Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (31) ជំពូក​: អាស់សហ្វហ្វាត
فَحَقَّ عَلَيۡنَا قَوۡلُ رَبِّنَآۖ إِنَّا لَذَآئِقُونَ
ជាការពិតណាស់ ការព្រមានដាក់ទណ្ឌកម្មរបស់អល់ឡោះចាំបាច់ត្រូវតែកើតឡើងចំពោះពួកយើង និងចំពោះពួកអ្នក ដែលការព្រមាននោះ មាននៅក្នុងវាក្យខណ្ឌ ៖
﴿لَأَمْلَأَنَّ جَهَنَّمَ مِنْكَ وَمِمَّنْ تَبِعَكَ مِنْهُمْ أَجْمَعِينَ ﴾
“យើងប្រាកដជានឹងដាក់បំពេញនរកជើហាន់ណាំអំពីអ្នកឯង(ស្ហៃតន) និងអ្នកណាដែលបានដើរតាមឯងទាំងអស់គ្នាក្នុងចំណោមពួកគេ”។ (ជំពូក សទ វាក្យខណ្ឌទី៨៥)។ ដូច្នេះ ប្រាកដណាស់ ពួកយើងនឹងត្រូវភ្លក់នូវអ្វីដែលម្ចាស់របស់ពួកយើងបានព្រមានចំពោះពួកយើង(ដោយគេចមិនផុតឡើយ)។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• سبب عذاب الكافرين: العمل المنكر؛ وهو الشرك والمعاصي.
• មូលហេតុដែលធ្វើឲ្យពួកប្រឆាំងទទួលទណ្ឌកម្ម គឺដោយសារតែទង្វើខុសឆ្គងរបស់ពួកគេ នោះគឺការធ្វើស្ហ៊ីរិក និងការប្រព្រឹត្តល្មើស។

• من نعيم أهل الجنة أنهم نعموا باجتماع بعضهم مع بعض، ومقابلة بعضهم مع بعض، وهذا من كمال السرور.
• ក្នុងចំណោមឧបការគុណរបស់អ្នកដែលចូលឋានសួគ៌នោះ គឺពួកគេបានរស់នៅជុំគ្នា ហើយបែរមុខទៅកាន់គ្នាទៅវិញទៅមក ដែលនេះគឺជាក្តីរីករាយយ៉ាងពេញលេញ។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (31) ជំពូក​: អាស់សហ្វហ្វាត
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ