Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (44) ជំពូក​: យ៉ាស៊ីន
إِلَّا رَحۡمَةٗ مِّنَّا وَمَتَٰعًا إِلَىٰ حِينٖ
លើកលែងតែយើងមានក្តីមេត្តាករុណាចំពោះពួកគេដោយសង្គ្រោះពួកគេពីការលិចលង់ ហើយធ្វើឲ្យពួកគេរួចផុតពីការលិចលង់នោះប៉ុណ្ណោះ ដើម្បីឲ្យពួកគេសើយសុខរហូតដល់ពេលវេលាដែលត្រូវបានកំណត់ ដែលពួកគេមិនអាចបន្តមានជីវិតរស់នៅហួសពីពេលកំណត់នោះឡើយ សង្ឃឹមថាពួកគេនឹងយកជាមេរៀន ហើយមានជំនឿ។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• من أساليب تربية الله لعباده أنه جعل بين أيديهم الآيات التي يستدلون بها على ما ينفعهم في دينهم ودنياهم.
• ក្នុងចំណោមវិធីសាស្ត្រនៃការអប់រំរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ គឺទ្រង់បានលើកយកនូវអ្វីដែលមាននៅចំពោះមុខពួកគេធ្វើជាសញ្ញាភស្តុតាង ដែលពួកគេអាចទាញផលប្រយោជន៍ពីវា ទាំងសម្រាប់សាសនារបស់ពួកគេនិងជីវិតលោកិយរបស់ពួកគេ។

• الله تعالى مكَّن العباد، وأعطاهم من القوة ما يقدرون به على فعل الأمر واجتناب النهي، فإذا تركوا ما أمروا به، كان ذلك اختيارًا منهم.
• អល់ឡោះជាម្ចាស់បានពង្រឹងខ្ញុំបម្រើរបស់ទ្រង់ និងបានប្រទានដល់ពួកគេនូវភាពខ្លាំងក្លាដែលអាចឲ្យពួកគេមានលទ្ធភាពគោរពតាមនូវអ្វីដែលទ្រង់បង្គាប់ប្រើ និងជៀសវាងពីប្រការដែលទ្រង់ហាមឃាត់។ ដូច្នេះ នៅពេលដែលពួកគេបោះបង់ចោលអ្វីដែលគេបានបង្គាប់ប្រើពួកគេនោះ វាគឺជាការជ្រើសរើសរបស់ពួកគេ។

• នៅថ្ងៃបរលោក ក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ចំពោះបណ្តាអ្នកដែលមានជំនឿ គឺធំធេងបំផុតដែលមិនអាចគិតស្មានដល់។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (44) ជំពូក​: យ៉ាស៊ីន
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ