Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം * - വിവർത്തനങ്ങളുടെ സൂചിക


പരിഭാഷ ആയത്ത്: (9) അദ്ധ്യായം: ഹശ്ർ
وَٱلَّذِينَ تَبَوَّءُو ٱلدَّارَ وَٱلۡإِيمَٰنَ مِن قَبۡلِهِمۡ يُحِبُّونَ مَنۡ هَاجَرَ إِلَيۡهِمۡ وَلَا يَجِدُونَ فِي صُدُورِهِمۡ حَاجَةٗ مِّمَّآ أُوتُواْ وَيُؤۡثِرُونَ عَلَىٰٓ أَنفُسِهِمۡ وَلَوۡ كَانَ بِهِمۡ خَصَاصَةٞۚ وَمَن يُوقَ شُحَّ نَفۡسِهِۦ فَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ
ហើយពួកអាន់សរ៍ដែលជាអ្នកដែលបានរស់នៅក្នុងក្រុងម៉ាទីណះមុនពួកមូហាជីរីន ដែលពួកគេជ្រើសយកការមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ គឺពួកគេស្រឡាញ់អ្នកដែលបានភៀសខ្លួនពីក្រុងម៉ាក្កះមកកាន់ពួកគេ ហើយនៅក្នុងដួងចិត្ដរបស់ពួកគេពុំមានភាពច្រណែនឈ្នានីសចំពោះអ្នកដែលបានភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះឡើយ នៅពេលដែលគេបានផ្ដល់ទ្រព្យជ័យភណ្ឌអ្វីមួយទៅឱ្យអ្នកទាំងនោះ(ពួកមូហាជីរីន) ដោយគេមិនបានផ្តល់ឲ្យពួកគេ(ពួកអាន់សរ៍)នោះ។ ហើយពួកគេថែមទាំងផ្តល់លាភសក្ការៈលោកិយ(ដែលពួកគេមាន)ឲ្យទៅពួកមូហាជីរីនមុនខ្លួនឯងទៅទៀត ទោះបីជាពួកគេ ជាអ្នកក្រីក្រ និងត្រូវការចាំបាច់យ៉ាងណាក៏ដោយ។ ហើយជនណាដែលអល់ឡោះទ្រង់ការពាររូបគេឱ្យផុតពីភាពកំណាញ់ ដោយការបរិច្ចាគទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ារបស់ទ្រង់នោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យនូវអ្វីដែលពួកគេប្រាថ្នាចង់បាន និងបានរួចផុតពីអ្វីដែលពួកគេរត់គេច។
അറബി ഖുർആൻ വിവരണങ്ങൾ:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• فعل ما يُظنُّ أنه مفسدة لتحقيق مصلحة عظمى لا يدخل في باب الفساد في الأرض.
• ទង្វើដែលមើលទៅថាជាការបំផ្លិចបំផ្លាញ តែដើម្បីទទួលបានផលប្រយោជន៍ធំនោះ គឺមិនរាប់ចូលទៅក្នុងការបំផ្លិចបំផ្លាញលើផែនដីឡើយ។

• من محاسن الإسلام مراعاة ذي الحاجة للمال، فَصَرَفَ الفيء لهم دون الأغنياء المكتفين بما عندهم.
• ក្នុងចំណោមសោភ័ណភាព ឬភាពល្អប្រពៃនៃសាសនាឥស្លាមនោះ គឺការយកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវការទ្រព្យជាចាំបាច់។ ហេតុនេះហើយទើបគេត្រូវបែងចែកទ្រព្យជ័យភណ្ឌទៅឱ្យពួកគេ ដោយមិនត្រូវឲ្យអ្នកមានដែលពួកគេមានទ្រព្យសម្បត្តិហើយនោះទេ។

• الإيثار منقبة عظيمة من مناقب الإسلام ظهرت في الأنصار أحسن ظهور.
• ការគិតគូដល់អ្នកដទៃជាងខ្លួនឯង គឺគុណធម៌ដ៏ថ្លៃថ្លាមួយក្នុងចំណោមគុណធម៌ទាំងឡាយរបស់ឥស្លាម ដែលត្រូវបានបង្ហាញដោយពួកអាន់សរ៍ក្នុងរូបភាពដ៏ប្រសើរបំផុត។

 
പരിഭാഷ ആയത്ത്: (9) അദ്ധ്യായം: ഹശ്ർ
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം - വിവർത്തനങ്ങളുടെ സൂചിക

മർകസ് തഫ്സീർ പുറത്തിറക്കിയത്.

അടക്കുക