Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (43) ជំពូក​: អាត់តាវហ្ពះ
عَفَا ٱللَّهُ عَنكَ لِمَ أَذِنتَ لَهُمۡ حَتَّىٰ يَتَبَيَّنَ لَكَ ٱلَّذِينَ صَدَقُواْ وَتَعۡلَمَ ٱلۡكَٰذِبِينَ
សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងអភ័យទោសដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចំពោះការព្យាយាមរបស់អ្នកក្នុងការអនុញ្ញាតឲ្យពួកគេ(ពួកពុតត្បុត)អាចអវត្តមានពីសង្គ្រាមបាន(មិនចូលរួមប្រយុទ្ធ)។ ហេតុអ្វីបានជាអ្នកអនុញ្ញាតឲ្យពួកគេមិនចូលរួមប្រយុទ្ធ? លុះត្រាតែអ្នកបានដឹងច្បាស់ថា អ្នកណាដែលជាអ្នកស្មោះត្រង់ និងអ្នកណាដែលជាអ្នកភូតកុហកចំពោះការសុំអនុញ្ញាតមិនចូលរួមក្នុងសង្គ្រាមរបស់ពួកគេនោះសិន ដោយពេលនោះអ្នកអាចអនុញ្ញាតដល់អ្នកដែលស្មោះត្រង់ក្នុងចំណោមពួកគេ(អាចអវត្តមានពីសង្គ្រាមបាន) និងមិនអនុញ្ញាតចំពោះអ្នកដែលភូតកុហកនោះទេ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• وجوب الجهاد بالنفس والمال كلما دعت الحاجة.
• ចាំបាច់ត្រូវតស៊ូប្រយុទ្ធដោយខ្លួនប្រាណ និងទ្រព្យសម្បត្តិគ្រប់ពេលដែលកាលៈទេសៈតម្រូវ។

• الأيمان الكاذبة توجب الهلاك.
• សម្បថបោកប្រាស់(ស្បថបំពាន) ចាំបាច់ត្រូវតែទទួលនូវភាពអន្តរាយ។

• وجوب الاحتراز من العجلة، ووجوب التثبت والتأني، وترك الاغترار بظواهر الأمور، والمبالغة في التفحص والتريث.
• ចាំបាច់ត្រូវប្រុងប្រយ័ត្នពីការប្រញាប់ប្រញាល់(ហួសហេតុ) ហើយចាំបាច់ត្រូវមានភាពនឹងនរ កុំធ្វើអ្វីមួយដោយប្រញាប់ប្រញាល់ កុំឲ្យផ្នែកខាងក្រៅនៃអ្វីមួយបោកប្រាស់អ្នក និងត្រូវពិនិត្យឲ្យបានល្អិតល្អន់មុននឹងជឿ ឬធ្វើអ្វីមួយ។

• من عناية الله بالمؤمنين تثبيطه المنافقين ومنعهم من الخروج مع عباده المؤمنين، رحمة بالمؤمنين ولطفًا من أن يداخلهم من لا ينفعهم بل يضرهم.
• ក្នុងចំណោមការជួយរបស់អល់ឡោះចំពោះអ្នកមានជំនឿ គឺទ្រង់បានជម្រុះចោលពួកពុតត្បត និងរារាំងពួកគេមិនឲ្យចេញទៅប្រយុទ្ធជាមួយនឹងបណ្តាខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ ជាក្តីក្តីមេត្តាករុណា និងជាភាពទន់ភ្លន់របស់ទ្រង់ចំពោះបណ្តាអ្នកមានជំនឿ ដោយទ្រង់មិនឲ្យពួកដែលមិនផ្តល់ផលប្រយោជន៍ដល់ពួកគេនោះចូលរួមជាមួយពួកគេឡើយ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (43) ជំពូក​: អាត់តាវហ្ពះ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ