Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (16) ជំពូក​: អាស់ហ្សូមើរ
لَهُم مِّن فَوۡقِهِمۡ ظُلَلٞ مِّنَ ٱلنَّارِ وَمِن تَحۡتِهِمۡ ظُلَلٞۚ ذَٰلِكَ يُخَوِّفُ ٱللَّهُ بِهِۦ عِبَادَهُۥۚ يَٰعِبَادِ فَٱتَّقُونِ
នៅពីលើពួកគេនិងនៅពីក្រោមពួកគេនោះ គឺមានផ្សែង អណ្តាតភ្លើង ហើយនិងកំដៅ(ដ៏ក្តៅបំផុត)។ ទណ្ឌកម្មដែលបានលើកឡើងនោះហើយដែលអល់ឡោះបានព្រមានបន្លាចខ្ញុំបម្រើរបស់ទ្រង់ឲ្យពួកគេមានការភ័យខ្លាចនោះ។ ឱបណ្តាខ្ញុំបម្រើទាំងឡាយរបស់យើង! ចូរពួកអ្នកកោតខ្លាចមកចំពោះយើងដោយគោរពតាមការបង្គាប់ប្រើរបស់យើង និងជៀសវាងពីបម្រាមទាំងឡាយរបស់យើងចុះ។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• إخلاص العبادة لله شرط في قبولها.
• ភាពស្មោះសក្នុងការគោរពសក្ការៈចំពោះអល់ឡោះ គឺជាលក្ខខណ្ឌមួយដែលធ្វើឲ្យទង្វើនោះត្រូវបានគេទទួលយក។

• المعاصي من أسباب عذاب الله وغضبه.
• អំពើល្មើសទាំងឡាយ គឺចាំបាច់ត្រូវទទួលទណ្ឌកម្មរបស់អល់ឡោះ និងការខឹងសម្បាពីទ្រង់។

• هداية التوفيق إلى الإيمان بيد الله، وليست بيد الرسول صلى الله عليه وسلم.
• ការចង្អុលបង្ហាញទៅកាន់សេចក្តីជំនឿនោះ គឺស្ថិតនៅក្នុងដៃរបស់អល់ឡោះ មិនមែនស្ថិតនៅក្នុងដៃរបស់អ្នកនាំសារមូហាំម៉ាត់នោះឡើយ។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (16) ជំពូក​: អាស់ហ្សូមើរ
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ