Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (15) ជំពូក​: សទ
وَمَا يَنظُرُ هَٰٓؤُلَآءِ إِلَّا صَيۡحَةٗ وَٰحِدَةٗ مَّا لَهَا مِن فَوَاقٖ
ហើយពួកដែលបដិសេធ(មិនជឿ)នឹងព្យាការីមូហាំម៉ាត់ទាំងនោះ ពួកគេគ្មានរង់ចាំអ្វីក្រៅពីសម្លេងនៃការផ្លុំត្រែលើកទីពីរដែលមិនអាចត្រឡប់ក្រោយវិញនោះនោះឡើយ។ ដូច្នេះ ទណ្ឌកម្មនឹងធ្លាក់ទៅលើពួកគេប្រសិនបើពួកគេបានស្លាប់ក្នុងខណៈដែលពួកគេបានបដិសេធចំពោះគាត់(ព្យាការីមូហាំម៉ាត់)នោះ។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• أقسم الله عز وجل بالقرآن العظيم، فالواجب تَلقِّيه بالإيمان والتصديق، والإقبال على استخراج معانيه.
• អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងគម្ពីរគួរអានដ៏ធំធេង។ ដូច្នេះ ចាំបាច់ត្រូវតែមានជំនឿ និងជឿជាក់ចំពោះវា ហើយនិងត្រូវឈ្វេងយល់ពីអត្ថន័យខ្លឹមសាររបស់វា។

• غلبة المقاييس المادية في أذهان المشركين برغبتهم في نزول الوحي على السادة والكبراء.
• ការប្រើរង្វាស់ខាងសម្ភារបានគ្របដណ្តប់ទៅលើសតិរបស់ពួកមុស្ហរីគីន។ ដូច្នេះហើយបានជាពួកគេយល់ថា វ៉ាហ៊ីគួរតែបញ្ចុះទៅលើអ្នកដែលមានឋានៈខ្ពង់ខ្ពស់(ពុំមែនជាមនុស្សសាមញ្ញដូចព្យាការីមូហាំម៉ាត់នោះទេ)។

• سبب إعراض الكفار عن الإيمان: التكبر والتجبر والاستعلاء عن اتباع الحق.
• មូលហេតុនៃការងាកចេញរបស់ពួកប្រឆាំងអំពីការទទួលយកសេចក្តីជំនឿ គឺដោយសារភាពក្រអឺតក្រទម ក្អេងក្អាង និងតម្កើងខ្លួនមិនព្រមដើរតាមសេចក្តីពិត។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (15) ជំពូក​: សទ
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ