Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (10) ជំពូក​: អាល់ពូរូជ
إِنَّ ٱلَّذِينَ فَتَنُواْ ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ ثُمَّ لَمۡ يَتُوبُواْ فَلَهُمۡ عَذَابُ جَهَنَّمَ وَلَهُمۡ عَذَابُ ٱلۡحَرِيقِ
ពិតប្រាកដណាស់ ពួកដែលធ្វើទារុណកម្មទៅលើបណ្តាអ្នកមានជំនឿប្រុសស្រីដោយដុតនឹងភ្លើងដើម្បីឱ្យពួកគេងាកចេញពីការមានជំនឿចំពោះអល់ឡោះតែមួយគត់ បន្ទាប់មក ពួកគេមិនបានសារភាពកំហុសទៅចំពោះអល់ឡោះពីអំពើបាបរបស់ពួកគេទេនោះ ពិតណាស់នៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌកម្មនៃឋាននរកជើហាន់ណាំ ហើយនឹងត្រូវទទួលទណ្ឌកម្មភ្លើងនរកដែលឆាបឆេះពួកគេ ជាការតបស្នងចំពោះពួកគេទៅលើទង្វើដែលពួកគេបានប្រព្រឹត្តលើបណ្តាអ្នកមានជំនឿដោយដុតនឹងភ្លើង(ទាំងរស់)នោះ។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• يكون ابتلاء المؤمن على قدر إيمانه.
• ការសាកល្បងចំពោះអ្នកមានជំនឿ គឺអាស្រ័យទៅតាមកម្រិតនៃសេចក្តីជំនឿរបស់ពួកគេ។

• إيثار سلامة الإيمان على سلامة الأبدان من علامات النجاة يوم القيامة.
• ការឲ្យតម្លៃលើសុវត្ថិភាពនៃជំនឿជាងសុវត្ថិភាពរាងកាយ ស្ថិតក្នុងចំណោមសញ្ញានៃភាពជោគជ័យនៅថ្ងៃបរលោក។

• التوبة بشروطها تهدم ما قبلها.
• ការទទួលសារភាពកំហុសចំពោះអល់ឡោះដែលបំពេញតាមលក្ខខណ្ឌរបស់វា គឺលុបបំបាត់នូវបាបកម្មទាំងឡាយដែលបានសាងកន្លងមក។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (10) ជំពូក​: អាល់ពូរូជ
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ