Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമീർ ഭാഷാ പരിഭാഷ - മർകസ് റുവാദ് അൽ-തർജമാ * - വിവർത്തനങ്ങളുടെ സൂചിക

XML CSV Excel API
Please review the Terms and Policies

പരിഭാഷ അദ്ധ്യായം: മുൽക്   ആയത്ത്:
فَلَمَّا رَأَوۡهُ زُلۡفَةٗ سِيٓـَٔتۡ وُجُوهُ ٱلَّذِينَ كَفَرُواْ وَقِيلَ هَٰذَا ٱلَّذِي كُنتُم بِهِۦ تَدَّعُونَ
ដូច្នេះ នៅពេលដែលពួកគេបានឃើញវា(ទណ្ឌកម្ម)នៅជិតពួកគេ គឺធ្វើឲ្យទឹកមុខរបស់ពួកគ្មានជំនឿប្រែជាអាក្រក់ ហើយមានគេនិយាយ(ទៅកាន់ពួកគេ)ថា៖ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់បានទាមទារសុំឱ្យវាឆាប់មកដល់នោះ។
അറബി ഖുർആൻ വിവരണങ്ങൾ:
قُلۡ أَرَءَيۡتُمۡ إِنۡ أَهۡلَكَنِيَ ٱللَّهُ وَمَن مَّعِيَ أَوۡ رَحِمَنَا فَمَن يُجِيرُ ٱلۡكَٰفِرِينَ مِنۡ عَذَابٍ أَلِيمٖ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឱ្យខ្ញុំនិងអ្នកដែលនៅជាមួយខ្ញុំស្លាប់ ឬក៏ទ្រង់អាណិតស្រលាញ់ពួកយើង ដូច្នេះ តើមានអ្នកណាដែលអាចការពារពួកគ្មានជំនឿពីទណ្ឌកម្មដ៏សែនឈឺចាប់បាននោះ?
അറബി ഖുർആൻ വിവരണങ്ങൾ:
قُلۡ هُوَ ٱلرَّحۡمَٰنُ ءَامَنَّا بِهِۦ وَعَلَيۡهِ تَوَكَّلۡنَاۖ فَسَتَعۡلَمُونَ مَنۡ هُوَ فِي ضَلَٰلٖ مُّبِينٖ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ទ្រង់ជាព្រះជាម្ចាស់ដ៏មហាសប្បុរស។ ពួកយើងមានជំនឿចំពោះទ្រង់ ហើយពួកយើងប្រគល់ការទុកចិត្ដចំពោះទ្រង់(តែមួយគត់)។ ហើយពួកអ្នកគង់តែនឹងដឹងថា តើអ្នកណាដែលស្ថិតក្នុងភាពវងេ្វងដ៏ច្បាស់លាស់នោះ?
അറബി ഖുർആൻ വിവരണങ്ങൾ:
قُلۡ أَرَءَيۡتُمۡ إِنۡ أَصۡبَحَ مَآؤُكُمۡ غَوۡرٗا فَمَن يَأۡتِيكُم بِمَآءٖ مَّعِينِۭ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទឹកផឹករបស់ពួកអ្នកប្រែជារីងស្ងួតអស់ ដូច្នេះ តើមានអ្នកណាដែលអាចនាំប្រភពទឹកមកឱ្យពួកអ្នកវិញបាននោះ?
അറബി ഖുർആൻ വിവരണങ്ങൾ:
 
പരിഭാഷ അദ്ധ്യായം: മുൽക്
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമീർ ഭാഷാ പരിഭാഷ - മർകസ് റുവാദ് അൽ-തർജമാ - വിവർത്തനങ്ങളുടെ സൂചിക

റബ്‌വ ഇസ്‌ലാമിക് ദഅ്വാ ആൻഡ് ഗൈഡൻസ് സെൻററിൻ്റെയും കോൺടെന്റ് ഇൻ ലാംഗ്വേജസ് സർവീസ് അസോസിയേഷൻ്റെയും സഹകരണത്തോടെ മർകസ് റുവാദ് തർജമ വിഭാഗം വിവർത്തനം ചെയ്തത്.

അടക്കുക