Check out the new design

د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه * - د ژباړو فهرست (لړلیک)


د معناګانو ژباړه آیت: (111) سورت: هود
وَإِنَّ كُلّٗا لَّمَّا لَيُوَفِّيَنَّهُمۡ رَبُّكَ أَعۡمَٰلَهُمۡۚ إِنَّهُۥ بِمَا يَعۡمَلُونَ خَبِيرٞ
ហើយជាការពិតណាស់ រាល់ក្រុមដែលខ្វែងគំនិតគ្នាដែលត្រូវបានលើកឡើងទាំងនោះ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជានឹងបំពេញឲ្យពួកគេនូវការតបស្នងចំពោះទង្វើរបស់ពួកគេ។ ប្រសិនបើទង្វើរបស់គេល្អ គេនឹងទទួលបាននូវការតបស្នងដែលល្អ ហើយប្រសិនបើទង្វើរបស់គេអាក្រក់វិញនោះ គេនឹងទទួលបាននូវការតបស្នងដែលអាក្រក់ដែរ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត ដោយគ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។
عربي تفسیرونه:
په دې مخ کې د ایتونو د فایدو څخه:
• وجوب الاستقامة على دين الله تعالى.
• ចាំបាច់ត្រូវប្រកាន់ខ្ជាប់នឹងសាសនារបស់អល់ឡោះជានិច្ច។

• التحذير من الركون إلى الكفار الظالمين بمداهنة أو مودة.
• ប្រុងប្រយ័ត្នអំពីការទោរទន់ ឬលម្អៀងទៅរកពួកប្រឆាំងដែលជាពួកបំពានដោយការមានភាពទន់ភ្លន់ ឬស្រឡាញ់រាប់អានពួកគេ។

• بيان سُنَّة الله تعالى في أن الحسنة تمحو السيئة.
• បញ្ជាក់ពីមាគ៌ារបស់អល់ឡោះដែលថា ជាការពិតណាស់ អំពើល្អនឹងលុបបំបាត់អំពើអាក្រក់។

• الحث على إيجاد جماعة من أولي الفضل يأمرون بالمعروف، وينهون عن الفساد والشر، وأنهم عصمة من عذاب الله.
• ជម្រុញឲ្យមានការបង្កើតក្រុមមួយនៃអ្នកដែលមានឧត្តមគតិដែលប្រើគ្នាឲ្យធ្វើអំពើល្អ ហាមឃាត់គ្នាពីប្រការអាក្រក់និងការបង្កវិនាសកម្ម ពីព្រោះពួកគេអាចការពារពីទណ្ឌកម្មរបស់អល់ឡោះបាន។

 
د معناګانو ژباړه آیت: (111) سورت: هود
د سورتونو فهرست (لړلیک) د مخ نمبر
 
د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه - د ژباړو فهرست (لړلیک)

د مرکز تفسیر للدراسات القرآنیة لخوا خپور شوی.

بندول