Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (84) ជំពូក​: អាហ្សហ្សុខរ៉ហ្វ
وَهُوَ ٱلَّذِي فِي ٱلسَّمَآءِ إِلَٰهٞ وَفِي ٱلۡأَرۡضِ إِلَٰهٞۚ وَهُوَ ٱلۡحَكِيمُ ٱلۡعَلِيمُ
ហើយទ្រង់ គឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដនៅលើមេឃ និងជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដនៅលើផែនដី។ ហើយទ្រង់មហាគតិបណ្ឌិតបំផុតក្នុងការបង្កើត ការកំណត់ និងការចាត់ចែងរបស់ទ្រង់ ហើយទ្រង់មហាដឹងបំផុតចំពោះស្ថានភាពនៃខ្ញុំបម្រើរបស់ទ្រង់។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• كراهة الحق خطر عظيم.
• ការស្អប់ខ្ពើម មិនពេញចិត្តចំពោះសេចក្តីពិត គឺជាគ្រោះថ្នាក់ដ៏ធំ។

• مكر الكافرين يعود عليهم ولو بعد حين.
• ឧបាយកលរបស់ពួកប្រឆាំងនឹងត្រឡប់ទៅរកខ្លួនពួកគេវិញ ទោះបីជារយៈពេលយូរបន្តិចក៏ដោយ។

• كلما ازداد علم العبد بربه، ازداد ثقة بربه وتسليمًا لشرعه.
• រាល់ពេលដែលខ្ញុំបម្រើរបស់អល់ឡោះមានការយល់ដឹងកាន់តែច្រើនពីម្ចាស់របស់គេ គឺរូបគេកាន់តែបន្ថែមនូវការជឿជាក់ចំពោះម្ចាស់របស់ពួកគេ និងប្រគល់ខ្លួនអនុវត្តន៍នូវក្បួនច្បាប់ទាំងឡាយរបស់ទ្រង់កាន់តែខ្លាំង។

• اختصاص الله بعلم وقت الساعة.
• មានតែអល់ឡោះជាម្ចាស់តែមួយអង្គគត់ដែលដឹងពីពេលវេលាដែលថ្ងៃបរលោកនឹងកើតឡើង។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (84) ជំពូក​: អាហ្សហ្សុខរ៉ហ្វ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ