Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (7) ជំពូក​: អាល់អ៊ីនសាន
يُوفُونَ بِٱلنَّذۡرِ وَيَخَافُونَ يَوۡمٗا كَانَ شَرُّهُۥ مُسۡتَطِيرٗا
ហើយលក្ខណៈសម្បត្តិនៃអ្នកដែលបានពិសារទឹកនោះ គឺពួកគេជាអ្នកដែលបានបំពេញនូវកាតព្វកិច្ចដែលពួកគេបានតាំងចិត្តក្នុងការគោរពប្រតិបត្ដិ ហើយពួកគេខ្លាចថ្ងៃមួយដែលប្រការអាក្រក់របស់វារាលដាលគ្រប់ទីកន្លែង នោះគឺថ្ងៃបរលោក។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• الوفاء بالنذر وإطعام المحتاج، والإخلاص في العمل، والخوف من الله: أسباب للنجاة من النار، ولدخول الجنة.
• ការបំពេញតាមពាក្យបំណន់(លាបំណន់) ការផ្តល់អាហារដល់អ្នកក្រីក្រ ការមានភាពស្មោះសក្នុងគោរពប្រតិបត្តិ និងការគោរពកោតខ្លាចអល់ឡោះ គឺស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យរួចផុតពីភ្លើងនរក និងបានចូលឋានសួគ៌។

• إذا كان حال الغلمان الذين يخدمونهم في الجنة بهذا الجمال، فكيف بأهل الجنة أنفسهم؟!
• ប្រសិនបើលក្ខណៈសម្បត្តិរបស់ក្មេងបម្រើនៅក្នុងឋានសួគ៌ស្រស់ស្អាតបែបនេះទៅហើយ ចុះសម្រាប់អ្នកដែលបានចូលឋានសួគ៌ទៀតនោះ តើយ៉ាងណាទៅវិញ?

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (7) ជំពូក​: អាល់អ៊ីនសាន
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ