Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (21) ជំពូក​: អាត់តួរ
وَٱلَّذِينَ ءَامَنُواْ وَٱتَّبَعَتۡهُمۡ ذُرِّيَّتُهُم بِإِيمَٰنٍ أَلۡحَقۡنَا بِهِمۡ ذُرِّيَّتَهُمۡ وَمَآ أَلَتۡنَٰهُم مِّنۡ عَمَلِهِم مِّن شَيۡءٖۚ كُلُّ ٱمۡرِيِٕۭ بِمَا كَسَبَ رَهِينٞ
បណ្តាអ្នកដែលមានជំនឿ ហើយនិងកូនចៅរបស់ពួកគេដែលបានដើរតាមពួកគេក្នុងភាពមានជំនឿនោះ យើងនឹងឲ្យកូនចៅរបស់ពួកគេនៅជួបជុំជាមួយពួកគេ(ក្នុងឋានសួគ៌)ដើម្បីឲ្យពួកគេទទួលបាននូវភាពរីករាយនឹងពួកគេ(កូនចៅ) ទោះបីជាកូនចៅរបស់ពួកគេមានអំពើល្អមិនស្មើពួកគេក៏ដោយ។ ហើយយើងមិនបានធ្វើឲ្យផលបុណ្យរបស់ពួកគេបាត់បង់បន្តិចណាឡើយ។ រាល់មនុស្សទាំងអស់ត្រូវបានគេរារាំងមិនអាចទទួលបានផលបុណ្យល្អព្រោះតែអំពើអាក្រក់របស់គេ។ គ្មាននរណាម្នាក់អាចទទួល(អំពើអាក្រក់)ជំនួសគេបាននោះឡើយ។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• الجمع بين الآباء والأبناء في الجنة في منزلة واحدة وإن قصر عمل بعضهم إكرامًا لهم جميعًا حتى تتم الفرحة.
• ការប្រមូលផ្តុំរវាងឪពុកនិងកូនឲ្យបានស្ថិតនៅក្នុងឋានសួគ៌ក្នុងឋានៈតែមួយជាមួយគ្នា បើទោះបីជាពួកគេមានអំពើល្អលើសខ្វះពីគ្នាក៏ដោយបែបនេះ គឺជាការផ្តល់កិត្តិយសដល់ពួកគេដើម្បីឲ្យពួកគេទទួលបានក្តីសប្បាយរីករាយពេញលេញ។

• خمر الآخرة لا يترتب على شربها مكروه.
• សុរានៅថ្ងៃបរលោក គឺមិនធ្វើឲ្យប៉ះពាល់ដល់អ្នកដែលទទួលទានវាឡើយ។

• من خاف من ربه في دنياه أمّنه في آخرته.
• ជនណាដែលកោតខ្លាចម្ចាស់របស់គេនៅក្នុងលោកិយ នោះទ្រង់នឹងផ្តល់សុវត្ថិភាពដល់គេនៅថ្ងៃបរលោក។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (21) ជំពូក​: អាត់តួរ
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ