Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (30) ជំពូក​: សទ
وَوَهَبۡنَا لِدَاوُۥدَ سُلَيۡمَٰنَۚ نِعۡمَ ٱلۡعَبۡدُ إِنَّهُۥٓ أَوَّابٌ
ហើយយើងបានប្រទានឲ្យព្យាការីហ្ទាវូទនូវកូនប្រុសរបស់គេ គឺព្យាការីសូឡៃម៉ាន ជាឧបការគុណរបស់យើងទៅលើរូបគេ និងជាការប្រោសប្រទានអំពីយើងចំពោះគេ ដើម្បីឲ្យគេមានភាពរីករាយជាមួយនឹងកូនរបស់គេនោះ។ ព្យាការីសូឡៃម៉ាន គឺជាខ្ញុំបម្រើម្នាក់ដ៏ល្អប្រពៃ។ ពិតប្រាកដណាស់ គេ(ព្យាការីស៊ូឡៃម៉ាន) គឺជាអ្នកដែលតែងតែសារភាពកំហុសចំពោះអល់ឡោះ និងតែងតែវិលត្រឡប់ទៅកាន់ទ្រង់។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• الحث على تدبر القرآن.
• ជម្រុញឲ្យធ្វើការត្រិះរិះពិចារណាចំពោះគម្ពីរគួរអាន។

• في الآيات دليل على أنه بحسب سلامة القلب وفطنة الإنسان يحصل له التذكر والانتفاع بالقرآن الكريم.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺជាភស្តុតាងដែលបញ្ជាក់ថា ពិតណាស់ អាស្រ័យទៅលើសុខភាពផ្លូវចិត្ត និងភាពឈ្លាសវៃរបស់មនុស្ស គឺគេនឹងទទួលបានការដាស់តឿន និងទទួលនូវផលប្រយោជន៍ពីគម្ពីរគួរអានដ៏ឧត្តុង្គឧត្តម។

• في الآيات دليل على صحة القاعدة المشهورة: «من ترك شيئًا لله عوَّضه الله خيرًا منه».
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺជាភស្តុតាងបញ្ជាក់ទៅលើភាពត្រឹមត្រូវនៃគោលការណ៍ដ៏ល្បីល្បាញមួយគឺ “ជនណាហើយដែលលះបង់អ្វីមួយដើម្បីអល់ឡោះនោះ ទ្រង់នឹងជំនួសឲ្យគេវិញនូវអ្វីប្រសើរជាងនោះទៅទៀត”។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (30) ជំពូក​: សទ
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ