Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ ជំពូក​: អាល់ហ្គស្ហុីយ៉ះ   វាក្យខណ្ឌ:
إِلَّا مَن تَوَلَّىٰ وَكَفَرَ
ក៏ប៉ុន្តែ ជនណាហើយក្នុងចំណោមពួកគេដែលបានងាកចេញពីសេចក្តីជំនឿ ហើយប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់វិញនោះ
ការបកស្រាយជាភាសា​អារ៉ាប់:
فَيُعَذِّبُهُ ٱللَّهُ ٱلۡعَذَابَ ٱلۡأَكۡبَرَ
អល់ឡោះនឹងដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះគេនៅថ្ងៃបរលោក ដោយបញ្ចូលរូបគេទៅក្នុងនរកជើហាន់ណាំជាអមតៈ។
ការបកស្រាយជាភាសា​អារ៉ាប់:
إِنَّ إِلَيۡنَآ إِيَابَهُمۡ
ពិតប្រាកដណាស់ ការវិលត្រឡប់របស់ពួកគេបន្ទាប់ពីពួកគេបានស្លាប់នោះ គឺមកកាន់យើង(អល់ឡោះ)តែមួយគត់។
ការបកស្រាយជាភាសា​អារ៉ាប់:
ثُمَّ إِنَّ عَلَيۡنَا حِسَابَهُم
បន្ទាប់មក ការជំនុំជម្រះទៅលើទង្វើរបស់ពួកគេនោះ គឺជាតួនាទីរបស់យើងតែម្នាក់គត់ ពុំមែនជាតួនាទីរបស់អ្នក(ឱមូហាំម៉ាត់) ឬនរណាម្នាក់ក្រៅពីអ្នកនោះទេ។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• فضل عشر ذي الحجة على أيام السنة.
• ឧត្តមភាពនៃដប់ថ្ងៃដំបូងនៃខែហ្សុលហ៊ិជ្ជះលើបណ្តាថ្ងៃដទៃទាំងអស់ក្នុងមួយឆ្នាំ។

• ثبوت المجيء لله تعالى يوم القيامة وفق ما يليق به؛ من غير تشبيه ولا تمثيل ولا تعطيل.
• ទទួលស្គាល់ពីការយាងមករបស់អល់ឡោះជាម្ចាស់នៅថ្ងៃបរលោក ដោយស្របតាមអ្វីដែលសាកសមសម្រាប់ទ្រង់ ដោយគ្មានការប្រដូច គ្មានការប្រៀបធៀប និងគ្មានបដិសេធនោះទេ។

• المؤمن إذا ابتلي صبر وإن أعطي شكر.
• អ្នកមានជំនឿ នៅពេលដែលអល់ឡោះសាកល្បងពួកគេ គឺពួកគេអត់ធ្មត់ ហើយនៅពេលដែលអល់ឡោះប្រទានលាភសក្ការៈដល់ពួកគេ គឺពួកគេថ្លែងអំណរគុណ។

 
ការបកប្រែអត្ថន័យ ជំពូក​: អាល់ហ្គស្ហុីយ៉ះ
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ