Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (134) ជំពូក​: អាល់អាន់អាម
إِنَّ مَا تُوعَدُونَ لَأٓتٖۖ وَمَآ أَنتُم بِمُعۡجِزِينَ
ពិតប្រាកដណាស់ អ្វីដែលគេបានសន្យាចំពោះពួកអ្នក(ឱពួកគ្មានជំនឿទាំងឡាយ) ដូចជាការពង្រស់ឲ្យរស់ឡើងវិញបន្ទាប់ពីស្លាប់ ការជំនុំជម្រះ និងទណ្ឌកម្មនោះ គឺពិតជានឹងមកដល់យ៉ាងពិតប្រាកដដោយចៀសមិនផុតដោយពួកអ្នកមិនអាចរត់គេចពីម្ចាស់របស់ពួកអ្នកបាននោះឡើយ(នៅថ្ងៃនោះ)។ ពិតណាស់ ទ្រង់ជាអ្នកចាប់សក់ក្បាលរបស់ពួកអ្នក និងជាអ្នកដាក់ទណ្ឌកម្មពួកអ្នកដោយទណ្ឌកម្ម(ដ៏សែនខ្លោចផ្សា)របស់ទ្រង់។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• تفاوت مراتب الخلق في أعمال المعاصي والطاعات يوجب تفاوت مراتبهم في درجات العقاب والثواب.
• ភាពខុសគ្នាខ្លាំងរវាងលំដាប់នៃការប្រព្រឹត្តល្មើសនិងការគោរពប្រតិបត្តិ ក៏ចាំបាច់ត្រូវតែមានភាពខុសគ្នាខ្លាំងដូចគ្នាចំពោះលំដាប់នៃទណ្ឌកម្ម និងផលបុណ្យ។

• اتباع الشيطان موجب لانحراف الفطرة حتى تصل لاستحسان القبيح مثل قتل الأولاد ومساواة أصنامهم بالله سبحانه وتعالى.
• ការដើរតាមស្ហៃតន គឺចាំបាច់ត្រូវតែវង្វេងចេញពីលក្ខណៈធម្មជាតិដែលអល់ឡោះបានបង្កើត រហូតដល់មើលឃើញប្រការអាក្រក់ថាជាប្រការល្អ ដូចជា ការសម្លាប់កូនៗ និងការផ្តល់ភាពស្មើគ្នារវាងរូបបដិមារបស់ពួកគេជាមួយនឹងអល់ឡោះជាម្ចាស់។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (134) ជំពូក​: អាល់អាន់អាម
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ