Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (155) ជំពូក​: អាល់អាន់អាម
وَهَٰذَا كِتَٰبٌ أَنزَلۡنَٰهُ مُبَارَكٞ فَٱتَّبِعُوهُ وَٱتَّقُواْ لَعَلَّكُمۡ تُرۡحَمُونَ
ហើយនេះគឺជាគម្ពីរគួរអានដែលយើងបានបញ្ចុះវាមកពោរពេញទៅដោយពរជ័យយ៉ាងច្រើន ព្រោះវាផ្ទុកទៅដោយប្រការដែលមានប្រយោជន៍ជាច្រើនទាំងចំពោះកិច្ចការសាសនានិងកិច្ចការលោកិយ(របស់ពួកអ្នក)។ ដូច្នេះ ចូរពួកអ្នកដើរតាមអ្វីដែលទ្រង់បានបញ្ចុះនៅក្នុងគម្ពីរគួរអាននេះ ហើយចូរពួកអ្នកប្រុងប្រយ័ត្នពីការធ្វើផ្ទុយនឹងវា សង្ឃឹមថា ពួកអ្នកនឹងត្រូវបានគេអាណិតស្រឡាញ់។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• لا يجوز التصرف في مال اليتيم إلّا في حدود مصلحته، ولا يُسلَّم ماله إلّا بعد بلوغه الرُّشْد.
• គេមិនអនុញ្ញាតឲ្យចាយវាយទ្រព្យសម្បត្តិរបស់ក្មេងកំព្រានោះឡើយ លើកលែងតែប្រើវាតាមវិធីសាស្ត្រដែលមានប្រយោជន៍ដល់គេ(ក្មេងកំព្រា) ហើយមិនត្រូវប្រគល់ ឬផ្តល់ទ្រព្យសម្បត្តិនោះទៅឲ្យក្មេងកំព្រា(គ្រប់គ្រង)នោះឡើយ លុះត្រាតែពួកគេពេញវ័យ ចេះបែងចែកខុសត្រូវ។

• سبل الضلال كثيرة، وسبيل الله وحده هو المؤدي إلى النجاة من العذاب.
• មាគ៌ាដែលនាំឲ្យវង្វេង គឺមានច្រើនណាស់ តែមាគ៌ារបស់អល់ឡោះជាម្ចាស់វិញ គឺមានតែមួយប៉ុណ្ណោះ នោះគឺមាគ៌ាដែលនាំទៅរកជោគជ័យរួចផុតពីទណ្ឌកម្ម។

• اتباع هذا الكتاب علمًا وعملًا من أعظم أسباب نيل رحمة الله.
• ការដើរតាមគម្ពីរគួរអានប្រកបដោយចំណេះដឹង និងការអនុវត្ត គឺជាមូលហេតុដ៏ចម្បងមួយដែលនាំឲ្យរូបគេទទួលបាននូវក្តីអាណិតស្រឡាញ់ពីអល់ឡោះជាម្ចាស់។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (155) ជំពូក​: អាល់អាន់អាម
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ