Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (55) ជំពូក​: អាស់ហ្សូមើរ
وَٱتَّبِعُوٓاْ أَحۡسَنَ مَآ أُنزِلَ إِلَيۡكُم مِّن رَّبِّكُم مِّن قَبۡلِ أَن يَأۡتِيَكُمُ ٱلۡعَذَابُ بَغۡتَةٗ وَأَنتُمۡ لَا تَشۡعُرُونَ
ហើយចូរពួកអ្នកប្រតិបត្តិតាមគម្ពីរគួរអានដែលជាអ្វីដែលប្រសើរជាងគេបំផុតដែលម្ចាស់របស់ពួកអ្នកបានបញ្ចុះមកលើអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)។ ដូចនេះ ចូរពួកអ្នកអនុវត្តន៍តាមនូវរាល់បទបញ្ជាទាំងឡាយរបស់វា(គម្ពីរគួរអាន) និងចៀសវាងពីបម្រាមទាំងឡាយរបស់វា មុនពេលដែលទណ្ឌកម្មបានមកដល់ពួកអ្នកភ្លាមៗខណៈដែលពួកអ្នកមិនដឹងខ្លួនជាមុន ដោយមិនបានត្រៀមខ្លួនសម្រាប់វាដោយការសារភាពកំហុសនោះ។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• النعمة على الكافر استدراج.
• ការប្រទាននូវឧបការគុណចំពោះពួកប្រឆាំងនោះ គឺជាការល្បួងចំពោះពួកគេតែប៉ុណ្ណោះ។

• سعة رحمة الله بخلقه.
• ភាពទូលំទូលាយនៃក្តីមេត្តាករុណារបស់អល់ឡោះចំពោះម៉ាខ្លូករបស់ទ្រង់។

• الندم النافع هو ما كان في الدنيا، وتبعته توبة نصوح.
• ការមានវិប្បដិសារី និងការសោកស្តាយដែលមានប្រយោជន៍នោះ គឺការមានវិប្បដិសារីនៅក្នុងលោកិយនេះ ព្រមជាមួយនឹងការសារភាពកំហុសដោយស្មោះសចំពោះអល់ឡោះជាម្ចាស់។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (55) ជំពូក​: អាស់ហ្សូមើរ
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ