Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം * - വിവർത്തനങ്ങളുടെ സൂചിക


പരിഭാഷ ആയത്ത്: (61) അദ്ധ്യായം: അൻകബൂത്ത്
وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَ لَيَقُولُنَّ ٱللَّهُۖ فَأَنَّىٰ يُؤۡفَكُونَ
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកមូស្ហរីគីនទាំងនោះថាៈ តើអ្នកណាជាអ្នកដែលបង្កើតមេឃជាច្រើនជាន់? តើនរណាជាអ្នកបង្កើតផែនដី? ហើយតើនរណាជាអ្នកធ្វើឱ្យព្រះអាទិត្យនិងព្រះចន្ទមានចលនា ហើយវាទាំងពីរបានផ្លាស់ប្តូរគ្នាជាបន្តបន្ទាប់នោះ? ប្រាកដជាពួកគេនឹងឆ្លើយថាៈ គឺអល់ឡោះជាអ្នកបង្កើតពួកវាទាំងអស់នោះ។ ដូច្នេះ ចុះហេតុអ្វីបានជាពួកគេត្រូវបានបង្វែរចេញពីការមានជំនឿចំពោះអល់ឡោះតែមួយ ហើយពួកគេនាំគ្នាគោរពសក្ការៈទៅកាន់ព្រះនានាផ្សេងពីទ្រង់ ដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់អ្វីសោះនោះទៅវិញ?
അറബി ഖുർആൻ വിവരണങ്ങൾ:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• استعجال الكافر بالعذاب دليل على حمقه.
• ការដែលពួកប្រឆាំងសុំឲ្យទណ្ឌកម្មឆាប់កើតឡើងនោះ ជាភស្តុតាងបញ្ជាក់ពីភាពល្ងង់ខ្លៅរបស់ពួកគេ។

• باب الهجرة من أجل سلامة الدين مفتوح.
• ទ្វារនៃការភៀសខ្លួនក្នុងគោលបំណងដើម្បីសុវត្ថិភាពក្នុងការគោរពប្រតិបត្តិសាសនា គឺត្រូវបានបើកចំហ។

• فضل الصبر والتوكل على الله.
• ឧត្តមភាពនៃការអត់ធ្មត់ និងការប្រគល់ការទុកចិត្តទៅលើអល់ឡោះជាម្ចាស់។

• الإقرار بالربوبية دون الإقرار بالألوهية لا يحقق لصاحبه النجاة والإيمان.
• ការទទួលស្គាល់ពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះក្នុងការបង្កើត(ឯកទេពនិយមក្នុងការបង្កើត) ដោយមិនទទួលស្គាល់ភាពជាម្ចាស់តែមួយគត់របស់អល់ឡោះក្នុងការគោរពសក្ការៈ(ឯកទេពនិយមក្នុងការគោរពសក្ការៈ)ទេនោះ មិនអាចឲ្យគេទទួលបានជោគជ័យ និងចាត់ទុកថាមានជំនឿនោះឡើយ។

 
പരിഭാഷ ആയത്ത്: (61) അദ്ധ്യായം: അൻകബൂത്ത്
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം - വിവർത്തനങ്ങളുടെ സൂചിക

മർകസ് തഫ്സീർ പുറത്തിറക്കിയത്.

അടക്കുക