Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം * - വിവർത്തനങ്ങളുടെ സൂചിക


പരിഭാഷ ആയത്ത്: (52) അദ്ധ്യായം: ത്തൗബഃ
قُلۡ هَلۡ تَرَبَّصُونَ بِنَآ إِلَّآ إِحۡدَى ٱلۡحُسۡنَيَيۡنِۖ وَنَحۡنُ نَتَرَبَّصُ بِكُمۡ أَن يُصِيبَكُمُ ٱللَّهُ بِعَذَابٖ مِّنۡ عِندِهِۦٓ أَوۡ بِأَيۡدِينَاۖ فَتَرَبَّصُوٓاْ إِنَّا مَعَكُم مُّتَرَبِّصُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើពួកអ្នករង់ចាំឲ្យកើតឡើងចំពោះពួកយើងដែលគ្មានអ្វីក្រៅពីការទទួលជ័យជម្នះ ឬការពលីជីវិត(ស្លាប់ស្ហាហ៊ីទ)នោះឬ? ចំណែកឯពួកយើងវិញ គឺពួកយើងរង់ចាំមើលទណ្ឌកម្មដែលអល់ឡោះនឹងទម្លាក់ទៅលើពួកអ្នក ដោយទ្រង់បំផ្លាញពួកអ្នក ឬដាក់ទណ្ឌកម្មពួកអ្នកដោយស្នាដៃរបស់ពួកយើងផ្ទាល់តាមរយៈការសម្លាប់និងការចាប់ជាឈ្លើយសឹកនៅពេលដែលគេអនុញ្ញាតឲ្យពួកយើងប្រយុទ្ធនឹងពួកអ្នក។ ហេតុនេះ ចូរពួកអ្នករង់ចាំមើលលទ្ធផលចុងក្រោយរបស់ពួកយើងចុះ។ ពិតណាស់ យើងក៏រង់ចាំមើលលទ្ធផលចុងក្រោយរបស់ពួកអ្នកដែរ។
അറബി ഖുർആൻ വിവരണങ്ങൾ:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• دأب المنافقين السعي إلى إلحاق الأذى بالمسلمين عن طريق الدسائس والتجسس.
• ពួកពុតត្បុតនៅតែបន្តព្យាយាមធ្វើទុកបុកម្នេញចំពោះអ្នកឥស្លាមតាមរយៈការបញុះញង់ និងការស៊ើបការសម្ងាត់(របស់អ្នកមានជំនឿ)។

• التخلف عن الجهاد مفسدة كبرى وفتنة عظمى محققة، وهي معصية لله ومعصية لرسوله.
• ការអវត្តមានមិនចូលរួមប្រយុទ្ធ គឺជាបាបកម្មមួយដ៏ធំនិងជាអំពើចលាចលមួយដ៏ធំធេង។ វាគឺជាអំពើល្មើសចំពោះអល់ឡោះ និងជាអំពើល្មើសចំពោះអ្នកនាំសាររបស់ទ្រង់។

• في الآيات تعليم للمسلمين ألا يحزنوا لما يصيبهم؛ لئلا يَهِنوا وتذهب قوتهم، وأن يرضوا بما قدَّر الله لهم، ويرجوا رضا ربهم؛ لأنهم واثقون بأن الله يريد نصر دينه.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺបង្រៀនអ្នកមូស្លីមមិនត្រូវមានទុក្ខព្រួយចំពោះគ្រោះថ្នាក់ដែលពួកគេជួបប្រទះនោះទេ ដើម្បីកុំឲ្យពួកគេទន់ខ្សោយនិងបាត់បង់នូវភាពខ្លាំងក្លារបស់ពួកគេ ហើយត្រូវពេញចិត្តនិងទទួលយកនូវអ្វីដែលអល់ឡោះទ្រង់បានកំណត់សម្រាប់ពួកគេ ព្រមទាំងសង្ឃឹមនូវការពេញចិត្តពីម្ចាស់របស់ពួកគេ ដោយសារតែពួកគេគឺជាអ្នកដែលជឿជាក់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានបំណងជួយសាសនារបស់ទ្រង់។

• من علامات ضعف الإيمان وقلة التقوى التكاسل في أداء الصلاة والإنفاق عن غير رضا ورجاء للثواب.
• ក្នុងចំណោមសញ្ញាដែលបង្ហាញពីភាពទន់ខ្សោយនៃជំនឿ និងការមានការកោតខ្លាចចំពោះអល់ឡោះតិចតួចនោះ គឺការមានភាពខ្ជិលច្រអូសក្នុងការប្រតិបត្តិសឡាត និងការបរិច្ចាគទានដោយមិនពេញចិត្ត ហើយគ្មានរំពឹងផលបុណ្យអំពីវា។

 
പരിഭാഷ ആയത്ത്: (52) അദ്ധ്യായം: ത്തൗബഃ
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം - വിവർത്തനങ്ങളുടെ സൂചിക

മർകസ് തഫ്സീർ പുറത്തിറക്കിയത്.

അടക്കുക