Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (57) ជំពូក​: អាស់ហ្សូមើរ
أَوۡ تَقُولَ لَوۡ أَنَّ ٱللَّهَ هَدَىٰنِي لَكُنتُ مِنَ ٱلۡمُتَّقِينَ
ឬក៏និយាយយកលេស(ដោះសារ)នឹងព្រេងវាសនាដែល(អល់ឡោះ)បានកំណត់ ដោយនិយាយថាៈ ប្រសិនបើអល់ឡោះទ្រង់ប្រទាននូវការចង្អុលបង្ហាញដល់ខ្ញុំនោះ ប្រាកដជាខ្ញុំនឹងស្ថិតក្នុងចំណោមបណ្តាអ្នកដែលកោតខ្លាចចំពោះទ្រង់ ហើយខ្ញុំនឹងប្រតិបត្តិតាមនូវការបង្គាប់ប្រើរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ជាមិនខាន។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• الكِبْر خلق ذميم مشؤوم يمنع من الوصول إلى الحق.
• ភាពក្រអឺតក្រទម ក្អេងក្អាង គឺជាអត្តចរិតដែលគេស្អប់ខ្ពើមនិងត្រូវបានស្តីបន្ទោស ដែលរារាំងមនុស្សមិនឲ្យទៅដល់សេចក្តីពិត។

• سواد الوجوه يوم القيامة علامة شقاء أصحابها.
• មុខខ្មៅងងឹតនៅថ្ងៃបរលោក គឺជាសញ្ញានៃភាពអពមង្គលរបស់គេ។

• الشرك محبط لكل الأعمال الصالحة.
• អំពើស្ហ៊ីរិក ធ្វើឲ្យទង្វើកុសលទាំងឡាយក្លាយជាអសារបង់។

• ثبوت القبضة واليمين لله سبحانه دون تشبيه ولا تمثيل.
• ទទួលស្គាល់ចំពោះ “កណ្តាប់ដៃ” និង ”ដៃស្តាំ” របស់អល់ឡោះ ដោយគ្មានប្រៀបធៀប និងប្រៀបប្រដូច។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (57) ជំពូក​: អាស់ហ្សូមើរ
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ