Check out the new design

د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه * - د ژباړو فهرست (لړلیک)


د معناګانو ژباړه آیت: (10) سورت: سبا
۞ وَلَقَدۡ ءَاتَيۡنَا دَاوُۥدَ مِنَّا فَضۡلٗاۖ يَٰجِبَالُ أَوِّبِي مَعَهُۥ وَٱلطَّيۡرَۖ وَأَلَنَّا لَهُ ٱلۡحَدِيدَ
ហើយពិតប្រាកដណាស់ យើងបានប្រទានឲ្យព្យាការីហ្ទាវូទនូវភាពជាព្យាការី និងភាពជាស្តេចផែនដីអំពីយើង ហើយយើងបានមានបន្ទូលទៅកាន់ភ្នំថា៖ ឱភ្នំ និងសត្វបក្សីទាំងឡាយ! ចូរពួកឯងទាំងអស់គ្នាលើកតម្កើងមកចំពោះយើងជាមួយព្យាការីហ្ទាវូទចុះ។ ហើយយើងបានឲ្យដែកក្លាយទៅជាទន់សម្រាប់គេ(ព្យាការីហ្ទាវូទ)ដើម្បីឲ្យគេអាចយកវាធ្វើជាសម្ភារៈផ្សេងៗតាមដែលគេប្រាថ្នា។
عربي تفسیرونه:
په دې مخ کې د ایتونو د فایدو څخه:
• تكريم الله لنبيه داود بالنبوة والملك، وبتسخير الجبال والطير يسبحن بتسبيحه، وإلانة الحديد له.
• ការលើកតម្កើងរបស់អល់ឡោះចំពោះព្យាការីរបស់ទ្រង់ គឺព្យាការីហ្ទាវូទ ដោយទ្រង់បានឲ្យគាត់ក្លាយជាព្យាការីផង និងជាស្តេចផែនដីផង ហើយទ្រង់បានឲ្យភ្នំ និងសត្វបក្សីទាំងឡាយ នាំគ្នាលើកតម្កើងអល់ឡោះជាមួយនឹងគាត់ ហើយទ្រង់បានធ្វើឲ្យដែកទន់ងាយស្រួលសម្រាប់គាត់។

• تكريم الله لنبيه سليمان عليه السلام بالنبوة والملك.
• ការលើកតម្កើងរបស់អល់ឡោះចំពោះព្យាការីរបស់ទ្រង់ គឺព្យាការីស៊ូឡៃម៉ាន ដោយឲ្យគាត់ក្លាយជាព្យាការីផង និងជាស្តេចផែនដីផង។

• اقتضاء النعم لشكر الله عليها.
• ឧបការគុណដែលអល់ឡោះបានប្រទានឲ្យ ទាមទារនូវការដឹងគុណចំពោះទ្រង់។

• اختصاص الله بعلم الغيب، فلا أساس لما يُدَّعى من أن للجن أو غيرهم اطلاعًا على الغيب.
• មានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹងពីប្រការអាថ៌កំបាំង។ ដូច្នេះ គ្មានមូលដ្ឋានអ្វីសំអាងឡើយក្នុងការអះអាងថា ពិតណាស់ពពួកជិន ឬក៏នរណាម្នាក់ក្រៅពីពួកវាអាចដឹងពីប្រការអាថ៌កំបាំងនោះ។

 
د معناګانو ژباړه آیت: (10) سورت: سبا
د سورتونو فهرست (لړلیک) د مخ نمبر
 
د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه - د ژباړو فهرست (لړلیک)

د مرکز تفسیر للدراسات القرآنیة لخوا خپور شوی.

بندول