Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (37) ជំពូក​: យ៉ាស៊ីន
وَءَايَةٞ لَّهُمُ ٱلَّيۡلُ نَسۡلَخُ مِنۡهُ ٱلنَّهَارَ فَإِذَا هُم مُّظۡلِمُونَ
ហើយសញ្ញាភស្តុតាងសម្រាប់មនុស្សលោកដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះនោះ គឺយើងបានធ្វើឲ្យពន្លឺបាត់បង់ដោយសារពេលថ្ងៃបានចាកចេញ ហើយពេលយប់ក៏បានចូលមកដល់ នៅពេលដែលយើងបានដកយកពេលថ្ងៃចេញ ហើយយើងបានធ្វើឲ្យភាពងងឹតមកដល់ក្រោយពីពេលថ្ងៃបានចាកចេញទៅ។ ពេលនោះ ស្រាប់តែពួកគេស្ថិតនៅក្នុងភាពងងឹតសូន្យសុង។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• ما أهون الخلق على الله إذا عصوه، وما أكرمهم عليه إن أطاعوه.
• ម៉ាខ្លូករបស់អល់ឡោះ គឺមានលក្ខណៈទាបថោកចំពោះអល់ឡោះជាម្ចាស់ប្រសិនបើគេប្រព្រឹត្តល្មើសចំពោះទ្រង់ ហើយពួកគេមានលក្ខណៈល្អប្រពៃបំផុតប្រសិនបើពួកគេគោរពតាមទ្រង់។

• من الأدلة على البعث إحياء الأرض الهامدة بالنبات الأخضر، وإخراج الحَبِّ منه.
• ក្នុងចំណោមភស្តុតាងដែលបញ្ជាក់ទៅលើការពង្រស់មនុស្សឡើងវិញនៅថ្ងៃបរលោកនោះ គឺការធ្វើឲ្យដីដែលស្លាប់(គ្មានជីជាតិ)រស់ឡើងវិញ ដោយមានដុះនូវរុក្ខជាតិពណ៌បៃតង ហើយនិងការបញ្ចេញគ្រាប់ធុញ្ញជាតិអំពីដីនោះ។

• من أدلة التوحيد: خلق المخلوقات في السماء والأرض وتسييرها بقدر.
• ក្នុងចំណោមសញ្ញាភស្តុតាងដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះនោះ គឺការបង្កើតនូវម៉ាខ្លូកទាំងឡាយដែលនៅលើមេឃនិងនៅលើផែនដី និងការធ្វើឲ្យវាមានចលនាទៅតាមការកំណត់។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (37) ជំពូក​: យ៉ាស៊ីន
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ