Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമീർ ഭാഷാ പരിഭാഷ - മർകസ് റുവാദ് അൽ-തർജമാ * - വിവർത്തനങ്ങളുടെ സൂചിക

XML CSV Excel API
Please review the Terms and Policies

പരിഭാഷ അദ്ധ്യായം: യൂസുഫ്   ആയത്ത്:
۞ وَمَآ أُبَرِّئُ نَفۡسِيٓۚ إِنَّ ٱلنَّفۡسَ لَأَمَّارَةُۢ بِٱلسُّوٓءِ إِلَّا مَا رَحِمَ رَبِّيٓۚ إِنَّ رَبِّي غَفُورٞ رَّحِيمٞ
ហើយខ្ញុំក៏មិនអះអាងថាខ្លួនខ្ញុំស្អាតស្អំនោះដែរ។ ជាការពិតណាស់ តណ្ហាតែងតែប្រើឲ្យប្រព្រឹត្តអំពើអាក្រក់ លើកលែងតែជនណាដែលព្រះជាម្ចាស់របស់ខ្ញុំអាណិតស្រឡាញ់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំមហាអភ័យទោស មហាអាណិតស្រឡាញ់បំផុត។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَقَالَ ٱلۡمَلِكُ ٱئۡتُونِي بِهِۦٓ أَسۡتَخۡلِصۡهُ لِنَفۡسِيۖ فَلَمَّا كَلَّمَهُۥ قَالَ إِنَّكَ ٱلۡيَوۡمَ لَدَيۡنَا مَكِينٌ أَمِينٞ
ព្រះរាជាបានមានបន្ទូលថា៖ ចូរពួកអ្នកនាំគេមកជួបយើង។ យើងនឹងតែងតាំងគេជាមនុស្សជំនិតរបស់យើង។ នៅពេលដែលទ្រង់បានមានបន្ទូលជាមួយនឹងគាត់(ព្យាការីយូសុះ)រួច ទ្រង់ក៏មានបន្ទូលថា៖ ជាការពិតណាស់ ចាប់ពីថ្ងៃនេះតទៅ អ្នកគឺជាអ្នកដែលមានឋានៈសក្តិខ្ពង់ខ្ពស់ និងជាទីទុកចិត្តសម្រាប់យើង។
അറബി ഖുർആൻ വിവരണങ്ങൾ:
قَالَ ٱجۡعَلۡنِي عَلَىٰ خَزَآئِنِ ٱلۡأَرۡضِۖ إِنِّي حَفِيظٌ عَلِيمٞ
គាត់បានតបថា៖ សូមទ្រង់តែងតាំងខ្ញុំឱ្យធ្វើជាអ្នកគ្រប់គ្រងឃ្លាំងទាំងឡាយនៅក្នុងទឹកដី(អេហ្ស៊ីប)នេះផងចុះ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដែលគ្រប់គ្រងថែរក្សា និងមានចំណេះដឹងច្បាស់លាស់។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي ٱلۡأَرۡضِ يَتَبَوَّأُ مِنۡهَا حَيۡثُ يَشَآءُۚ نُصِيبُ بِرَحۡمَتِنَا مَن نَّشَآءُۖ وَلَا نُضِيعُ أَجۡرَ ٱلۡمُحۡسِنِينَ
ក៏ដូច្នោះដែរ យើង(អល់ឡោះ)បានប្រទានឱ្យយូសុះនូវអំណាចគ្រប់គ្រងនៅលើទឹកដី(អេហ្ស៊ីប)ដោយគេអាចស្នាក់នៅនិងធ្វើដំណើរទៅកាន់កន្លែងណាក៏បានតាមដែលគេប្រាថ្នា។ យើងប្រទាននូវក្តីមេត្តាករុណារបស់យើងទៅចំពោះជនណាដែលយើងមានចេតនា ហើយយើងមិនបំបាត់ផលបុណ្យរបស់បណ្តាអ្នកដែលសាងអំពើល្អឡើយ។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَلَأَجۡرُ ٱلۡأٓخِرَةِ خَيۡرٞ لِّلَّذِينَ ءَامَنُواْ وَكَانُواْ يَتَّقُونَ
ហើយផលបុណ្យនៅថ្ងៃបរលោក គឺល្អប្រសើរជាងសម្រាប់បណ្តាអ្នកដែលមានជំនឿ ហើយពួកគេកោតខ្លាច(ទ្រង់)។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَجَآءَ إِخۡوَةُ يُوسُفَ فَدَخَلُواْ عَلَيۡهِ فَعَرَفَهُمۡ وَهُمۡ لَهُۥ مُنكِرُونَ
ហើយបងប្អូនរបស់ព្យាការីយូសុះបានមកដល់(ទឹកដីអេហ្ស៊ីប) រួចពួកគេបានចូលទៅជួបគាត់។ ពេលនោះ គាត់ក៏ស្គាល់ពួកគេ តែពួកគេមិនស្គាល់គាត់ឡើយ។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَلَمَّا جَهَّزَهُم بِجَهَازِهِمۡ قَالَ ٱئۡتُونِي بِأَخٖ لَّكُم مِّنۡ أَبِيكُمۡۚ أَلَا تَرَوۡنَ أَنِّيٓ أُوفِي ٱلۡكَيۡلَ وَأَنَا۠ خَيۡرُ ٱلۡمُنزِلِينَ
ហើយនៅពេលគាត់(ព្យាការីយូសុះ)បានរៀបចំឱ្យពួកគេ(បងប្អូនរបស់គាត់)នូវបង្វេចស្បៀងរបស់ពួកគេរួចរាល់ គាត់ក៏បាននិយាយថា៖ ចូរពួកអ្នកនាំប្អូនប្រុសរបស់ពួកអ្នកពីឪពុករបស់ពួកអ្នកមកជួបខ្ញុំ។ តើពួកអ្នកមិនឃើញទេឬថា ខ្ញុំពិតជាបានវាល់ឱ្យពួកអ្នកយ៉ាងគ្រប់ចំនួន ហើយខ្ញុំគឺជាអ្នកទទួលភ្ញៀវដែលល្អជាងគេនោះ?
അറബി ഖുർആൻ വിവരണങ്ങൾ:
فَإِن لَّمۡ تَأۡتُونِي بِهِۦ فَلَا كَيۡلَ لَكُمۡ عِندِي وَلَا تَقۡرَبُونِ
តែប្រសិនបើពួកអ្នកមិនបាននាំគេមកជួបខ្ញុំទេនោះ ខ្ញុំនឹងមិនវាល់(ស្បៀងអាហារ)ឱ្យពួកអ្នកទៀតឡើយ ហើយចូរពួកអ្នកកុំមករកខ្ញុំទៀតឱ្យសោះ។
അറബി ഖുർആൻ വിവരണങ്ങൾ:
قَالُواْ سَنُرَٰوِدُ عَنۡهُ أَبَاهُ وَإِنَّا لَفَٰعِلُونَ
ពួកគេក៏បានតបថា៖ ពួកយើងនឹងព្យាយាមសុំយកគេពីឪពុករបស់គេ។ ពិតប្រាកដណាស់ ពួកយើងពិតជានឹងធ្វើវាឲ្យបាន។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَقَالَ لِفِتۡيَٰنِهِ ٱجۡعَلُواْ بِضَٰعَتَهُمۡ فِي رِحَالِهِمۡ لَعَلَّهُمۡ يَعۡرِفُونَهَآ إِذَا ٱنقَلَبُوٓاْ إِلَىٰٓ أَهۡلِهِمۡ لَعَلَّهُمۡ يَرۡجِعُونَ
គាត់(ព្យាការីយូសុះ)បាននិយាយទៅកាន់កម្មកររបស់គាត់ថា៖ ចូរពួកអ្នកដាក់លុយកាក់របស់ពួកគេទៅក្នុងក្បួនដំណើររបស់ពួកគេវិញ(ដោយសម្ងាត់) ដើម្បីឲ្យពួកគេដឹងនៅពេលដែលពួកគេត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេវិញ សង្ឃឹមថា(វានឹងជំរុញ)ពួកគេត្រឡប់មកវិញ(ម្តងទៀត)។
അറബി ഖുർആൻ വിവരണങ്ങൾ:
فَلَمَّا رَجَعُوٓاْ إِلَىٰٓ أَبِيهِمۡ قَالُواْ يَٰٓأَبَانَا مُنِعَ مِنَّا ٱلۡكَيۡلُ فَأَرۡسِلۡ مَعَنَآ أَخَانَا نَكۡتَلۡ وَإِنَّا لَهُۥ لَحَٰفِظُونَ
នៅពេលដែលពួកគេបានត្រឡប់ទៅកាន់ឪពុករបស់ពួកគេវិញ ពួកគេបាននិយាយថា៖ ឱលោកឪពុករបស់យើង! ការវាល់(ដោះដូរស្បៀង)នឹងត្រូវបានគេហាមឃាត់ពីពួកយើង(ប្រសិនបើពួកយើងមិនបាននាំប្អូនប្រុសរបស់ពួកយើងទៅជាមួយទេនោះ)។ ហេតុនេះ សូមពុកមេត្តាបញ្ជូនប្អូនប្រុសរបស់ពួកយើងទៅជាមួយពួកយើងផងចុះដើម្បីឲ្យពួកយើងទទួលបានការវាល់(ស្បៀងអាហារ)។ ពិតណាស់ ពួកយើងជាអ្នករក្សាការពារគេដ៏ល្អ។
അറബി ഖുർആൻ വിവരണങ്ങൾ:
 
പരിഭാഷ അദ്ധ്യായം: യൂസുഫ്
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമീർ ഭാഷാ പരിഭാഷ - മർകസ് റുവാദ് അൽ-തർജമാ - വിവർത്തനങ്ങളുടെ സൂചിക

റബ്‌വ ഇസ്‌ലാമിക് ദഅ്വാ ആൻഡ് ഗൈഡൻസ് സെൻററിൻ്റെയും കോൺടെന്റ് ഇൻ ലാംഗ്വേജസ് സർവീസ് അസോസിയേഷൻ്റെയും സഹകരണത്തോടെ മർകസ് റുവാദ് തർജമ വിഭാഗം വിവർത്തനം ചെയ്തത്.

അടക്കുക