Check out the new design

ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಖಮರ್ ಅನುವಾದ - ರುವ್ವಾದ್ ಭಾಷಾಂತರ ಕೇಂದ್ರ * - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

XML CSV Excel API
Please review the Terms and Policies

ಅರ್ಥಗಳ ಅನುವಾದ ಅಧ್ಯಾಯ: ಅಲ್ -ಮುಲ್ಕ್   ಶ್ಲೋಕ:
وَأَسِرُّواْ قَوۡلَكُمۡ أَوِ ٱجۡهَرُواْ بِهِۦٓۖ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ
ចូរពួកអ្នក(ឱមនុស្សលោក)លាក់បាំងសម្ដីរបស់ពួកអ្នក ឬបើកចំហវាចុះ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្ត។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
أَلَا يَعۡلَمُ مَنۡ خَلَقَ وَهُوَ ٱللَّطِيفُ ٱلۡخَبِيرُ
តើអ្នកដែលបានបង្កើតនោះមិនបានដឹង(ពីសព្វភាវៈរបស់ទ្រង់)ទេឬ? ហើយទ្រង់មហាទន់ភ្លន់ មហាដឹងបំផុត។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
هُوَ ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ ذَلُولٗا فَٱمۡشُواْ فِي مَنَاكِبِهَا وَكُلُواْ مِن رِّزۡقِهِۦۖ وَإِلَيۡهِ ٱلنُّشُورُ
ទ្រង់ជាអ្នកដែលបានបង្កើតផែនដីឱ្យមានភាពងាយស្រួលសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរគ្រប់ទិសទីរបស់វា និងទទួលទានពីលាភសក្ការៈរបស់ទ្រង់ចុះ។ ហើយការបង្កើតឲ្យរស់ឡើងវិញ គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ءَأَمِنتُم مَّن فِي ٱلسَّمَآءِ أَن يَخۡسِفَ بِكُمُ ٱلۡأَرۡضَ فَإِذَا هِيَ تَمُورُ
តើពួកអ្នកគិតថាមានសុវត្ថិភាពពីអ្នកដែលនៅលើមេឃក្នុងករណីដែលទ្រង់ធ្វើឱ្យផែនដីស្រូបយកពួកអ្នក ខណៈដែលវាញ័ររញ្ជួយនោះឬ?
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
أَمۡ أَمِنتُم مَّن فِي ٱلسَّمَآءِ أَن يُرۡسِلَ عَلَيۡكُمۡ حَاصِبٗاۖ فَسَتَعۡلَمُونَ كَيۡفَ نَذِيرِ
ឬមួយពួកអ្នកគិតថាមានសុវត្ថិភាពពីអ្នកដែលនៅលើមេឃ ក្នុងករណីដែលទ្រង់បញ្ជូនព្យុះដុំថ្មទៅលើពួកអ្នកនោះឬ? ពិតណាស់ ពួកអ្នកគង់តែនឹងដឹងថាតើការព្រមាននោះយ៉ាងដូចម្តេច។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
وَلَقَدۡ كَذَّبَ ٱلَّذِينَ مِن قَبۡلِهِمۡ فَكَيۡفَ كَانَ نَكِيرِ
ហើយជាការពិតណាស់ អ្នកជំនាន់មុនពួកគេ(ពួកមុស្ហរីគីន)បានបដិសេធ(នឹងអ្នកនាំសារទាំងឡាយរបស់ពួកគេ)។ ដូចនេះ តើការព្រមាន(របស់យើង)យ៉ាងដូចម្តេចដែរ?
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
أَوَلَمۡ يَرَوۡاْ إِلَى ٱلطَّيۡرِ فَوۡقَهُمۡ صَٰٓفَّٰتٖ وَيَقۡبِضۡنَۚ مَا يُمۡسِكُهُنَّ إِلَّا ٱلرَّحۡمَٰنُۚ إِنَّهُۥ بِكُلِّ شَيۡءِۭ بَصِيرٌ
តើពួកទាំងនោះមិនបានសម្លឹងមើលទៅកាន់សត្វបក្សីដែល(ហើរ)ត្រដាងស្លាប និងក្តោបស្លាប(របស់វា)នៅពីលើពួកគេទេឬ? គ្មានអ្វីដែលអាចទ្រពួកវា(មិនឱ្យធ្លាក់)ក្រៅពីព្រះជាម្ចាស់ដ៏មហាសប្បុរសនោះឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាឃើញបំផុតនូវរាល់អ្វីៗទាំងអស់។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
أَمَّنۡ هَٰذَا ٱلَّذِي هُوَ جُندٞ لَّكُمۡ يَنصُرُكُم مِّن دُونِ ٱلرَّحۡمَٰنِۚ إِنِ ٱلۡكَٰفِرُونَ إِلَّا فِي غُرُورٍ
តើអ្នកណាជាកងទ័ពរបស់ពួកអ្នកដែលអាចជួយពួកអ្នកក្រៅពីព្រះជាម្ចាស់ដ៏មហាសប្បុរសនោះ? ពិតណាស់ ពួកគ្មានជំនឿគ្មានអ្វីក្រៅពីស្ថិតក្នុងការបោកបញ្ឆោត(របស់ស្ហៃតន)នោះឡើយ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
أَمَّنۡ هَٰذَا ٱلَّذِي يَرۡزُقُكُمۡ إِنۡ أَمۡسَكَ رِزۡقَهُۥۚ بَل لَّجُّواْ فِي عُتُوّٖ وَنُفُورٍ
តើអ្នកណាដែលអាចផ្តល់លាភសក្ការៈដល់ពួកអ្នកបានទៅ ប្រសិនបើទ្រង់រារាំងលាភសក្ការៈរបស់ទ្រង់នោះ? ផ្ទុយទៅវិញ ពួកគេនៅតែបន្តស្ថិតនៅក្នុងភាពចចេសរឹងរូស និងក្រអឺតក្រទមដដែល។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
أَفَمَن يَمۡشِي مُكِبًّا عَلَىٰ وَجۡهِهِۦٓ أَهۡدَىٰٓ أَمَّن يَمۡشِي سَوِيًّا عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ
ដូចេ្នះ តើអ្នកដែលដើរឱនមុខរបស់ខ្លួនទទួលបានការចង្អុលបង្ហាញជាង ឬមួយអ្នកដែលដើរត្រង់លើមាគ៌ាដ៏ត្រឹមត្រូវនោះ(ទទួលបានការចង្អុលបង្ហាញជាង)?
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
قُلۡ هُوَ ٱلَّذِيٓ أَنشَأَكُمۡ وَجَعَلَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَۚ قَلِيلٗا مَّا تَشۡكُرُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក ហើយទ្រង់បានបង្កើតឱ្យពួកអ្នកនូវសោត ចក្ខុ និងដួងចិត្ត។ អ្វីដែលពួកអ្នកដឹងគុណ គឺតិចតួចបំផុត។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
قُلۡ هُوَ ٱلَّذِي ذَرَأَكُمۡ فِي ٱلۡأَرۡضِ وَإِلَيۡهِ تُحۡشَرُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឲ្យរីកសុសសាយនៅលើផែនដី។ ហើយពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅកាន់ទ្រង់(តែមួយគត់)។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ
ហើយពួកគេ(ពួកគ្មានជំនឿ)បាននិយាយថា៖ តើការសន្យានេះនឹងកើតឡើងនៅពេលណា ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ?
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
قُلۡ إِنَّمَا ٱلۡعِلۡمُ عِندَ ٱللَّهِ وَإِنَّمَآ أَنَا۠ نَذِيرٞ مُّبِينٞ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ចំណេះដឹង(ពីថ្ងៃបរលោក) គឺនៅឯអល់ឡោះ។ ហើយតាមពិត រូបខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ម្នាក់ប៉ុណ្ណោះ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
 
ಅರ್ಥಗಳ ಅನುವಾದ ಅಧ್ಯಾಯ: ಅಲ್ -ಮುಲ್ಕ್
ಅಧ್ಯಾಯಗಳ ವಿಷಯಸೂಚಿ ಪುಟ ಸಂಖ್ಯೆ
 
ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಖಮರ್ ಅನುವಾದ - ರುವ್ವಾದ್ ಭಾಷಾಂತರ ಕೇಂದ್ರ - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

ರಬ್ವಾಹ್ನಲ್ಲಿರುವ ದಾವಾ ಸಂಸ್ಥೆ ಮತ್ತು ಭಾಷೆಗಳಲ್ಲಿ ಇಸ್ಲಾಮಿಕ್ ವಿಷಯವನ್ನು ಸೇವಿಸುವ ಸಂಸ್ಥೆಯ ಸಹಕಾರದೊಂದಿಗೆ ರುವ್ವಾದ್ ಅನುವಾದ ಕೇಂದ್ರದ ತಂಡದಿಂದ ಅನುವಾದಿಸಲಾಗಿದೆ.

ಮುಚ್ಚಿ