Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം * - വിവർത്തനങ്ങളുടെ സൂചിക


പരിഭാഷ ആയത്ത്: (52) അദ്ധ്യായം: അൻകബൂത്ത്
قُلۡ كَفَىٰ بِٱللَّهِ بَيۡنِي وَبَيۡنَكُمۡ شَهِيدٗاۖ يَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ وَٱلَّذِينَ ءَامَنُواْ بِٱلۡبَٰطِلِ وَكَفَرُواْ بِٱللَّهِ أُوْلَٰٓئِكَ هُمُ ٱلۡخَٰسِرُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាម្ចាស់ជាសាក្សីទៅលើសច្ចភាពរបស់ខ្ញុំចំពោះអ្វីដែលខ្ញុំបាននាំមក និងទៅលើការបដិសេធរបស់ពួកអ្នកចំពោះវានោះ។ ទ្រង់ដឹងបំផុតនូវអ្វីដែលនៅលើមេឃជាច្រើនជាន់ និងអ្វីដែលនៅលើផែនដី។ គ្មានអ្វីមួយដែលនៅលើមេឃ និងនៅលើផែនដីអាចលាក់បាំងពីទ្រង់បានឡើយ។ រីឯពួកដែលមានជំនឿលើប្រការមិនត្រឹមត្រូវនៃរាល់អ្វីដែលគេគោរពសក្ការៈក្រៅពីអល់ឡោះ ហើយបានប្រឆាំងនឹងអល់ឡោះជាម្ចាស់ដែលសក្តិសមត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់នោះ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់ ដោយសារតែពួកគេបានប្តូរយកភាពគ្មានជំនឿនឹងការមានជំនឿ។
അറബി ഖുർആൻ വിവരണങ്ങൾ:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• مجادلة أهل الكتاب تكون بالتي هي أحسن.
• ការជជែកដេញដោលជាមួយពួកយូដា និងពួកណាសរ៉នី គឺត្រូវធ្វើឡើងតាមវិធីសាស្ត្រដែលល្អប្រសើរបំផុត។

• الإيمان بجميع الرسل والكتب دون تفريق شرط لصحة الإيمان.
• ការមានជំនឿចំពោះបណ្តាអ្នកនាំសារ និងបណ្តាគម្ពីរទាំងអស់ដោយគ្មានការបែងចែក គឺជាលក្ខខណ្ឌមួយដើម្បីឲ្យជំនឿមានភាពត្រឹមត្រូវ។

• القرآن الكريم الآية الخالدة والحجة الدائمة على صدق النبي صلى الله عليه وسلم.
• គម្ពីរគួរអាន គឺជាសញ្ញាភស្តុតាងដ៏អមតៈ និងជាទីសំអាងដែលមិនសាបសូន្យដែលបញ្ជាក់ទៅលើសច្ចភាពរបស់ព្យាការីមូហាំម៉ាត់។

 
പരിഭാഷ ആയത്ത്: (52) അദ്ധ്യായം: അൻകബൂത്ത്
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം - വിവർത്തനങ്ങളുടെ സൂചിക

മർകസ് തഫ്സീർ പുറത്തിറക്കിയത്.

അടക്കുക