Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (51) ជំពូក​: អាល់កឡាំ
وَإِن يَكَادُ ٱلَّذِينَ كَفَرُواْ لَيُزۡلِقُونَكَ بِأَبۡصَٰرِهِمۡ لَمَّا سَمِعُواْ ٱلذِّكۡرَ وَيَقُولُونَ إِنَّهُۥ لَمَجۡنُونٞ
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងអល់ឡោះ ព្រមទាំងបានបដិសេធនឹងអ្នកនាំសាររបស់ទ្រង់នោះ ស្ទើរតែធ្វើឱ្យអ្នកមានគ្រោះថ្នាក់ដោយសារតែការសម្លឹងមើលដ៏មុតស្រួចរបស់ពួកគេមកកាន់អ្នក នៅពេលដែលពួកគេបានស្ដាប់ឮគម្ពីរគួរអានដែលបានបញ្ចុះមកឱ្យអ្នកនេះ ហើយពួកគេថែមទាំងនិយាយ(ទៅតាមចំណង់តណ្ហារបស់ពួកគេ និងការបដិសេធពីការពិតរបស់ពួកគេ)ថាៈ ពិតប្រាកដណាស់ អ្នកនាំសារដែលបាននាំគម្ពីរគួរអានមកនោះ គឺជាមនុស្សវិកលចរិត។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• الصبر خلق محمود لازم للدعاة وغيرهم.
• ការអត់ធ្មត់ជាលក្ខណៈសម្បត្តិដ៏ល្អប្រពៃដែលត្រូវមានជាប់ជាមួយអ្នកដែលអំពាវនាវ និងអ្នកផ្សេងទៀតជានិច្ច។

• التوبة تَجُبُّ ما قبلها وهي من أسباب اصطفاء الله للعبد وجعله من عباده الصالحين.
• ការសារភាពកំហុស គឺជម្រុះចោលនូវបាបកម្មទាំងឡាយដែលគេបានសាងកន្លងមក ហើយវាគឺជាមូលហេតុមួយដែលនាំឱ្យអល់ឡោះជ្រើសរើសបុគ្គលនោះ និងធ្វើឲ្យរូបគេស្ថិតក្នុងចំណោមអ្នកសាងទង្វើកុសល។

• تنوّع ما يرسله الله على الكفار والعصاة من عذاب دلالة على كمال قدرته وكمال عدله.
• ការបញ្ជូនទណ្ឌកម្មប្រភេទខុសៗគ្នាលើពួកគ្មានជំនឿ និងពួកដែលប្រឆាំង ជាភស្តុតាងបញ្ជាក់ពីសមត្ថភាពយ៉ាងពេញលេញរបស់អល់ឡោះជាម្ចាស់ និងភាពយុត្តិធម៌ដ៏ពេញលេញរបស់ទ្រង់។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (51) ជំពូក​: អាល់កឡាំ
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ