Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (14) ជំពូក​: អាល់ជិន
وَأَنَّا مِنَّا ٱلۡمُسۡلِمُونَ وَمِنَّا ٱلۡقَٰسِطُونَۖ فَمَنۡ أَسۡلَمَ فَأُوْلَٰٓئِكَ تَحَرَّوۡاْ رَشَدٗا
ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកយើង មានអ្នកខ្លះជាមូស្លីមដែលជាអ្នកដែលអនុវត្តនិងគោរពតាមអល់ឡោះជាម្ចាស់ដោយការគោរពប្រតិបត្តិ ហើយមានអ្នកខ្លះទៀតក្នុងចំណោមពួកយើង គឺជាពួកល្មើសបំពានដែលងាកចេញពីមាគ៌ាត្រឹមត្រូវ។ ដូច្នេះ ជនណាហើយដែលឱនលំទោនចំពោះអល់ឡោះជាម្ចាស់ដោយការគោរពប្រតិបត្ដិនិងសាងទង្វើកុសលនោះ អ្នកទាំងនោះហើយគឺជាអ្នកដែលមានបំណងទៅរកការចង្អុលបង្ហាញ និងមាគ៌ាដ៏ត្រឹមត្រូវ។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• الجَوْر سبب في دخول النار.
• ការល្មើសបំពាន ងាកចេញពីមាគ៌ាត្រឹមត្រូវ ជាមូលហេតុនាំឱ្យចូលឋាននរក។

• أهمية الاستقامة في تحصيل المقاصد الحسنة.
• សារសំខាន់នៃការស្ថិតស្ថេរលើមាគ៌ាត្រឹមត្រូវក្នុងការទទួលបានគោលបំណងល្អប្រពៃ។

• حُفِظ الوحي من عبث الشياطين.
• វ៉ាហ៊ីត្រូវបានគេថែរក្សាការពារពីការបៀតបៀនរបស់ពពួកស្ហៃតន។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (14) ជំពូក​: អាល់ជិន
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ