Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (5) ជំពូក​: អាត់តឡាគ
ذَٰلِكَ أَمۡرُ ٱللَّهِ أَنزَلَهُۥٓ إِلَيۡكُمۡۚ وَمَن يَتَّقِ ٱللَّهَ يُكَفِّرۡ عَنۡهُ سَيِّـَٔاتِهِۦ وَيُعۡظِمۡ لَهُۥٓ أَجۡرًا
អ្វីដែលបានលើកឡើង(ខាងលើ)ដូចជា ក្បួនច្បាប់នៃការលែងលះ ការវិលត្រឡប់ទៅរួមរស់ជាមួយគ្នា(ជានាគ្នាវិញ) និងរយៈពេលអ៊ិតហ្ទះនោះ គឺជាច្បាប់របស់អល់ឡោះដែលទ្រង់បានបញ្ចុះវាមកឲ្យពួកអ្នក(ឱអ្នកមានជំនឿ) ដើម្បីឱ្យពួកអ្នកអនុវត្តន៍តាមវា។ ហើយជនណាដែលកោតខ្លាចអល់ឡោះដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់នោះ ទ្រង់នឹងលុបបំបាត់នូវរាល់ប្រការអាក្រក់ទាំងឡាយរបស់គេដែលគេបានប្រព្រឹត្ត ហើយទ្រង់នឹងប្រទានឱ្យគេនូវផលបុណ្យដ៏ធំធេងនៅថ្ងៃបរលោក នោះគឺការចូលឋានសួគ៌ ហើយទទួលបាននូវប្រោសប្រទានជានិរន្តន៍។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• خطاب النبي صلى الله عليه وسلم خطاب لأمته ما لم تثبت له الخصوصية.
• រាល់ច្បាប់ទាំងឡាយដែលគេបង្គាប់ប្រើលើព្យាការីមូហាំម៉ាត់ ក៏ជាច្បាប់ដែលគេបង្គាប់ប្រើលើប្រជាជាតិរបស់លោកដែរ ដរាបណាពុំមានភស្តុតាងបញ្ជាក់ថា ច្បាប់នោះ គឺដាច់ដោយឡែកសម្រាប់តែព្យាការីទេនោះ។

• وجوب السكنى والنفقة للمطلقة الرجعية.
• ចាំបាច់ត្រូវផ្តល់កន្លែងស្នាក់នៅ និងការផ្គត់ផ្គង់ដល់ភរិយាដែលត្រូវបានលែងលះដែលស្ថិតនៅក្នុងពេលអ៊ិតហ្ទះ(មិនទាន់ផុតអ៊ិតហ្ទះ)។

• النَّدْب إلى الإشهاد حسمًا لمادة الخلاف.
• គប្បីត្រូវមានសាក្សីដើម្បីបញ្ចប់បញ្ហាខ្វែងយោបល់គ្នា ឬបញ្ចប់ជម្លោះ។

• كثرة فوائد التقوى وعظمها.
• ផលប្រយោជន៍ដ៏ច្រើន និងធំធេងបំផុតនៃការកោតខ្លាចអល់ឡោះជាម្ចាស់។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (5) ជំពូក​: អាត់តឡាគ
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ