Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം * - വിവർത്തനങ്ങളുടെ സൂചിക


പരിഭാഷ ആയത്ത്: (87) അദ്ധ്യായം: ഖസസ്
وَلَا يَصُدُّنَّكَ عَنۡ ءَايَٰتِ ٱللَّهِ بَعۡدَ إِذۡ أُنزِلَتۡ إِلَيۡكَۖ وَٱدۡعُ إِلَىٰ رَبِّكَۖ وَلَا تَكُونَنَّ مِنَ ٱلۡمُشۡرِكِينَ
ហើយចូរកុំឲ្យពួកមុស្ហរីគីនទាំងនោះបង្វែរអ្នកចេញអំពីវាក្យខណ្ឌរបស់អល់ឡោះក្រោយពីគេបានបញ្ចុះវាទៅកាន់អ្នកហើយនោះ ដោយអ្នកបោះបង់ការសូត្រ និង(បោះបង់)ការផ្សព្វផ្សាយវាឲ្យសោះ។ ហើយចូរអ្នកអំពាវនាវមនុស្សទៅកាន់ការមានជំនឿចំពោះអល់ឡោះ និងការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ព្រមទាំងការអនុវត្តតាមក្បួនច្បាប់ទាំងឡាយរបស់ទ្រង់។ ហើយចូរកុំធ្វើឲ្យខ្លួនអ្នកស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិក ជាពួកដែលគោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងអល់ឡោះឲ្យសោះ។ ផ្ទុយទៅវិញ អ្នកត្រូវធ្វើខ្លួនឲ្យស្ថិតក្នុងចំណោមអ្នកដែលគោរពសក្ការៈម្ចាស់តែមួយ ដែលពួកគេមិនគោរពសក្ការៈចំពោះអ្វីមួយក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់នោះឡើយ។
അറബി ഖുർആൻ വിവരണങ്ങൾ:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• النهي عن إعانة أهل الضلال.
• ហាមឃាត់ពីការជួយជ្រោមជ្រែងពួកដែលវង្វេង។

• الأمر بالتمسك بتوحيد الله والبعد عن الشرك به.
• បង្គាប់ប្រើឲ្យប្រកាន់ខ្ជាប់នឹងការមានជំនឿនឹងអល់ឡោះតែមួយគត់ និងចៀសឆ្ងាយពីការធ្វើស្ហ៊ីរិកចំពោះទ្រង់។

• ابتلاء المؤمنين واختبارهم سُنَّة إلهية.
• ការសាកល្បងចំពោះបណ្តាអ្នកដែលមានជំនឿ និងការសាកល្បងពួកគេ គឺជាមាគ៌ារបស់ព្រះជាម្ចាស់។

• غنى الله عن طاعة عبيده.
• អល់ឡោះជាម្ចាស់ទ្រង់មិនត្រូវការការគោរពសក្ការៈពីបម្រើរបស់ទ្រង់នោះទេ (ការគោរពប្រតិបត្តិរបស់ពួកគេមិនបានបន្ថែមអ្វីដល់ទ្រង់នោះទេ ហើយការប្រព្រឹត្តល្មើសរបស់ពួកគេក៏មិនធ្វើឲ្យទ្រង់ថមថយអ្វីនោះដែរ)។

 
പരിഭാഷ ആയത്ത്: (87) അദ്ധ്യായം: ഖസസ്
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം - വിവർത്തനങ്ങളുടെ സൂചിക

മർകസ് തഫ്സീർ പുറത്തിറക്കിയത്.

അടക്കുക