Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമീർ ഭാഷാ പരിഭാഷ - മർകസ് റുവാദ് അൽ-തർജമാ * - വിവർത്തനങ്ങളുടെ സൂചിക

XML CSV Excel API
Please review the Terms and Policies

പരിഭാഷ അദ്ധ്യായം: ഹശ്ർ   ആയത്ത്:
وَٱلَّذِينَ جَآءُو مِنۢ بَعۡدِهِمۡ يَقُولُونَ رَبَّنَا ٱغۡفِرۡ لَنَا وَلِإِخۡوَٰنِنَا ٱلَّذِينَ سَبَقُونَا بِٱلۡإِيمَٰنِ وَلَا تَجۡعَلۡ فِي قُلُوبِنَا غِلّٗا لِّلَّذِينَ ءَامَنُواْ رَبَّنَآ إِنَّكَ رَءُوفٞ رَّحِيمٌ
ហើយអ្នក(ជំនាន់ក្រោយ)ដែលមកដល់បន្ទាប់ពីពួក(មូហាជីរីន និងពួកអាន់សរ៍)ទាំងនោះ ពួកគេបានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្ដាអភ័យទោសដល់យើងខ្ញុំ និងបងប្អូនរបស់យើងខ្ញុំដែលមានជំនឿមុនយើងខ្ញុំផង ហើយសូមព្រះអង្គមេត្ដាកុំធ្វើឱ្យចិត្ដរបស់យើងខ្ញុំមានភាពច្រណែនឈ្នានីសចំពោះបណ្ដាអ្នកដែលមានជំនឿ។ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ព្រះអង្គមហាមេត្ដាករុណា មហាអាណិតស្រលាញ់។
അറബി ഖുർആൻ വിവരണങ്ങൾ:
۞ أَلَمۡ تَرَ إِلَى ٱلَّذِينَ نَافَقُواْ يَقُولُونَ لِإِخۡوَٰنِهِمُ ٱلَّذِينَ كَفَرُواْ مِنۡ أَهۡلِ ٱلۡكِتَٰبِ لَئِنۡ أُخۡرِجۡتُمۡ لَنَخۡرُجَنَّ مَعَكُمۡ وَلَا نُطِيعُ فِيكُمۡ أَحَدًا أَبَدٗا وَإِن قُوتِلۡتُمۡ لَنَنصُرَنَّكُمۡ وَٱللَّهُ يَشۡهَدُ إِنَّهُمۡ لَكَٰذِبُونَ
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញពួកពុតត្បុតទេឬ ដែលពួកគេបាននិយាយទៅកាន់បងប្អូនរបស់ពួកគេដែលជាពួកប្រឆាំងក្នុងចំណោមពួកអះលីគីតាប(អម្បូរណាហ្ទៀរ)ថា៖ ប្រសិនបើពួកអ្នកត្រូវបានគេបណេ្ដញចេញ ពួកយើងប្រាកដជានឹងចាកចេញជាមួយពួកអ្នកដែរ។ ហើយពួកយើងមិនធ្វើតាមនរណាម្នាក់ជាដាច់ខាតក្នុងរឿងរបស់ពួកអ្នក។ ហើយប្រសិនបើមានគេប្រយុទ្ធនឹងពួកអ្នក ពួកយើងប្រាកដជានឹងជួយពួកអ្នកជាមិនខាន។ តែអល់ឡោះទ្រង់ធ្វើសាក្សីថា៖ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។
അറബി ഖുർആൻ വിവരണങ്ങൾ:
لَئِنۡ أُخۡرِجُواْ لَا يَخۡرُجُونَ مَعَهُمۡ وَلَئِن قُوتِلُواْ لَا يَنصُرُونَهُمۡ وَلَئِن نَّصَرُوهُمۡ لَيُوَلُّنَّ ٱلۡأَدۡبَٰرَ ثُمَّ لَا يُنصَرُونَ
ប្រសិនបើគេបណ្តេញពួកទាំងនោះចេញ ពួកគេនឹងមិនចាកចេញជាមួយពួកទាំងនោះឡើយ។ ប្រសិនបើមានគេប្រយុទ្ធនឹងពួកទាំងនោះ ក៏ពួកគេមិនជួយពួកទាំងនោះដែរ។ ហើយបើទោះជាពួកគេទៅជួយពួកទាំងនោះក៏ដោយ ក៏ពួកគេពិតជានឹងត្រឡប់ក្រោយជាមិនខាន។ បន្ទាប់មក ពួកគេនឹងមិនត្រូវបានគេជួយឡើយ។
അറബി ഖുർആൻ വിവരണങ്ങൾ:
لَأَنتُمۡ أَشَدُّ رَهۡبَةٗ فِي صُدُورِهِم مِّنَ ٱللَّهِۚ ذَٰلِكَ بِأَنَّهُمۡ قَوۡمٞ لَّا يَفۡقَهُونَ
ពិតប្រាកដណាស់ នៅក្នុងចិត្តរបស់ពួកគេ(ពួកពុតត្បុតនិងពួកយូដា) គឺពួកគេខ្លាចពួកអ្នក(បណ្តាអ្នកមានជំនឿ)ខ្លាំងជាងខ្លាចអល់ឡោះជាម្ចាស់ទៅទៀត។ នោះគឺដោយសារពួកគេជាក្រុមមួយដែលពុំមានការឈ្វេងយល់ឡើយ។
അറബി ഖുർആൻ വിവരണങ്ങൾ:
لَا يُقَٰتِلُونَكُمۡ جَمِيعًا إِلَّا فِي قُرٗى مُّحَصَّنَةٍ أَوۡ مِن وَرَآءِ جُدُرِۭۚ بَأۡسُهُم بَيۡنَهُمۡ شَدِيدٞۚ تَحۡسَبُهُمۡ جَمِيعٗا وَقُلُوبُهُمۡ شَتَّىٰۚ ذَٰلِكَ بِأَنَّهُمۡ قَوۡمٞ لَّا يَعۡقِلُونَ
ពួកគេ(ពួកយូដា)មិនហ៊ានប្រយុទ្ធនឹងពួកអ្នកទាំងអស់គ្នាឡើយ លើកលែងតែនៅក្នុងភូមិស្រុកដែលមានកំពែងការពារ ឬក៏ពីក្រោយជញ្ជាំងប៉ុណ្ណោះ។ ភាពជាសត្រូវរវាងពួកគេ គឺខ្លាំងក្លាបំផុត។ អ្នកគិតស្មានថា ពួកគេរួបរួមគ្នា។ តែ(តាមពិត) ដួងចិត្តរបស់ពួកគេ គឺផ្សេងៗពីគ្នា។ នោះគឺដោយសារតែពួកគេគឺជាក្រុមមួយដែលមិនចេះពិចារណាឡើយ។
അറബി ഖുർആൻ വിവരണങ്ങൾ:
كَمَثَلِ ٱلَّذِينَ مِن قَبۡلِهِمۡ قَرِيبٗاۖ ذَاقُواْ وَبَالَ أَمۡرِهِمۡ وَلَهُمۡ عَذَابٌ أَلِيمٞ
(ពួកយូដាទាំងនោះ)គឺដូចជាពួក(មុស្ហរីគីន)មុនពួកគេបន្តិចនោះដែរ។ ពួកគេ(ពួកមុស្ហរីគីន)បានភ្លក់នូវលទ្ធផលចុងក្រោយរបស់ពួកគេដ៏អាក្រក់បំផុត។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។
അറബി ഖുർആൻ വിവരണങ്ങൾ:
كَمَثَلِ ٱلشَّيۡطَٰنِ إِذۡ قَالَ لِلۡإِنسَٰنِ ٱكۡفُرۡ فَلَمَّا كَفَرَ قَالَ إِنِّي بَرِيٓءٞ مِّنكَ إِنِّيٓ أَخَافُ ٱللَّهَ رَبَّ ٱلۡعَٰلَمِينَ
(ពួកពុតត្បុត)គឺដូចជាស្ហៃតនដែរ ខណៈដែលវាបាននិយាយទៅកាន់មនុស្សលោកថា៖ ចូរអ្នកប្រឆាំងចុះ។ លុះពេលដែលគេបានប្រឆាំង វាបែរជានិយាយថា៖ ខ្ញុំមិនពាក់ព័ន្ធអ្វីនឹងអ្នកឡើយ។ ប្រាកដណាស់ ខ្ញុំខ្លាចអល់ឡោះដែលជាព្រះជាម្ចាស់នៃពិភពទាំងអស់។
അറബി ഖുർആൻ വിവരണങ്ങൾ:
 
പരിഭാഷ അദ്ധ്യായം: ഹശ്ർ
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമീർ ഭാഷാ പരിഭാഷ - മർകസ് റുവാദ് അൽ-തർജമാ - വിവർത്തനങ്ങളുടെ സൂചിക

റബ്‌വ ഇസ്‌ലാമിക് ദഅ്വാ ആൻഡ് ഗൈഡൻസ് സെൻററിൻ്റെയും കോൺടെന്റ് ഇൻ ലാംഗ്വേജസ് സർവീസ് അസോസിയേഷൻ്റെയും സഹകരണത്തോടെ മർകസ് റുവാദ് തർജമ വിഭാഗം വിവർത്തനം ചെയ്തത്.

അടക്കുക