Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (18) ជំពូក​: មូហាំម៉ាត់
فَهَلۡ يَنظُرُونَ إِلَّا ٱلسَّاعَةَ أَن تَأۡتِيَهُم بَغۡتَةٗۖ فَقَدۡ جَآءَ أَشۡرَاطُهَاۚ فَأَنَّىٰ لَهُمۡ إِذَا جَآءَتۡهُمۡ ذِكۡرَىٰهُمۡ
ដូច្នេះ តើពួកប្រឆាំងនោះ គ្មានរង់ចាំអ្វីក្រៅពីថ្ងៃបរលោកដែលនឹងមកដល់ពួកគេភ្លាមៗ ដោយពួកគេមិនបានដឹងមុនឡើយនោះឬ? ពិតប្រាកដណាស់ សញ្ញាទាំងឡាយរបស់ថ្ងៃបរលោកនោះបានលេចឡើងរួចទៅហើយ ដែលក្នុងនោះ គឺការតែងតាំងព្យាការីមូហាំម៉ាត់(ជាអ្នកនាំសារ) និងការប្រេះបែក(ជាពីរ)របស់ព្រះចន្ទ។ ដូច្នេះ តើពួកគេមានការភ្ញាក់រលឹកយ៉ាងដូចម្តេច នៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេហើយនោះ?
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• اقتصار همّ الكافر على التمتع في الدنيا بالمتع الزائلة.
• ពួកប្រឆាំងខ្វាយខ្វល់តែជាមួយនឹងការសោយសុខក្នុងលោកិយដែលនឹងត្រូវបាត់បង់នេះប៉ុណ្ណោះ។

• المقابلة بين جزاء المؤمنين وجزاء الكافرين تبيّن الفرق الشاسع بينهما؛ ليختار العاقل أن يكون مؤمنًا، ويختار الأحمق أن يكون كافرًا.
• ការប្រៀបធៀបរវាងការតបស្នងចំពោះបណ្តាអ្នកដែលមានជំនឿ និងការតបស្នងចំពោះពួកដែលគ្មានជំនឿ គឺបានបញ្ជាក់ពីភាពខុសគ្នាយ៉ាងដាច់ឆ្ងាយរវាងក្រុមទាំងពីរ ដើម្បីឲ្យអ្នកដែលមានប្រាជ្ញាជ្រើសរើសធ្វើជាអ្នកមានជំនឿ ហើយអ្នកដែលល្ងង់ខ្លៅជ្រើសរើសធ្វើជាអ្នកដែលគ្មានជំនឿ។

• بيان سوء أدب المنافقين مع رسول الله صلى الله عليه وسلم.
• បង្ហាញអំពីភាពអសីលធម៌របស់ពួកពុតត្បុតជាមួយអ្នកនាំសារមូហាំម៉ាត់។

• العلم قبل القول والعمل.
• ចំណេះដឹងត្រូវមានមុនពាក្យសម្តី និងទង្វើ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (18) ជំពូក​: មូហាំម៉ាត់
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ