Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമീർ ഭാഷാ പരിഭാഷ - മർകസ് റുവാദ് അൽ-തർജമാ * - വിവർത്തനങ്ങളുടെ സൂചിക

XML CSV Excel API
Please review the Terms and Policies

പരിഭാഷ അദ്ധ്യായം: യൂനുസ്   ആയത്ത്:
وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَاتُنَا بَيِّنَٰتٖ قَالَ ٱلَّذِينَ لَا يَرۡجُونَ لِقَآءَنَا ٱئۡتِ بِقُرۡءَانٍ غَيۡرِ هَٰذَآ أَوۡ بَدِّلۡهُۚ قُلۡ مَا يَكُونُ لِيٓ أَنۡ أُبَدِّلَهُۥ مِن تِلۡقَآيِٕ نَفۡسِيٓۖ إِنۡ أَتَّبِعُ إِلَّا مَا يُوحَىٰٓ إِلَيَّۖ إِنِّيٓ أَخَافُ إِنۡ عَصَيۡتُ رَبِّي عَذَابَ يَوۡمٍ عَظِيمٖ
ហើយនៅពេលដែលគេសូត្របណ្តាវាក្យខណ្ឌរបស់យើងឱ្យពួកគេស្តាប់ ពួកដែលមិនរំពឹងថានឹងជួបយើងបាននិយាយថា៖ ចូរអ្នក(ឱមូហាំម៉ាត់)នាំមកនូវគម្ពីរគួរអានផ្សេងក្រៅពី(គម្ពីរ)នេះ ឬផ្លាស់ប្តូរវា។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ វាមិនត្រឹមត្រូវនោះទេក្នុងការដែលខ្ញុំផ្លាស់ប្ដូរវាតាមទំនើងចិត្តខ្ញុំនោះ។ ខ្ញុំមិនដើរតាមអ្វីក្រៅពីវ៉ាហ៊ីដែលគេបានផ្តល់មកឱ្យខ្ញុំឡើយ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចទណ្ឌកម្មនាថ្ងៃដ៏ធំធេង(ថ្ងៃបរលោក) ប្រសិនបើខ្ញុំល្មើសនឹងព្រះជាម្ចាស់របស់ខ្ញុំនោះ។
അറബി ഖുർആൻ വിവരണങ്ങൾ:
قُل لَّوۡ شَآءَ ٱللَّهُ مَا تَلَوۡتُهُۥ عَلَيۡكُمۡ وَلَآ أَدۡرَىٰكُم بِهِۦۖ فَقَدۡ لَبِثۡتُ فِيكُمۡ عُمُرٗا مِّن قَبۡلِهِۦٓۚ أَفَلَا تَعۡقِلُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើអល់ឡោះមានចេតនានោះ ខ្ញុំក៏មិនសូត្រវា(គម្ពីរគួរអាន)ឱ្យពួកអ្នកស្ដាប់ ហើយគេក៏មិនឲ្យពួកអ្នកដឹងអំពីវានោះដែរ។ ជាការពិតណាស់ ខ្ញុំបានរស់នៅជាមួយនឹងពួកអ្នកមួយរយៈកាលដ៏យូរមុននឹងវា(ត្រូវបានគេបញ្ចុះមក) ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ?
അറബി ഖുർആൻ വിവരണങ്ങൾ:
فَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوۡ كَذَّبَ بِـَٔايَٰتِهِۦٓۚ إِنَّهُۥ لَا يُفۡلِحُ ٱلۡمُجۡرِمُونَ
ជាការពិតណាស់ គ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលប្រឌិតភូតកុហកទៅលើអល់ឡោះ ឬបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់ទ្រង់នោះឡើយ។ ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្តល្មើសនោះនឹងមិនទទួលជោគជ័យឡើយ។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَيَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَضُرُّهُمۡ وَلَا يَنفَعُهُمۡ وَيَقُولُونَ هَٰٓؤُلَآءِ شُفَعَٰٓؤُنَا عِندَ ٱللَّهِۚ قُلۡ أَتُنَبِّـُٔونَ ٱللَّهَ بِمَا لَا يَعۡلَمُ فِي ٱلسَّمَٰوَٰتِ وَلَا فِي ٱلۡأَرۡضِۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ
ហើយពួកគេ(ពួកមុស្ហរីគីន)បានគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចបង្កគ្រោះថ្នាក់ និងមិនអាចផ្ដល់ផលប្រយោជន៍ដល់ពួកគេផងនោះ។ ហើយពួកគេបាននិយាយថា៖ ពួកវាទាំងនោះ គឺជាអ្នកជួយអន្តរាគមន៍ដល់ពួកយើងនៅចំពោះមុខអល់ឡោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកកំពុងតែបា្រប់អល់ឡោះជាម្ចាស់នូវអ្វីដែលទ្រង់មិនដឹងសោះទាំងនៅលើមេឃជាច្រើនជាន់និងនៅលើផែនដីនោះឬ? ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេកំពុងតែធ្វើស្ហ៊ីរិក។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَمَا كَانَ ٱلنَّاسُ إِلَّآ أُمَّةٗ وَٰحِدَةٗ فَٱخۡتَلَفُواْۚ وَلَوۡلَا كَلِمَةٞ سَبَقَتۡ مِن رَّبِّكَ لَقُضِيَ بَيۡنَهُمۡ فِيمَا فِيهِ يَخۡتَلِفُونَ
ហើយមនុស្សធ្លាប់ជាប្រជាជាតិតែមួយ(មានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់) តែក្រោយមក ពួកគេបានខ្វែងគំនិតគ្នា។ ហើយប្រសិនបើគ្មានការកំណត់ពីព្រះជាម្ចាស់របស់អ្នកពីមុនមកទេនោះ ទ្រង់ប្រាកដជានឹងកាត់សេចក្ដីរវាងពួកគេចំពោះអ្វីដែលពួកគេខ្វែងគំនិតគ្នា(នៅក្នុងលោកិយនេះ)ជាមិនខានឡើយ។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَيَقُولُونَ لَوۡلَآ أُنزِلَ عَلَيۡهِ ءَايَةٞ مِّن رَّبِّهِۦۖ فَقُلۡ إِنَّمَا ٱلۡغَيۡبُ لِلَّهِ فَٱنتَظِرُوٓاْ إِنِّي مَعَكُم مِّنَ ٱلۡمُنتَظِرِينَ
ហើយពួកគេនិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះឱ្យគាត់(ព្យាការីមូហាំម៉ាត់)នូវសញ្ញាភស្តុតាងណាមួយពីព្រះជាម្ចាស់របស់គាត់មក? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត មានតែអល់ឡោះ(តែមួយគត់)ដែលដឹងពីប្រការអាថ៌កំបាំងទាំងឡាយ។ ដូច្នេះ ចូរពួកអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកដែរ។
അറബി ഖുർആൻ വിവരണങ്ങൾ:
 
പരിഭാഷ അദ്ധ്യായം: യൂനുസ്
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമീർ ഭാഷാ പരിഭാഷ - മർകസ് റുവാദ് അൽ-തർജമാ - വിവർത്തനങ്ങളുടെ സൂചിക

റബ്‌വ ഇസ്‌ലാമിക് ദഅ്വാ ആൻഡ് ഗൈഡൻസ് സെൻററിൻ്റെയും കോൺടെന്റ് ഇൻ ലാംഗ്വേജസ് സർവീസ് അസോസിയേഷൻ്റെയും സഹകരണത്തോടെ മർകസ് റുവാദ് തർജമ വിഭാഗം വിവർത്തനം ചെയ്തത്.

അടക്കുക