Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (75) ជំពូក​: អាល់អាន់អាម
وَكَذَٰلِكَ نُرِيٓ إِبۡرَٰهِيمَ مَلَكُوتَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلِيَكُونَ مِنَ ٱلۡمُوقِنِينَ
ហើយដូចដែលយើងបានឱ្យគេ(ព្យាការីអ៊ីព្រហ៊ីម)ឃើញពីភាពវង្វេងរបស់ឪពុកគេ និងក្រុមរបស់គេដូច្នោះដែរ យើងបានឱ្យគេឃើញនូវអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដីដ៏ធំធេង។ តាមរយៈអំណាចដ៏ធំមហិមានេះ ទ្រង់យកធ្វើជាភស្តុតាងដើម្បីបញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និង(ដើម្បីបញ្ជាក់)ពីជាម្ចាស់ដែលសាកសមនឹងត្រូវគេគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដើម្បីឱ្យរូបគេ(ព្យាការីអ៊ីព្រហ៊ីម)ស្ថិតក្នុងចំណោមអ្នកដែលមានជំនឿជាក់ថាៈ ពិតប្រាកដណាស់ អល់ឡោះគឺជាម្ចាស់តែមួយគត់ដែលមិនមានដៃគូឡើយ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• الاستدلال على الربوبية بالنظر في المخلوقات منهج قرآني.
• លើកយកភស្តុតាងបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយរបស់អល់ឡោះដែលជាអ្នកបង្កើតតាមរយៈការសម្លឹងទៅកាន់អ្វីដែលទ្រង់បានបង្កើតនោះ គឺជាមាគ៌ានៃគម្ពីរគួរអាន។

• الدلائل العقلية الصريحة توصل إلى ربوبية الله.
• ភស្តុតាងផ្នែកសតិប្រាជ្ញាជាច្រើនដែលអាចបញ្ជាក់ពីភាពជាម្ចាស់តែមួយរបស់អល់ឡោះដែលជាអ្នកបង្កើត។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (75) ជំពូក​: អាល់អាន់អាម
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ