Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (5) ជំពូក​: ហ្គហ្វៀរ
كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٖ وَٱلۡأَحۡزَابُ مِنۢ بَعۡدِهِمۡۖ وَهَمَّتۡ كُلُّ أُمَّةِۭ بِرَسُولِهِمۡ لِيَأۡخُذُوهُۖ وَجَٰدَلُواْ بِٱلۡبَٰطِلِ لِيُدۡحِضُواْ بِهِ ٱلۡحَقَّ فَأَخَذۡتُهُمۡۖ فَكَيۡفَ كَانَ عِقَابِ
ក្រុមរបស់ព្យាការីនួហ និងក្រុមជាច្រើនទៀតបន្ទាប់ពីក្រុមរបស់ព្យាការីនួហ ដូចជា ក្រុមអាទ ក្រុមសាមូទ ក្រុមរបស់ព្យាការីលូត និងពួកអ្នកស្រុកម៉ាទយ៉ាន់ ហើយនិងហ្វៀរអោន បានបដិសេធ(មិនជឿ)មុនពួកទាំងនោះ(ពួកមុស្ហរីគីនម៉ាក្កះ)ទៅទៀត។ ហើយរាល់ប្រជាជាតិនីមួយៗក្នុងចំណោមប្រជាជាតិទាំងនោះ សុទ្ធតែមានបំណងអាក្រក់ចំពោះអ្នកនាំសាររបស់ពួកគេ ដើម្បីចាប់ខ្លួន រួចសម្លាប់គេ(អ្នកនាំសារ)ចោល។ ហើយពួកគេបានជជែកដេញដោលគ្នាដោយប្រការមិនពិតដែលពួកគេមានដើម្បីបំបាត់ប្រការពិតនោះ។ ហើយយើងក៏បានដាក់ទណ្ឌកម្មប្រជាជាតិនោះទាំងអស់។ ដូច្នេះ ចូរអ្នកពិចារណាមើលចុះ ថាតើទណ្ឌកម្មរបស់យើងចំពោះពួកទាំងនោះយ៉ាងដូចម្តេចដែរ? ពិតប្រាកដណាស់ ទណ្ឌកម្មនោះ គឺធ្ងន់ធ្ងរបំផុត។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الجمع بين الترغيب في رحمة الله، والترهيب من شدة عقابه: مسلك حسن.
• ការផ្តុំគ្នារវាងការជម្រុញឲ្យមានក្តីសង្ឃឹមចំពោះក្តីមេត្តាករុណារបស់អល់ឡោះ និងបន្លាចអំពីទណ្ឌកម្មដ៏ខ្លាំងក្លារបស់ទ្រង់ គឺជាវិធីសាស្ត្រមួយដ៏ល្អប្រសើរ។

• الثناء على الله بتوحيده والتسبيح بحمده أدب من آداب الدعاء.
• ការកោតសរសើរចំពោះអល់ឡោះជាម្ចាស់ដោយបញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់ទ្រង់ និងលើកតម្កើងទ្រង់ដោយការកោតសរសើរចំពោះទ្រង់នោះ គឺជាសីលធម៌មួយក្នុងចំណោមសីលធម៌នានានៅក្នុងការសុំបួងសួង។

• كرامة المؤمن عند الله؛ حيث سخر له الملائكة يستغفرون له.
• កិត្តិយសរបស់បណ្តាអ្នកមានជំនឿចំពោះអល់ឡោះជាម្ចាស់ ដោយទ្រង់បានឲ្យពពួកម៉ាឡាអ៊ីកាត់ទាំងឡាយសុំការអភ័យទោសពីទ្រង់ដល់ពួកគេ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (5) ជំពូក​: ហ្គហ្វៀរ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ