِيثُ ضَيۡفِ إِبۡرَٰهِيمَ ٱلۡمُكۡرَمِينَ
តើរឿងរ៉ាវនៃភ្ញៀវរបស់ព្យាការីអ៊ីព្រហ៊ីមដែលត្រូវបានគេលើកតម្កើងនោះ បានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែរឬទេ?
عربي تفسیرونه:
إِذۡ دَخَلُواْ عَلَيۡهِ فَقَالُواْ سَلَٰمٗاۖ قَالَ سَلَٰمٞ قَوۡمٞ مُّنكَرُونَ
ខណៈដែលពួកគេបានចូលទៅជួបគាត់ ពេលនោះពួកគេបាននិយាយថា៖ សូមសន្តិភាព(កើតមានដល់អ្នក)។ គាត់បានតបវិញថា៖ សូមសន្តិភាព(កើតមានដល់ពួកអ្នកដូចគ្នា)។ (ពួកអ្នកជា)ក្រុមដែលគេមិនស្គាល់។
عربي تفسیرونه:
فَرَاغَ إِلَىٰٓ أَهۡلِهِۦ فَجَآءَ بِعِجۡلٖ سَمِينٖ
ក្រោយមក គាត់ក៏បានដើរទៅកាន់ក្រុមគ្រួសាររបស់គាត់យ៉ាងស្ងៀមស្ងាត់ រួចគាត់បាននាំមកនូវកូនគោ(អាំង)ដ៏ធាត់មួយក្បាល(មកទទួលពួកគេ)។
عربي تفسیرونه:
فَقَرَّبَهُۥٓ إِلَيۡهِمۡ قَالَ أَلَا تَأۡكُلُونَ
ហើយគាត់បានដាក់វាជិតពួកគេ។ គាត់បាននិយាយថា៖ តើពួកអ្នកមិនទទួលទានទេឬ?
عربي تفسیرونه:
فَأَوۡجَسَ مِنۡهُمۡ خِيفَةٗۖ قَالُواْ لَا تَخَفۡۖ وَبَشَّرُوهُ بِغُلَٰمٍ عَلِيمٖ
(ពេលដែលពួកគេមិនទទួលទាន) គាត់ក៏មានអារម្មណ៍ភ័យខ្លាចអំពីពួកគេ។ ពួកគេក៏និយាយថា៖ “សូមអ្នកកុំខ្លាច”។ ហើយពួកគេបានផ្តល់ដំណឹងរីករាយដល់គាត់នូវកូនប្រុសម្នាក់ដែលពោរពេញដោយចំណេះដឹង។
عربي تفسیرونه:
فَأَقۡبَلَتِ ٱمۡرَأَتُهُۥ فِي صَرَّةٖ فَصَكَّتۡ وَجۡهَهَا وَقَالَتۡ عَجُوزٌ عَقِيمٞ
ពេលនោះ ភរិយារបស់គាត់(នាងសារ៉ោះ)បានចេញមកហើយស្រែក(ដោយក្តីរីករាយ) និងបានទះមុខខ្លួនឯង ហើយនាងបាននិយាយថា៖ ស្ត្រីចំណាស់ម្នាក់ដែលអារ(តើអាចមានកូនដែរឬ)?
عربي تفسیرونه:
قَالُواْ كَذَٰلِكِ قَالَ رَبُّكِۖ إِنَّهُۥ هُوَ ٱلۡحَكِيمُ ٱلۡعَلِيمُ
ពួកគេ(ម៉ាឡាអ៊ីកាត់)ក៏បានតបថា៖ ដូច្នោះឯងដែលព្រះជាម្ចាស់របស់អ្នកបានមានបន្ទូល។ ជាការពិតណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។
عربي تفسیرونه:
 
د معناګانو ژباړه سورت: ذاریات
د سورتونو فهرست (لړلیک) د مخ نمبر
 
د قرآن کریم د معناګانو ژباړه - خمیري ژباړه - د رواد الترجمة مرکز - د ژباړو فهرست (لړلیک)

دا ژباړه د مرکز رواد الترجمة ټیم لخوا د ربوہ د تبلیغ ټولنې او د اسلامي منځپانګې د خدماتو ټولنې په همکارۍ شوې.

بندول